ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​០២​នាក់​ឆ្លង​កូ​វី​ដ​-១៩ ខណៈ​ចំនួន​២៩​នាក់​ជាប់​ពាក់ព័ន្ធ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​របាយ​ការ​ណ៍របស់​ស្នងការ​ខេត្តបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចំនួន​០២​នាក់ ត្រូវ​ក្រុម​គ្រួ​ពេទ្យ​ធ្វើតេស្ដ​រហ័ស កាលពី​ថ្ងៃ​ទី​២៩ មិថុនា ដោយ​រក​ឃើញ​មាន​«​វិជ្ជមាន​កូ​វី​ដ​១៩» ហើយ​មន្ត្រី​ចំនួន​២៩​នាក់​ទៀត ​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​។…

ខេត្តបាត់ដំបង ​៖ យោង​តាម​របាយ​ការ​ណ៍របស់​ស្នងការ​ខេត្តបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចំនួន​០២​នាក់ ត្រូវ​ក្រុម​គ្រួ​ពេទ្យ​ធ្វើតេស្ដ​រហ័ស កាលពី​ថ្ងៃ​ទី​២៩ មិថុនា ដោយ​រក​ឃើញ​មាន​«​វិជ្ជមាន​កូ​វី​ដ​១៩» ហើយ​មន្ត្រី​ចំនួន​២៩​នាក់​ទៀត ​បាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​។

នៅ​ក្នុង​របាយ​ការ​ណ៍គោរពជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តម​សេនី​យ៏​ទោ សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​រាយ​ការ​ណ៏​ថា មន្ត្រី​នគរបាល​ចំនួន​០២​នាក់ នៅ​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ត្រូវ​បាន​រក​ឃើញ​ឆ្លង​«​កូ​វី​ដ ១៩» និង មន្ត្រី​ពាក់ព័ន្ធ​ចំនួន​២៩​នាក់ ក្នុង​នោះ​មាន​ចំនួន​១៣​នាក់​ពាក់ព័ន្ធ​ផ្ទាល់​ ។ របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា មន្ត្រី​០២​នាក់​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ គឺ​លោក អនុ​សេនី​យ៍ទោ នូ ច​ន្ថា និង លោក ព្រិ​ន្ទ​បាល​ទោ ហេង និ​រិ​ន​។

លោក​សាត គឹ​ម​សាន បាន​បញ្ជាក់​ថា មន្ត្រី​ដែល​ឆ្លង​កូ​វី​ដ​១៩​ចំនួន​០២​នាក់ និង មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​២៩​នាក់ ត្រូវ​បាន​ធ្វើតេស្ដ​រហ័ស កាលពី​ថ្ងៃ​ទី​២៩ មិថុនា ហើយ​ពេល​នេះ​ មន្ត្រី​មាន​វិជ្ជមានកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រីឯ​មន្ត្រី​ពាក់ព័ន្ធ បាន​ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​បន្ទប់​សម្រាក​ប្រចាំការ របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត​។

ពាក់ព័ន្ធ​នឹង​មន្ត្រី​០២​នាក់ ដែល​រក​ឃើញ​មាន​ផ្ទុក​«​កូ​វី​ដ ១៩» ខាងលើ​នេះ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ទាន់​បានដឹង​អំពី​ប្រវត្តិ នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ មក​ដល់​មន្ត្រី​របស់​លោក​០២​នាក់​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​មួយ​ករណី កាលពី​ជាង​១០​ថ្ងៃមុន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

លោក ឈឿ​ង គឹ​ម​សុង បាន​រំលឹក​ថា លោក​បាន​ដឹកនាំ​កម្លាំង​របស់​លោក​មួយ​ក្រុម​ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​ជនសង្ស័យ​មួយ​ករណី នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ជាង​១០​ថ្ងៃមុន ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​ដែនដី​ផង​។ ដូច្នេះ​លោក​សង្ស័យ​មន្ត្រី​របស់​លោក អាច​ឆ្លង​កូ​វី​ដ​តាំងពី​ពេល​នោះ​មក តែ​ទើប​ធ្វើតេស្ដ​រក​ឃើញ​វិជ្ជមាន នៅ​ពេល​នេះ​។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​តែ​ប៉ុណ្ណោះ​៕ ​

អត្ថបទសរសេរ ដោយ