ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត មកពី​ភ្នំពេញ មិន​ស្គាល់​ភូមិសាស្ត្រ បើក​ផុត​ផ្លូវ ទៅបុក​រថយន្ត ដែល​គេ​ចត​ផឹក​កាហ្វេ​

2 ឆ្នាំ មុន
  • កំពត

កំពត​៖ រថយន្ត​មួយគ្រឿង ម៉ាក់​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD 9158 បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ ពី​ជើង ទៅ​ត្បូង ពេលដែល​បើក​មាន​ល្បឿន​លឿន​នោះ…

កំពត​៖ រថយន្ត​មួយគ្រឿង ម៉ាក់​ព្រូស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD 9158 បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣១ ពី​ជើង ទៅ​ត្បូង ពេលដែល​បើក​មាន​ល្បឿន​លឿន​នោះ ត្រូវបាន​បត់​ចូលទៅ​ផ្លូវ​លេខ​៣៣​វិញ តែ​រថយន្ត​ព្រូស​នោះ មិនបាន​បត់​ទេ តែ​បើក​ទាល់តែ​ផុត​ផ្លូវ ទៅបុក​រថយន្ត​គេ​មួយគ្រឿង​ទៀត ម៉ាក់ រេ​ហ្វ័​រ ដែលមាន​ម្ចាស់ ឈ្មោះ ពេទ្យ ឌី ដែល​កំពុង​ចត​រថយន្ត នៅមុខ​ទៀម​កាហ្វេ ហើយ​ម្ចាស់​រថយន្ត បាន​ដើរ​ចូលទៅ​ផឹក​កាហ្វេ​។​

​រថយន្ត​របស់​គ្រូពេទ្យ ធ្វើការ​នៅ​មណ្ឌល​សុខភាព​អង្គ​សូរ​ភី​នោះ ត្រូវបាន​រថយន្ត​ម៉ាក់​ព្រូស មកពី​ភ្នំពេញ​បុក ហើយ​រុញ​ទៅក្នុង​ផ្ទះ​ពលរដ្ឋ ប៉ុន្តែ​ម្ចាស់ផ្ទះ មិនបាន​រងគ្រោះ​ទេ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ម៉ាក់​ព្រូស​ទៅបុក​រថយន្ត​ឈប់​ស្ងៀម​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០​នាទី យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវថ្នល់​បំបែក ជា​បី ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គ​សូរ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​ប៉ូលិស​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក់​ព្រូស ដែលមាន​ម្ចាស់ នៅ​ភ្នំពេញ គាត់​បើករថយន្ត មាន​ល្បឿន​លឿន ហើយ​មិនដឹង​ភូមិសាស្ត្រ​បើក​លឿន​ពេល​ផុត​ផ្លូវ គាត់​មិន​បត់​ទៅ​លិច​ទេ គាត់​បើក​ទៅ​ត្បូង​ត្រង់ ទើប​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ដែល​ម្ចាស់​រថយន្ត ជា​បុគ្គលិក​ពេទ្យ ឈប់​ផឹក​កាហ្វេ​។​

​ប៉ូលិស បន្តថា ម្ចាស់​រថយន្ត​ទាំងពីរ​នាក់ បាន​ព្រមព្រៀងគ្នា ដោយ​ម្ចាស់​រថយន្ត​ព្រូស ជួយ​សង​សំណង​រថយន្ត​គ្រូពេទ្យ ជាង ២​ពាន់​ដុល្លារ និង​សង​ថ្លៃ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ រង​ការខូចខាត​៕ កែវ ឆាត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ