ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន iOne ផ្តល់​ជូន​តម្លៃ​ពិសេស​ទៅ​លើ Accessories រយៈពេល​បី​ថ្ងៃ​នៅ​សាខា​ផ្សារ​ទំនើប​សុ​វ​ណ្ណា

8 ឆ្នាំ មុន

មក​ដល់​ថ្មី​ទៀត​ហើយ ! សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចូល​ចិត្ត​ឧបករណ៍ accessories ថ្មី​ៗ ស្អាត​ៗ និង​ប្លែក​ៗ​សម្រាប់​ប្រើប្រាស់​ជាមួយនឹង​ទូរស័ព្ទ iPhone របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ទាក់ទាញ

មក​ដល់​ថ្មី​ទៀត​ហើយ ! សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចូល​ចិត្ត​ឧបករណ៍ accessories ថ្មី​ៗ ស្អាត​ៗ និង​ប្លែក​ៗ​សម្រាប់​ប្រើប្រាស់​ជាមួយនឹង​ទូរស័ព្ទ iPhone របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត ទាក់ទាញ ហើយនឹង​រឹតតែ​មាន​ភាព​សំបូរ​បែប​ថែម​ទៀត​នោះ នឹង​មាន​អារម្មណ៍​រំភើប​រីករាយ ដោយសារ​តែ​នៅ​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ខាង​មុខ​នេះ ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​ធំ​មាន​សិទ្ធិ​ស្របច្បាប់​នាំ​ចូល និង​ចែកចាយ​ផលិតផល Apple និង​ឧបករណ៍ accessories ម៉ាក​ល្បី​ៗ​ជា​ច្រើន​ប្រភេទ បាន​ប្រកាស​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ទៅ​លើ​ឧបករណ៍ accessories ជា​ច្រើន​ប្រភេទ រួម​មាន​ដូច​ជា ស្រោម​ការពារ​ទូរស័ព្ទ iPhone ថ្ម​ជំនួយ Powerbank និង​ឧ​បា​ល័​រ​បំពង​សម្លេង​ជាដើម ជូន​ដល់​អតិថិជន​របស់​ខ្លួន​។

ក្រុមហ៊ុន iOne បាន​បញ្ជាក់​ថា កម្ម​វី​ធី​ពិសេស​នៅ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ គឺ​មាន​ផ្តល់​ជូន​តែ​នៅ​សាខា iOne សាខា​ផ្សារ​សុ​វ​ណ្ណាមួយ​ប៉ុណ្ណោះ​។ សម្រាប់​ស្រោម​ការពារ​ទូរស័ព្ទ iPhone គឺ​ក្រុមហ៊ុន​មាន​ផ្តល់​ជូន​តម្លៃ​ចាប់ពី​៥​ដុល្លារ​ឡើង​ទៅ មាន​ច្រើន​ប្រភេទ ច្រើន​ម៉ូ​ដែល និង​សុទ្ធសឹងតែ​ជា​ម៉ាក​ល្បី​ៗ​កំពុង​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ ប្រាស់ ហើយ​ជា​ពិសេស​ចំពោះ​ឧបករណ៍​បំពង​សំឡេង​វិញ គឺ​ក្រុមហ៊ុន​ផ្តល់​ជូន​នៅ​ក្នុង​តម្លៃ​ត្រឹមតែ​៣៥​ដុល្លារ​ប៉ុណ្ណោះ គឺ​ពិតជា​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ ហើយ​ក្រៅពី​ឧបករណ៍ acessories ថ្មី​ៗ​ខាងលើ​នេះ ក្រុមហ៊ុន iOne ក៏​មាន​នាំ​មក​នូវ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​ទៀត សម្រាប់​ជា​ជំរើស​របស់​អតិថិជន​ទាំងអស់​ដែល​បាន​អញ្ជើញ​មក​ទស្សនា និង​ជាវ​ផលិតផល​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស​ឱ្យ​សោះ សូម​អញ្ជើញ​មក​ទទួលយក​នូវ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​ទាំងអស់​គ្នា ។

សម្រាប់​ព័ត៌មាន​លំអិត​ទាក់ទង​ជាមួយនឹង​កម្ម​វី​ធី​ផ្តល់​ជូន​នូវ​ជា​ពិសេស​នេះ សូម​ទំនាក់ទំនង​ក្រុមហ៊ុន iOne តាម​រយៈ​លេខ​ទូរស័ព្ទ ០២៣ ៩៩ ៣១ ៨១ ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.ione2u.com ឬ​ក៏​ចូល​ទៅ​កាន់​បណ្តាញ​សង្គម www.facebook.com/iOneCambodia