កូវីដវាយលុកខ្លាំង! តារាស្រីថៃដ៏ល្បី និងសមាជិកគ្រួសារ៨នាក់ផ្សេងទៀត ក៏ឆ្លងកូវីដទាំងអស់
ថៃ ៖ តារាសម្តែងដ៏ល្បីឈ្មោះរបស់ថៃ Pancake Khemanit Jamikorn បានប្រកាសលើបណ្តាញសង្គម Instagram ថា បានធ្វើតេស្ត
ថៃ ៖ តារាសម្តែងដ៏ល្បីឈ្មោះរបស់ថៃ Pancake Khemanit Jamikorn បានប្រកាសលើបណ្តាញសង្គម Instagram ថា បានធ្វើតេស្ត
ថៃ ៖ តារាសម្តែងដ៏ល្បីឈ្មោះរបស់ថៃ Pancake Khemanit Jamikorn បានប្រកាសលើបណ្តាញសង្គម Instagram ថា បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងទី២៨ ខែមិថុនា កន្លងទៅ។ ដោយគេសង្ស័យថា បានឆ្លងពីសមាជិកគ្រួសារម្នាក់។ ហើយបើតាមប្រភពពី Dara Daily នៅថ្ងៃនេះ បានឱ្យដឹងថា សមាជិកគ្រួសារ៨នាក់ផ្សេងទៀតរបស់នាង ក៏បានឆ្លងវីរុសនេះផងដែរ។
ដោយឡែកប្រភពព័ត៌មានមួយចំនួនរបស់ថៃបានឱ្យដឹងថា ប្រមុខកងទ័ពជើងទឹកថៃ លោក Chartchai Sriworakhan និងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ បូករួមទាំងតារាថៃជាច្រើនដួង និងមនុស្សពាក់ព័ន្ធជាមួយតារាស្រីវ័យ៣៣ឆ្នាំរូបនេះ ទាំងផ្ទាល់ និងប្រយោល បានប្រញាប់ប្រញាល់ទៅធ្វើតេស្តសំណាកផងដែរ កាលពីថ្ងៃច័ន្ទកន្លងទៅ។
ការភ័យខ្លាចនេះ បានផ្ទុះឡើងនៅពេលដែលលោក Adm Chartchai រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួន បានចូលរួមកម្មវិធីមួយជាមួយវត្តមានរបស់តារាសម្តែង Pancake នៅឯទីស្នាក់ការកណ្តាលកងទ័ពជើងទឹក កាលពីថ្ងៃពុធសប្តាហ៍មុន។ ខណៈតារាប្រុស-ស្រីរបស់ថៃជាច្រើនដួង ក៏ត្រូវបានរាយការណ៍ថា ប្រញាប់ប្រញាល់នាំគ្នាទៅធ្វើតេស្តសំណាក ជាបន្តបន្ទាប់ផងដែរ។
តារាសម្តែងរូបស្រស់ Pancake បានបង្ហោះសារ ដើម្បីសុំការអភ័យទោសពីអ្នករាល់គ្នា ដែលពាក់ព័ន្ធជាមួយនាងកន្លងមក។ ហើយនាងក៏បញ្ជាក់ពី បច្ចុប្បន្នភាពរបស់ខ្លួន រួមទាំងសមាជិកគ្រួសារ ដែលកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។ ហើយជាមួយគ្នានេះ Pancake ក៏ថែមទាំងបានបង្ហាញពីកាលបរិច្ឆេទ និងទីតាំងដែលនាងធ្លាប់បានទៅ កាលពីពេលកន្លងមក៕ (ដកស្រង់ចេញពី Dara Daily និង Bangkok Post)
ចែករំលែកព័តមាននេះ