ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺកូវីដ១៩ សម្រាលកូននៅមន្ទីរពេទ្យមេគង្គមកដល់ពេលនេះសរុប១៣នាក់ហើយ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អ្នកជំងឺ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ផ្ទុក​កូ​វី​ដ​១៩ រស់នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពង់ចាម និង​មួយ​ផ្នែក​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ ក្រុង​កំពង់ចាម ។ ខណៈ​ជំងឺ​មិន​ទាន់​នឹង​ជា​ផង​ក៏​បាន​សម្រាលកូន​ជា​បន្តបន្ទាប់ ដោយ​សុវត្ថិភាព​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ…

ខេត្តកំពង់ចាម ៖ អ្នកជំងឺ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ផ្ទុក​កូ​វី​ដ​១៩ រស់នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពង់ចាម និង​មួយ​ផ្នែក​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ ក្រុង​កំពង់ចាម ។

ខណៈ​ជំងឺ​មិន​ទាន់​នឹង​ជា​ផង​ក៏​បាន​សម្រាលកូន​ជា​បន្តបន្ទាប់ ដោយ​សុវត្ថិភាព​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ។

លោកស្រី​វេជ្ជបណ្ឌិត​ចាប ច័ន្ទ​ធីតា ប្រធាន​មន្ទីរពេទ្យ មេគង្គ ក្រុង​កំពង់ចាម មាន​ប្រសាសន៍​ឱ្យ​ដឹង នា​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១​ថា អ្នកជំងឺ​ក្មេង​ចាស់​ប្រុស​ស្រី​រស់នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម ត្រូវ​បាន​រក​ឃើញ​ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ ក្នុង​នោះ​មាន​អ្នកខ្លះ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរ​គ្រប់​ខែ ហើយ​ជំងឺ​មិន​ទាន់​ជា​សះស្បើយ​ផង​នោះ​ក៏​ឈឺពោះ​សម្រាលកូន ។

ប្រធាន​មន្ទីរពេទ្យ​មេគង្គ មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​គ្រូពេទ្យ​វះកាត់​នៃ​មន្ទីរពេទ្យ​មេគង្គ​មាន : វេជ្ជ រៀម វិបុល វេជ្ជ សាន សំអាត លោក ស៊ុន តារា លោក កេង វ៉ា​ន់​ឡេ​ង លោកស្រី នូ ថា​រី បាន​ធ្វើការ​វះកាត់​ជូន​ស្ត្រី ដែល​មាន​ផ្ទៃពោះ​ឈ្មោះ យឹ​ម រ៉ា​នី អាយុ​៣១​ឆ្នាំ មក​ពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានកូន​ស្រី​ទម្ងន់​៣.៦ គីឡូក្រាម នៅ​ម៉ោង​៦​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ ២០២១ ។

លុះ​មក​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២១ ស្ត្រី​ផ្ទៃពោះ​គ្រប់​ខែ​ឈ្មោះ ឈៀក ឈុ​ន​ឡេ​ង បាន​ធ្វើការ​សម្រាល​ធម្មតា ភេទ​ប្រុស ទំងន់​២.៨​គីឡូក្រាម ដោយ​មានការ​ជួយ​សង្គ្រោះ​ពី​សំណាក់ វេជ្ជបណ្ឌិត សាន សំអាត និង​កញ្ញា ថៃ ស្រី​មាន ។

ចំពោះ​ស្ត្រី​ដែល​សម្រាលកូន​ទាំង​ពីរ​នាក់​នេះ គឺ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​បាន​ធ្វើ​ឲ្យ​សុខភាព​ទាំង​ម្ដាយ​និង​កូន​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​ទៀត​ផង ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ដែល ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត រួម​នឹង​លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រែក្លាយ​សណ្ឋាគារ​មក​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ មក​ដល់​ពេល​នេះ អ្នកជំងឺ​ដែល​សម្រាលកូន​សរុប​ចំនួន​១៣​នាក់​ហើយ ក្នុង​នោះ​វះកាត់​៤​នាក់ និង​វះកាត់​ខ្នែងពោះវៀន​ចំនួន​២​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ