ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ក្រុម​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់​ទៅ​តុលាការ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​០៥​នាក់ រួម​ទាំង​វត្ថុ​តាង​ផង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ក្រោយ​ពី​បញ្ចប់​នីតិវិធី​សួរនាំ​…

ខេត្តបាត់ដំបង ​៖ ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ចំនួន​០៥​នាក់ រួម​ទាំង​វត្ថុ​តាង​ផង ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ក្រោយ​ពី​បញ្ចប់​នីតិវិធី​សួរនាំ​ ។ លោក សុខ និមល ប្រ​ធា​ការិ យាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នោះ ១-​ឈ្មោះ សម្បត្តិ វេហា ហៅ ជី អាយុ​២២​ឆ្នាំ ២-​ឈ្មោះ វុន ម៉ា​និ​ត ហៅ ស្មី អាយុ​១៩​ឆ្នាំ ៣​-ឈ្មោះ គឺ វ៉ា​ន់ ហៅ ខ្វាន់ អាយុ​២០​ឆ្នាំ ទាំង​៣​នាក់​នេះ​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ ៤-​ឈ្មោះ ព្រហ្ម បូ​រ៉ា ហៅ មួន អាយុ​១៩​ឆ្នាំ និង៥​-ឈ្មោះ វ៉ា រ​វឿ​ត អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នេះ​នៅ​ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​ ។

លោក សុខ និមល បាន​បញ្ជាក់​ថា ពួក​គ្រឿងញៀន​មួយ​ក្រុម​នេះ ត្រូវ​បាន​កម្លាំង​នគរបាល អធិការ​ស្រុក​រតន​មណ្ឌល បង្ក្រាប​បាន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ មិថុនា នៅ​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង នៅ​ក្នុងភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​យ៉ាង​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ដែល​កម្លាំង​ជំនាញ​ធ្លាប់​តាមដាន​សកម្មភាព​ពួក​គេ​ជា​បន្តបន្ទាប់​។

ប៉ុន្តែ​ពេល​នេះ ​ត្រូវ​កម្លាំង​ជំនាញ​បង្ក្រាប់​បាន​ហើយ​ពេល កំពុង​ប្រមូលផ្ដុំ​គ្នា​ប្រ​ប្រព្រឹត្ត​បទល្មើស​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដក ហូត​បាន​នូវ​ត្ថុ​តាង​មួយ​ចំនួន ដូច​ជា ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​០២​ថង់ មាន​ទម្ងន់​២,៨៩​ក្រាម ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន និង សម្ភារៈ​ប្រើប្រាស​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ពេល​នេះ​ត្រូវ​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ