ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ផ្អើល​ភ្លក្ស​រសជាតិ​ណេ​ស​កាហ្វេ​កំប៉ុង​នៅ​ផ្សារ​ទំនើប​អីុអន

8 ឆ្នាំ មុន

ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ណេ​ស​ត្លេ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ឧបភោគ បរិភោគ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​មួយ តាម​រយៈ​ការ​ចែក​ជូន​ណេ​សកា​ហ្វ​កំប៉ុង​ដល់​អតិថិជន​បាន​ភ្លក្ស​រសជាតិ​

ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ណេ​ស​ត្លេ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ឧបភោគ បរិភោគ​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​រៀបចំ​ព្រឹត្តិការណ៍​ពិសេស​មួយ តាម​រយៈ​ការ​ចែក​ជូន​ណេ​សកា​ហ្វ​កំប៉ុង​ដល់​អតិថិជន​បាន​ភ្លក្ស​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដោយ​ឥត​គិតថ្លៃ​អម​ដោយ​ការ​ប្រគុំ​តន្ត្រី​កំដរ​អារ​ម្មរណ៍​។ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ នៅ​ឡាយ​លី​ផ្លា​ហ្សា​ជាន់​ផ្ទាល់​ដី នៃ​ផ្សារ​ទំនើប​អីុអន​ម៉​ល រាជធានី​ភ្នំពេញ​។

កម្មវិធី​នេះ  មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​អតិថិជន អ្នក​សារព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​នានា ពិសេស​យុវវ័យ​ប្រុស ស្រី​ជា​ច្រើន​នាក់ ដែល​ជា​អ្នកគាំទ្រ​ផលិតផល​ណេ​ស​កាហ្វេ ក៏​ដូច​ជា​អ្នកគាំទ្រ​តារាចម្រៀង​ពន្លក​ថ្មី លោក​ម៉ៅ ហា​ជី និង​លោក​សៅ ឧត្តម ជា​អតីត​បេក្ខជន Cambodian Idol ក្នុង​វគ្គ​ជម្រុះ​ផ្តាច់ព្រ័ត្រ ដែល​ទើបតែ​បាន​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ​។ ប្រិ​យ​មិត្ត​ដែល​បាន​ចូលរួម​ទាំងអស់​មានឱកាស​បាន​ភ្លក្ស​រសជាតិ​ណេ​ស​កាហ្វេ​កំប៉ុង​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដោយ​ឥត​គិតថ្លៃ ដែល​ធ្វើការ​ផ្តល់​ជូន​ចាប់ពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៨​យប់​។ ក្រៅពី​នេះ អតិថិជន​ក៏​មានឱកាស​ឈ្នះ​រង្វាន់​ពី​ការ​លេង​ហ្គេ​ម​កម្សាន្ត ការ​លក់​បញ្ចុះតម្លៃ និង​ប្រូ​ម៉ូ​សិន​ពិសេស​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ សូម​បញ្ជាក់​ថា ណេ​ស​កាហ្វេ​កំប៉ុង កាន់តែ​ត្រជាក់ កាន់តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដោយ​មាន​បី​រសជាតិ​ផ្សេង​ៗ​គ្នា តាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន គឺ​ណេ​ស​កាហ្វេ​អេស​ស្ព្រ​ស​រ៉ូ​ស សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ​រសជាតិ​ដើម​ឈ្ងុយ​ឆ្ងាញ់ ណេ​ស​កាហ្វេ​ឡា​តេ សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ​ទឹកដោះគោ​ច្រើន និង​ណេ​ស​កាហ្វេ​ដា​រ៉ូ​ស សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាហ្វេ​ចាស់​។

គួរ​រំលឹក​ថា កម្ម​វិធីចែក​ជូន​ផលិតផល​ណេ​ស​កាហ្វេ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ រហូត​ដល់​ថ្ងៃ​ទី ៣១ ធ្នូ ២០១៥ នៅ​តាម​ទីផ្សារ សាលារៀន និង​កន្លែង​កម្សាន្ត​នានា នៅ​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​-​ក្រុង​សំខាន់​ៗ​ដទៃ​ទៀត​ផង​ដែរ​។ ពិធី​សម្ភោ​ធ​បើក​កម្មវិធី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​ពេល​កន្លង​ទៅ​នេះ បាន​បញ្ចប់​ទៅ​ក្រោម​ស្នាមញញឹម និង​ទឹកមុខ​សប្បាយ​រីករាយ​បំផុត​។