ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឧបករណ៍បូម​ប្រេងសាំងឆាបឆេះដល់ផ្ទះ តែម្ចាស់​ស្តាយ​​ទ្រព្យ​ឡើង​​ទៅប្រមូលក៏​ឆេះ​ស្លា.ប់​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ករណីអគ្គិភ័យមួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ដេប៉ូ​លក់​ប្រេងសាំង​មួយ​កន្លែង​ កាលពី​វេលា​​ម៉ោង​១៨.៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ មិថុនា ស្ថិតនៅ​ចំណុច​ភូមិ​ព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង និងរថ​​យន្ត​ពន្លត់​អគ្គីភ័យនៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​មួយ​គ្រឿង…

ខេត្តកំពង់ចាម​ ៖ ករណីអគ្គិភ័យមួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ដេប៉ូ​លក់​ប្រេងសាំង​មួយ​កន្លែង​ កាលពី​វេលា​​ម៉ោង​១៨.៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ មិថុនា ស្ថិតនៅ​ចំណុច​ភូមិ​ព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង និងរថ​​យន្ត​ពន្លត់​អគ្គីភ័យនៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​មួយ​គ្រឿង ​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​មុនគេ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​ស្រុក​ផ្សេង​ទៀត​បាន​មក​ដល់ជា​បន្តបន្ទាប់​។

មុន​ពេល​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​ទៅ​ដល់​ ផ្ទះ​កើតហេតុមានឈ្មោះ អឿ​ន រ​ដ្ឋា ភេទ​ស្រី អាយុ៣០​ឆ្នាំ ​(​កូន​ម្ចាស់ផ្ទះ​)​ បាន​ឡើង​ចូល​ទៅ​ក្នុងផ្ទះ​ឈើ​ដែល​កំពុង​តែ​ឆេះ​ស​ន្ធោ​​សន្ធៅ ក្នុង​គោលបំណង​យក​ទ្រព្យសម្បត្តិ​ចេញ តែចៃដន្យ​ជា​ហេតុ​បណ្ដាល​ឱ្យ​រលាកភ្លើង​ធ្ងន់ធ្ងរ​ រហូត​ដល់​ស្លា.ប់​។ ក្រៅពី​ការ​បាត់បង់​អាយុជីវិត​មនុស្ស ​ក្នុង​នោះ​ក៏​មាន​រួម​មាន​ទាំង​ទ្រព្យសម្បត្តិ​ដូច​ជា​ផ្ទះ​ទំហំ៧​ម៉​ត្រ×៩​ម៉ែត្រ (​ឆេះ​អស់​១០០%) ផ្ទះ​​សង់​អំពី​ឈើប្រក់​ក្បឿង ជ​ញ្ជាំ​ក្ដារ (​រនាបឈើ​)កា​រ៉ា​ស់​សាំង១ឆេះ​អស់​១០០% ​។ រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​៣៣០ ០១​គ្រឿង ម៉ូតូ សេ​១២៥ ០១​គ្រឿង ប្រាក់ ចំនួន​ទៀត ចំពោះ​មូលហេតុ​ដែល​បណ្ដាល​អោយ​មាន​គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គី​ស​នី​(​បាញ់​ប្រេង​បញ្ចូល​កាន​បណ្តាល​អោយ​ផ្ទុះ​)​។

តាម​ប្រភពឡពី​នគរបាល​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្រោយ​ពី​ទទួល​ព័​ត៌​មាន លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ច​ឮ​បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​តាម​បណ្ដា​ស្រុក ចុះ​ទៅ​ជួយ​អន្ដរាគមន៍​បាញ់​ទឹក​ពន្លត់ ខណៈ​ដែល​ភ្លើង​បាន​កំពុង​តែ​ឆាបឆេះ​រាលដាល​ចេញពី​ដេប៉ូ​លក់​ប្រេងសាំង​ទៅ​ដល់​ផ្ទះ​ឈើ​នៅ​ជាប់​នោះ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ បាន​មក​បាញ់​ទឹក​ពន្លត់​មុនគេ​និង​បន្ទាប់​មក ​ក៏​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​នៅ​ស្រុក​ផ្សេង​ចេញ​មុខ​ជួយ​អន្តរាគមន៍​យ៉ាង​ញាប់ដៃ​ញាប់​ជើង ដោយ​បាន​បាញ់​ទឹក​ស្រោច​ទៅ​លើ​ភ្លើង​ដែល​កំពុង​ឆាបឆេះ​នោះ​មិន​អោយ​រាលដាល​ទៅ​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ផ្សេង​ទៀត​។

វត្តមាន​លោក​សំ ពិសិដ្ឋ អភិបាលស្រុក​ដែល​ទើបនឹង​តែងតាំង​ថ្មី​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​រួម​នឹង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន អន្តរាគមន៍​និង​ការពារ​មិន​ឱ្យ​ជនខិលខូច​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​មិន​គប្បី​ណាមួយ​។ សូម​បញ្ជាក់​ថា​ ដេប៉ូ​លក់​ប្រេង​សាង​នេះ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ជឹ​ម រី​ន ភេទ​ប្រុស អាយ៥៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ​។

អគ្គិភ័យ​រលត់​អស់​១០០% នៅ​វេលា​មោង​២០:៤០​នាទី ។​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ ០៨​គ្រឿង រថយន្ត​ស្រុក​ស្ទឹង​ត្រង់​ចំនួន ០២​គ្រឿង រថយន្ត​ខេត្ត ០៣​គ្រឿង រថយន្ត​ស្រុក​ព្រៃឈរ ០១​គ្រឿង រថយន្ត​ស្រុក​កំពង់សៀម ០១​គ្រឿង រថយន្ត​ស្រុក​ចំការលើ ០១​គ្រឿង ប្រើប្រាស់​អស់​ទឹក ០៩​ឡាន ។

លោក​ប៉ែន ទៀង​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ​បញ្ជាក់​បន្ថែម​នា​ព្រឹក​ថ្ងៃ​ទី ៣០​មិថុនា​ថា ចាប់តាំងពី​ពេល​ដែល​មាន​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​តាម​កន្លែង​ផ្សេង​ទៀត​ក្នុងស្រុក​ចំការលើ ចាប់តាំងពី​ដើមឆ្នាំ​២០២១ មិន​ដែល​មាន​សមាជិក​ណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដូច​ករណី​ខាងលើ​នេះ​ទេ​៕

អត្ថបទសរសេរ ដោយ