ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូ​វី​ដ​១៩ បាន​គ្រប់​តាម​ផែនការ​ជា​ឱកាស​កម្ពុជា​អាច​ស្តា​សេដ្ឋកិច្ច​ និង​វិស័យ​សេវាកម្ម​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ក្នុងស្រុក​មួយ​រូប​មើលឃើញ​ថា បើ​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំ​ងឹ​កូ​វី​ដ​១៩ ​បាន​គ្រប់​តាម​ផែនការ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​អាច​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ​នោះ​ទេ ថែម​ទាំង​ស្តាឡើង​វិញ​នូវ​វិស័យ​សេវាកម្ម​ និង​ជំរុញ​នៅ​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូន​និង​មធ្យម​ទៀត​ផង​។ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍…

រាជធានី​ភ្នំពេញ​ ៖​ អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ក្នុងស្រុក​មួយ​រូប​មើលឃើញ​ថា បើ​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំ​ងឹ​កូ​វី​ដ​១៩ ​បាន​គ្រប់​តាម​ផែនការ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កម្ពុជា​មានឱកាស​អាច​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ​នោះ​ទេ ថែម​ទាំង​ស្តាឡើង​វិញ​នូវ​វិស័យ​សេវាកម្ម​ និង​ជំរុញ​នៅ​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូន​និង​មធ្យម​ទៀត​ផង​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ប្រ​សិន​រាជរដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​គ្រប់​តាម​ផែនការ នឹង​ប្រក​ដោយ​ប្រសិទ្ធភាព វា​គឺជា​ឱកាស​សម្រាប់​កម្ពុជា ក្នុង​ការ​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ ជា​ពិសេស​ការ​ស្តា​ឡើង​វិញ​នូវ​វិស័យ​សេវាកម្ម និង​ជម្រុញ​នូវ​ផលិតកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​បន្ថែម​ទៀត ព្រោះ​វិស័យ​នេះ​មាន​សក្តានុពល​ល្អ​សម្រាប់​កំណើនសេដ្ឋកិច្ច ។​

ចំណែក​អនុ​វិស័យ​អចលនទ្រព្យ រាជរដ្ឋាភិបាល​គួរ​រៀបចំ​តំបន់​លំនៅ​ដ្ឋា​ន តំបន់​បឹងបួរ តំបន់កសិកម្ម ឱ្យ​បាន​ច្បាស់ នឹង​មិន​មានការ​កែប្រែ វា​អាច​ធ្វើ​ឲ្យ​វិស័យ​ទាំងនេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ចំណូល​សេដ្ឋកិច្ច ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​វិជ្ជមាន​ ។

ពាក់ព័ន្ធ​ និង​ផែនការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ ឯកឧត្តម វ​ង្ស៊ី វិសុទ្ធ រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង១លាន​ដូ​ស នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ៗ​នេះ ថាបើ​គិត​ចាប់ពី​ថ្ងៃ​ទី​៧ កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​២៩​មិថុនា​២០២១ កម្ពុជា​ទទួល​បាន​វា់ក់​សាំង​ជាង​១០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។

ឯក​ឧត្ត​គូសបញ្ជាក់​ថា​«​រាជរដ្ឋាភិបាល​ម្ពុ​ជា​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ទន្ទឹម​និង​នេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ជាក់​ជូន​ពលរដ្ឋ​។​ជាង​នេះ​រាជរដ្ឋាភិបាល​នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ឬ​នៅ​ត្រឹម​ដើមឆ្នាំ​២០២២»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ