ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ចូលរួម​លើកទឹកចិត្ត​កុមារ​នៅ​តាម​ខេត្ត​ឲ្យ​ខិតខំ​រៀនសូត្រ ដើម្បី​អនាគត

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​សម្ភារ​សិក្សា និង​ដើមឈើ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស និង​ដាំ​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ហ៊ុន សែន ជី​បាល ស្ថិត​ក្នុង​ឃុំ​ជី​បាល

ខេត្តកំពង់ចាម ៖  ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស  បាន​នាំ​យក​សម្ភារ​សិក្សា និង​ដើមឈើ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស និង​ដាំ​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ហ៊ុន សែន ជី​បាល ស្ថិត​ក្នុង​ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២៨  វិច្ឆិកា ២០១៥ ។

លោក James Ma បាន​មាន​ប្រសាសន៍​ថា «​កុមារ​កម្ពុជា គឺជា​អនាគត​នៃ​ប្រទេស​កម្ពុជា​។ នៅ​ដើមឆ្នាំ ២០១៤ ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​បង្កើត​កម្មវិធី​ការងារ​សង្គម​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជំនួយ​ចាំបាច់​ដល់​កុមារ​ក្រីក្រ និង​កុមារ​កំព្រា​ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ ដូច្នេះ​ពួក​គេ​នឹង​មានឱកាស​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​តាម​រយៈ​កម្មវិធី​អប់រំ​របស់​យើង យើង​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា និង​សៀវភៅអាន​យ៉ាងច្រើន​ដល់​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ​នៅ​សាលារៀន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជា​៩០​នៅ​តាម​ខេត្ត​មួយ​ចំនូ​ន និង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ បន្ថែម​ពីលើ​នេះ​ទៀត យើង​បាន​ជួយ​កែ​លម្អ​ហេដ្ឋា រចនា សម្ព័ន្ធ​សាលារៀន​មួយ​ចំនួន​ដូច​ជា សាលា​បឋម​សិក្សា​ហ៊ុន​សែន ជី​បាល សាលា​បឋម​សិក្សា​ពាម​ឃ្លៃ និង​សាលា​បឋម​សិក្សា​រស្មី​សាមគ្គី ដែល​យើង​សង្ឃឹមថា នឹង​ផ្តល់​នូវ​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​កុមារ​។ ក្នុង​កិច្ច​ការងារ​ជា​ដៃគូ យើង​បាន​នឹង​កំពុងធ្វើការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ក្នុង​គោលបំណង​ដើម្បី​ជួយ​គាំទ្រ​ដល់​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​ស្ត្រី​មេ​ម៉ា កុមារ​កំព្រា និង​កុមារ​ផ្ទុកមេរោគ​អេ​ដស៍​ផង​ដែរ​»​។

លោកនាយក​សាលា​បឋម​សិក្សា ហ៊ុន សែន ជី​បាល បាន​មាន​ប្រសាសន៍​ថា «​យើង​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល ដែល​តែងតែ​ជួយ​សាលារៀន​របស់​យើង​យ៉ាងច្រើន​។ កាលពីមុន​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ចាក់​បេតុង​បន្ទប់​ថ្នាក់រៀន​ដែល​បាន​បាក់បែក និង​បាន​លាបថ្នាំ​អគារ​សាលារៀន​របស់​យើង​ផង​ដែរ​។ ណា​ហ្គា​វើ​ល​បាន​កែប្រែ​សាលារៀន​របស់​យើង​ឲ្យ​មានជីវិត​ថ្មី​។ ម្យ៉ាងវិញទៀត ពួក​គេ​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​របស់​យើង និង​ថែម​ទាំង​បាន​លើកទឹកចិត្ត​កុមារ​ឲ្យ​ខិតខំ​រៀនសូត្រ​ជាង​មុន​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​។ ថ្ងៃនេះ ពួក​គេ​បាន​នាំ​យក​នូវ​សៀវភៅសរសេរ កូន​កាបូប​ដាក់​ប៊ិ​ច​ខ្មៅ​ដៃ និង​ប៊ិ​ច​មួយ​ចំនួន​ធំ ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស ព្រមទាំង​ដើមឈើ ដើម្បី​ដាំ​ក្នុង​បរិវេណ​សាលារៀន​របស់​យើង​។ សា​ជា​ថ្មី​ម្តងទៀត  យើង​សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស សម្រាប់​ការ​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ​។ នេះ​បង្ហាញ​ថា ក្រុមហ៊ុន​ណា​ហ្គា​វើ​ល តែងតែ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា»​។

សំ​អឿ​ន ជា​សិស្ស​ថ្នាក់​ទី​៦ បាន​និយាយ​ថា គ្រួសា​របស់​គាត់​ក្រីក្រ​ណាស់ និង​មិន​អាច​ផ្គត់ផ្គង់​សម្ភារ​សិក្សា​ដល់​រូប​គាត់​បាន​ទេ​។ គាត់​សូម​អរគុណ​ដល់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល សម្រាប់​សម្ភារ​សិក្សា​ទាំងនេះ​។ គាត់​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ទទួល​សវៀ​វ​ភៅ និង​ប៊ិ​ច​ជា​ច្រើន​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ក្នុង​ខណៈ​ពេល​ដែល​គាត់​កំពុង​ត្រូវការ​ជា​ចាំបាច់​៕