ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazone បង្ហាញ​គំរូ​យន្តហោះ Drone ប្រភេទ​ថ្មី

8 ឆ្នាំ មុន

ក្រុមហ៊ុន​លក់​ផលិតផល​តាម Online យីហោ Amazone បាន​បង្ហាញ​ពី​គំរូ​ដើម​យន្តហោះ Drone ប្រភេទ​ថ្មី ដែល​អាច​ដឹក​ជញ្ជូន​កញ្ចប់​ទំនិញ​ទៅ​ដល់​ដៃ​អតិថិជន​មិន​ដល់​៣០​នាទី​ទេ ។ …

ក្រុមហ៊ុន​លក់​ផលិតផល​តាម Online យីហោ Amazone បាន​បង្ហាញ​ពី​គំរូ​ដើម​យន្តហោះ Drone ប្រភេទ​ថ្មី ដែល​អាច​ដឹក​ជញ្ជូន​កញ្ចប់​ទំនិញ​ទៅ​ដល់​ដៃ​អតិថិជន​មិន​ដល់​៣០​នាទី​ទេ ។

ដូច​បង្ហាញ​ក្នុង​រូប យន្តហោះ Drone ប្រភេទ​ថ្មី​នេះ​មាន​ទម្ងន់​ជាង​២០​គីឡូក្រាម និង​អាច​ផ្ទុក​ទម្ងន់​កញ្ចប់​ទំនិញ​ជាង​២​គីឡូក្រាម ។ វា​នឹង​ហោះហើរ​រយៈកម្ពស់​ជាង​១០០​ម៉ែត្រ ព្រមទាំង​ប្រើប្រាស់​បច្ចេកវិទ្យា «​ចៀសវាង និង​យល់​ដឹង​» ដើម្បី​ចៀវ​វាង​ការ​រំខាន​អំឡុង​ពេល​ហោះហើរ​ដូច​ជា​ការ​ប៉ះទង្គិច ឬ​ឧបសគ្គ​ផ្សេង​ទៀត ។

កាលពី​ខែមីនា​រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អា​មេ​រិ​ក បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន Amazone សម្រាប់​គោលបំណង​ស្រាវជ្រាវ​បន្ទាប់​ពី​បង្ហាញ​គម្រោង​របស់​ខ្លួន​កាលពី​ឆ្នាំ ២០១៣ ៕