ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ប្រកួតប្រជែង​ល្បឿន
វិទ្យាស្ថាន​បច្ចេកវិទ្យា «​ម៉ាសា​ឈូ​សេត​» (MIT) របស់​អា​មេ​រិ​កបាន​យក​រថយន្ត​ប្រើ​ពន្លឺព្រះអាទិត្យ​ចូលរួម​ប្រកួត​រថយន្ត «World Solar Challenge» នៅ​ក្រុង​ដា​វិ​ន ប្រទេស​អូស្ត្រាលី

១-​ប្រកួតប្រជែង​ល្បឿន
វិទ្យាស្ថាន​បច្ចេកវិទ្យា «​ម៉ាសា​ឈូ​សេត​» (MIT) របស់​អា​មេ​រិ​កបាន​យក​រថយន្ត​ប្រើ​ពន្លឺព្រះអាទិត្យ​ចូលរួម​ប្រកួត​រថយន្ត «World   Solar Challenge» នៅ​ក្រុង​ដា​វិ​ន ប្រទេស​អូស្ត្រាលី ដោយ​មាន​តំណាង​ចូលរួម​ប្រកួត​ចំនួន​២៥​ប្រទេស​នៅ​លើ​ពិភពលោក ។

២-​នៅ​ចម្ងាយ​៧០​លាន​ឆ្នាំ​ពន្លឺ
អង្គការ​អវកាស​អា​មេ​រិ​កបាន​បង្ហាញ​សមិទ្ធផល​ថ្មី​របស់​យានអវកាស «​ហាប់​ប៊ើ​ល​» ដែល  ថតរូប​ភាព «​ហ្គា​ឡាក់​ស៊ី​» រាង​ដូច​គូទ​ខ្យង ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ជាង​៧០​លាន​ឆ្នាំ​ពន្លឺ ។ ភព​«​ហ្គា​ឡាក់​ស៊ី​» នោះ​ជា​ផ្នែក​មួ​យ​នៃ​ហ្គា​ឡាក់​ស៊ី​នានា នៅ​លើ​លំហ​អវកាស ។

៣-​កន្លែង​ងូតទឹក​សាធារណៈ
កាលពី​ឆ្នាំ​១៩៦០ មាន​កន្លែង​ងូតទឹក​សាធារណៈ​ក្នុង​ក្រុង​តូ​ក្យូ​ដល់​ទៅ​២៦០០​កន្លែង ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​តែ​៧០០​កន្លែង ព្រោះ​លំនៅ​ឋាន​បច្ចុប្បន្ន​រមែង​មាន​បន្ទប់ទឹក​សម្រាប់​ប្រើប្រាស់់​ផ្ទាល់ខ្លួន ។

៤-​អភិរក្ស​សត្វ
ក្រុម​អភិរក្ស​សត្វ​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា បាន​ដេក​លើ​ចង្ក្រាន​អាំង​សាច់​សិប្បនិមិត្ត នៅ​ក្នុង​ទិវា​អាហារ​បួស​ពិភពលោក និង​ជា​ផ្នែក​នៃ​ការ​អភិរក្ស​សត្វ និង​កុំឱ្យ​មានការ​ធ្វើ​ទា​រុ​ណ​កម្ម​លើ​សត្វ ។ ក្រុម​អភិរក្ស​ដែល​មាន​សមាជិក​ជាង​៣​លាន​នាក់ ភាគច្រើន​ជា​អ្នក​ទទួល​បាន​អាហារ​បួស ។

៥-​រថភ្លើង​ឆ្លង​ទ្វីប
រថភ្លើង​ដឹក​ទំនិញ​ឆ្លង​ទ្វីប​មួយ​ខ្សែ​ស្ថិត​នៅ​ក្រុង​លី​ន​ម៉ី ខេត្ត​ឆាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន ចេញដំណើរ​ទៅ​ទ្វីបអឺរ៉ុប ដោយ​មាន​ស្ថានីយ ធំ​ៗ នៅ​ក្រុង​មេន​ជូ​លី ប្រទេស​ម៉ុង​ហ្គោ​លី ក្រោយមក​ទៅ​ចត​នៅ​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី និង​ឆ្ពោះទៅ​គោលដៅ​នៅ​ក្រុង​ហាម​ប៊ើ​ក ប្រទេស​អា​ល្លឺ​ម៉​ង់ ។ មួយ​ជើង​ៗ​ត្រូវ​ចំណា​យា​ពេល​១៨​ថ្ងៃ ។

៦-​វត្ថុ​បុរាណ
លោក​គ្រី​ស្ទៀ​ន អេក​ម៉ា​ន និង​លោកស្រី​ខាត់​ថា​យ៉ា ប្រ៊ូ​ស​ឆាត អ្នកឯកទេស​ផ្នែក​សម្អាត​វត្ថុ​បុរាណ​ជនជាតិ​អា​ល្លឺ​ម៉​ង់ ពិនិត្យ​មើល​ស្រោម​មុខ​មាស​របស់​ព្រះ​អង្គ​ទូ​តា​នខា​មុន ហ្វា​រ៉ូ មនុស្ស ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​អេ​ហ្ស៊ី​ប​បុរាណ​នៅ​សារមន្ទីរ​ក្រុង​គែរ ។ បច្ចុប្បន្ន​អេ​ហ្ស៊ី​ប​អភិរក្ស​វត្ថុ​បុរាណ​នោះ  ដោយ​ចាប់ផ្តើម​សម្អាត​ជាតិ​ស្នឹម​នានា ។

៧-​វប្បធម៌​នៃ​ការ​បោះ​តង់
តង់​ជា​ច្រើន​លើក​តម្រៀប​គ្នា​ក្នុង​ពិធីបុណ្យ​វប្បធម៌​បោះ​តង់ នៅ​ក្រុង​ហ៊ឺប៉ើយ ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ប្រទេស​ចិន ។ ឆ្នាំ​នេះ​មាន​អ្នកទេសចរ​ប្រហែល​១.០០០​នាក់ ចូលរួម​បោះ​តង់​៥០០​កន្លែង ។

៨-​គ្រោះ​ធម្មជាតិ
រថយន្ត​ជា​ច្រើន​គ្រឿង​ធ្លាក់​ពី​ផ្លូវ​ល្បឿន​លឿន នៅ​ក្រុង​ម៉ូ​ហា​វី រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ក្រោយ​ពី​មាន​ព្យុះ​បោកបក់​ខ្លាំង​តម្រូវ​ឱ្យ​ម្ចាស់​យានយន្ត​ផ្អាក​បើកបរ​ដើម្បី​សុវត្ថិភាព ៕