ខេត្តព្រៃវែង ៖ អ្នកភូមិប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួននៅលើដើមចម្រៀកខាងក្រោយផ្ទះរបស់ខ្លួន ដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២ ធ្នូ ២០១៥ ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
បុរសដែលចង.កធ្វើអត្តឃាតខាងលើឈ្មោះ ដន សាខន អាយុ៣១ឆ្នាំ មានទីលំនៅ នៅភូមិសង្កាត់កើតហេតុខាងលើ ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលបុរសរូបនេះចង.កសម្លាប់ខ្លួន បុរសរងគ្រោះគ្មានទំនាស់ជាមួយក្រុមគ្រួសារ ឬអ្នកជិតខាងណាម្នាក់ឡើយ ហើយនៅល្ងាចមុនពេលកើតហេតុ ជនរងគ្រោះអង្គុយផឹកស៊ីជាមួយមិត្តភក្តិ និងអ្នកជិតខាងធម្មតា ខណៈកំពុងផឹកស៊ីសុខៗស្រាប់តែជនរងគ្រោះបានដើរចេញពីកន្លែងផឹកស៊ីទៅក្រោយផ្ទះបាត់ ហើយអ្នកផឹកស៊ីជាមួយគ្នាស្មានតែទៅរកម្ហូបក្លែមបន្ថែមទៀត ក៏មិនបានចាប់រម្មណ៍អ្វីទាំងអស់ ប៉ុន្តែដល់ទៅបាត់យូរពេកមិនឃើញត្រឡប់មកវិញ ទើបនាំគ្នាទៅតាមរកស្រាប់តែឃើញចង.កនៅលើដើមចម្រៀកក៏នាំគ្នាឡើងទៅស្រាយទម្លាក់មកដី ប៉ុន្តែគាត់បានស្លាប់បាត់ទៅហើយ ស្រែកហៅបងប្អូនសាច់ញាតិមកមើល និងរាយការណ៍ទៅសមត្ថកិច្ចឱ្យមកត្រួតពិនិត្យភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួចមក លោកអធិការនគរបាលក្រុងព្រៃវែង បានបញ្ជាក់ឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតខាងលើ អាចបណ្តាលមកពីផឹកស្រាច្រើនពេកធ្វើឱ្យក្តៅរលាកខួរក្បាលប៉ះពាល់ដល់សរសៃប្រសាទ ទើបបណ្តាលឱ្យធ្វើសកម្មមួយដោយមិនដឹងខ្លួន ជាក់ស្តែងដូចជាឪពុកជនរងគ្រោះកាលពីប៉ុន្មានឆ្នាំមុន ក៏បានចង.កសម្លាប់ខ្លួនដោយគ្មានមូលហេតុបែបនេះដែរ ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ