ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគ្រូពេទ្យ ៧៦០​នាក់ កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​កូ​វីដ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥​ម៉ឺន​នាក់ នៅ​កំពង់ចាម​

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម​៖ ក្រុមគ្រូពេទ្យ​ចំនួន ៧៦០​នាក់ បាន​ចុះ​នៅ​ទីតាំង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នៅ​ស្រុក​ចំនួន​បួន និង​ក្រុង​កំពង់ចាម នៅក្នុង​យុទ្ធនាការ​ទ្រុងទ្រាយ​ធំ ដែល​បាន​ធ្វើឡើង​ព្រមៗ​គ្នា ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥​ម៉ឺន​នាក់​។…

ខេត្តកំពង់ចាម​៖ ក្រុមគ្រូពេទ្យ​ចំនួន ៧៦០​នាក់ បាន​ចុះ​នៅ​ទីតាំង​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នៅ​ស្រុក​ចំនួន​បួន និង​ក្រុង​កំពង់ចាម នៅក្នុង​យុទ្ធនាការ​ទ្រុងទ្រាយ​ធំ ដែល​បាន​ធ្វើឡើង​ព្រមៗ​គ្នា ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥​ម៉ឺន​នាក់​។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ក្នុងពេល​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង នៅ​បរិវេណ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​អង្គរ ក្នុងស្រុក​កំពង់សៀម​។

​ជាមួយ​នោះ អាជ្ញាធរ​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ណា ដែល​មិនទាន់​ទទួល​ការចាក់​វ៉ាក់សាំង សូម​ប្រញាប់​រួសរាន់​មកចាក់​វ៉ាក់សាំង ដើម្បី​ឱ្យមាន​អង់ទីគ័រ​ការការពារ​ខ្លួន​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

​លោក គីម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បាន​គូសបញ្ជាក់ថា សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ គឺធ្វើឡើង​ព្រម​គ្នា នៅក្នុង​ស្រុក​ចំនួន​៤ ក្នុងនោះ មាន​៖ ស្រុក​បាធាយ ជើងព្រៃ ក្រោម​ការរៀបចំ​របស់​ពេទ្យ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​។ ចំណែក​ស្រុក​ព្រៃឈរ កំពង់សៀម និង​ក្រុង​កំពង់ចាម គឺមាន​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត ដែល​ត្រូវ​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​។ សម្រាប់​ក្រុមគ្រូពេទ្យ​របស់​សុខាភិបាល មាន​ចំនួន ៧៦​ក្រុម និង​ទីតាំង ដែល​ត្រូវ​ចាក់ ចំនួន ២៧​កន្លែង​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ថា ការទន្ទឹងរង់ចាំ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ រយៈពេល​ប៉ុន្មាន​ខែ​មកហើយ ដើម្បី​ត្រៀមខ្លួន​ចាក់​វ៉ាក់សាំង​ប្រឆាំង នៅ​ទីបំផុត ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​តេ​ជោ សែន បានផ្ដល់​អំណោយ​វ៉ាក់សាំង​ទាំងនេះ មកដល់​ខេត្តកំពង់ចាម ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ធ្វើឡើង តាម​ការស្នើសុំ​របស់រ​ដ្ឋ​បាល​ខេត្ត​។​

​លោក អ៊ុន ចាន់​ដា បន្តថា ជំងឺ​នេះ បាន​បង្ក​ការលំបាក​ដល់​សមី​ខ្លួន និង​សមាជិក​ក្រុមគ្រួសារ ហើយ​បើ​មានការ​ធ្វេសប្រហែស​នោះ បន្ត​ឆ្លង​ទៅដល់​អ្នកដទៃ រួមទាំង​ឆ្លង​ចូលក្នុង​សហគមន៍​។ ទន្ទឹមនឹងនោះ ក៏មាន​បុគ្គល​មួយចំនួនធំ បាន​អនុវត្ត​នូវ​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល បាន​ត្រឹមត្រូវ ព្រមទាំង​បានធ្វើ​ឲ្យ​សមាជិក​ក្រុមគ្រួសារ​មាន​ភាពកក់ក្តៅ​។ ចំពោះ​បងប្អូន ដែល​បានមក​ទទួល​ចាក់​វ៉ាក់សាំង​ដុស​ទី​១ នៅ​សាលាបឋមសិក្សា​អង្គរ ត្រូវតែ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​ឲ្យ​បានល្អ ដើម្បី​ឈានទៅ​ចាក់​នូវ​ដូ​ស​ទី​២ ធ្វើយ៉ាងណា​ឱ្យមាន​អង់​ទី​ក័​រ សម្រាប់ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។

​ការផ្ដល់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ នៅ​ស្រុក​ចំនួន​បួន និង​ក្រុង​កំពង់ចាម ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ ៣៥​ម៉ឺន​នាក់ នឹងត្រូវ​ប្រើ​រយៈពេល​មួយខែ​។

​កន្លងមក ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមទាំង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម បាន​ចូលរួម​វិភាគទាន​ជូន​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​នេះ​ផងដែរ​។

​ក្នុងនាម​អាជ្ញាធរខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បានប្រកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានផ្ដល់​អំណោយ​នូវ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម ចំនួន​ប្រមាណ ៣៥​ម៉ឺន​នាក់ ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ​។ នេះ​គឺជា​ការគិតគូរ​របស់​ថ្នាក់ដឹកនាំ ដើម្បី​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន ឱ្យ​កាន់តែ​ប្រសើរឡើង ក៏ដូចជា​ការស្ដារ​នូវ​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​សម្ទុះ​រីកចម្រើន​៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ