ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​ក្នុង​ដ៏​ប្រណីត​ចំនួន​11​ថ្លៃ​ខ្ពស់កប់ពពក​ក្នុង​លោក

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាវ​ក្នុង​នារី​ចំនួន ១១ ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​ក្នុង​លោក​យោង​តាម​គេហទំព័រ The Richest៖

១-​អាវ​ក្នុង​នាង Molly Sims ២០​លាន​ដុល្លារ
ក្នុង​ឆ្នាំ​២០០៦ អាវ​ក្នុង​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក គឺ​មាន​តម្លៃ​ដល់​ទៅ​២០​លាន​ដុល្លារ​ឯណោះ រចនា​ឡើង​ដោយ​អ្នកស្រី​ស៊ូ​សាន រ៉ូ​សេន ដែល​ប្រើប្រាស់​ត្បូង​ពេជ្រ​

កោះសន្តិភាព​សូម​បង្ហាញ​ជូន​អាវ​ក្នុង​នារី​ចំនួន ១១ ដែល​មាន​តម្លៃ​ខ្ពស់កប់ពពក​ក្នុង​លោក​យោង​តាម​គេហទំព័រ The Richest៖

១-​អាវ​ក្នុង​នាង Molly Sims ២០​លាន​ដុល្លារ
ក្នុង​ឆ្នាំ​២០០៦ អាវ​ក្នុង​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក គឺ​មាន​តម្លៃ​ដល់​ទៅ​២០​លាន​ដុល្លារ​ឯណោះ រចនា​ឡើង​ដោយ​អ្នកស្រី​ស៊ូ​សាន រ៉ូ​សេន ដែល​ប្រើប្រាស់​ត្បូង​ពេជ្រ​ប្រភេទ Steinmetz ។ អាវ​ក្នុង​នេះ​ធ្វើ​ពី​ពេជ្រ​ចំនួន​២៥៤​ការាត់ និង​ប្រើ​ប្លា​ទី​ន​លម្អ​ជាមួយ​ដែរ ។

នាង Molly Sims ដែល​ជា​អ្នក​ពាក់អាវ​ក្នុង​នេះ​និយាយ​ថា «​នាង​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ដូច​ជា​ទេពអប្សរ​ដែល​គ្រង​អាវ​ក្នុង និង​ខោ​តម្លៃ​សរុប​៣០​លាន​ដុល្លារ​» ។

២-​អាវ​ក្នុង​ពណ៌​ក្រហម​តម្លៃ​១៥​លាន​ដុល្លារ
អាវ​ក្នុង​ពណ៌​ក្រហម​តម្លៃ​១៥​លាន​ដុល្លារ ពាក់​ដោយ​នាង Gesele Bunchen ។ វា​មាន​ពណ៌​ក្រហមឆ្អៅ និង​បាន​បំបែក​កំណត់​ត្រា​ជា​អាវ​ក្នុង​តម្លៃ​ថ្លៃ​ជាងគេ​អាច​នឹង​ស្នង​តំណែង​របស់​អាវ​ក្នុង​នាង Molly Sims បាន​កាលពី​ឆ្នាំ ២០០៦ ។ វា​លម្អ​ដោយ​ត្បូង​មាន​តម្លៃ​ចំនួន ១៣០០ គ្រាប់ រួម​បញ្ចូល​ទាំង​ត្បូង​ពណ៌​ក្រហម​ចំនួន ៣០០​ការាត់ ។

៣-​អាវ​ក្នុង​ទេពអប្សរ​នៅ​ឋានសួគ៌​១២,៥​លាន​ដុល្លារ
អាវ​ក្នុង​ទេពអប្សរ​នៅ​ឋានសួគ៌ គឺជា​អាវ​ក្នុង​ថ្លៃ​ជាងគេ​ក្នុង​ឆ្នាំ​២០០១ និង​បាន​បំបែក​កំណត់​ត្រា​ផង​ដែរ ។ វា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Victoria’s Secret និង​បាន​ពាក់​ដោយ​នាង Heidi Klum ។ អាវ​ក្នុង​នេះ​រួម​មាន​ត្បូង​កណ្តៀង​របស់​ស្រី​លង្កា​ចំនួន​១២០០​គ្រាប់ និង​ត្បូង​ពេជ្រ​ចំនួន​៩០​ការាត់ ។

៤-​អាវ​ក្នុង​ល្អឆើត​ឆាយ​១២,៥​លាន​ដុល្លារ
ក្នុង​ឆ្នាំ​២០០៥ នាង Gesele Bunchen បាន​ពាក់អាវ​ក្នុង​ល្អឆើត​ឆាយ​ទី​២ ដែល​មាន​ស្លាក​ដាក់​ថា Sexy Bra មាន​ន័យ​ថា អាវ​ក្នុង​សិច​ស៊ី​។ អាវ​ក្នុង​នេះ​ធ្វើ​ពី​ត្បូង​ពេជ្រ​ចំនួន ២៩០០​គ្រាប់ និង​ត្បូង​ក្រហម​ចំនួន​២២​គ្រាប់​។ អ្នក​ច្នៃ​អាវ​ក្នុង​នេះ​បាន​ចំណាយពេល​ដល់​ទៅ ៣០០​ម៉ោង​ដើម្បី​ទទួល​បាន​អាវ​ក្នុង​លំដាប់ថ្នាក់​អន្តរជាតិ ។

៥-​អាវ​ក្នុង​សិច​ស៊ី ១១​លាន​ដុល្លារ
អាវ​ក្នុង​សិច​ស៊ី​នេះ​បង្ហាញ​ដោយ​នាង Heidi Klum កាលពី​ឆ្នាំ​២០០៣ រំលេចត្បូង​ពេជ្រ​ចំនួន​២.៩០០​គ្រាប់ និង​ត្បូង​ក្រហម​ចំនួន​២២​គ្រាប់ និង​ចំណាយពេល​ដល់​ទៅ​៣៧០ ម៉ោង​ដើម្បី​ច្នៃ​វា​ឡើង ។

៦-​អាវ​ក្នុង​រាជវង្ស​១០​លាន​ដុល្លារ
តើ​នេះ​ជា​អាវ​ទ្រា​នា​ប់​របស់​ម្ចាស់​ក្ស​ត្រី​Peach មែន​ទេ ? វា​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Mouawad ដែល​មាន​ត្បូង​ក្រហម​ចំនួន​៥២​ការាត់ ។ ក្រៅពី​នេះ​វា​ធ្វើ​ពី​មាស គ្រឿងអលង្ការ​មាន​តម្លៃ ត្បូង​កណ្តៀង​ពណ៌​ខៀវ និង​ពណ៌​លឿង ។

៧-​អាវ​ក្នុង​តារា​ប្រចាំ​ក្រុមហ៊ុន Victoria ១០​លាន​ដុល្លារ
អាវ​ក្នុង​នេះ​រចនា​ដំបូង​គេ​ក្នុង​ឆ្នាំ ១៩៩៦ និង​បាន​បង្ហាញ​ដោយ​នាង Claudia Schiffer  រំលេចត្បូង​ក្រហម​ចំនួន​១.១៥០​គ្រាប់ និង​ត្បូង​មរកត​ចំនួន​១.៦០០​គ្រាប់ ។

៨-​អាវ​ក្នុង​«​ឋានសួគ៌​៧០»​តម្លៃ​១០​លាន​ដុល្លារ
អាវ​ក្នុង​«​ឋានសួគ៌​៧០»​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Mouawad មាន​តម្លៃ​១០​លាន​ដុល្លារ ហើយ​ត្រូវ​បាន​បង្ហាញ​ដោយ​នាង Tyra Banks ក្នុង​ឆ្នាំ​២០០៤ ។ អាវ​នេះ​មាន​ត្បូង​ពេជ្រ​ចំនួន ២.៩០០​គ្រាប់ ។

៩-​អាវ​ក្នុង​ត្បូង​ពេជ្រ ៦,៥​លាន​ដុល្លារ
ក្នុង​ឆ្នាំ​២០០៦ នាង Karolina Kurkova បាន​បង្ហាញ​អាវទ្រនាប់​ត្បូង​ពេជ្រ​ឈ្មោះ​ថា «Hearts On Fire Diamond Fantasy Bra» ច្នៃ​ឡើង​ពី​ត្បូង​ពេជ្រ​ប្រទេស​ប៉ូ​ឡូញ និង​ចំណាយពេល​ដល់​ទៅ​៣០០​ម៉ោង ។

១០-​អាវ​ក្នុង​ត្បូង​ខ្មៅ​តម្លៃ​៥​លាន​ដុល្លារ
នាង Adriana Lima បាន​បង្ហាញ​អាវ ទ្រនាប់​ក្នុង​តម្លៃ​៥​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០០៨ រំលេច​ដោយ​ត្បូង​ខ្មៅ​ចំនួន ៣,៥៧៥ គ្រាប់ និង​មាន​ត្បូង​ក្រហម​ចំនួន​៣៤​គ្រាប់​ផង​ដែរ ។ អាវ​នេះ​ច្នៃ​ឡើង​ដោយ​ក្រុមហ៊ុន Martin Katz ហើយ​បាន​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ Emmy Awards ទៀត​ផង ។

១១-​អាវ​ក្នុង​សម្បក​គ្រាប់បែក​២​លាន​ដុល្លារ
ក្រុមហ៊ុន Victoria’s Secret បាន​សហការ​ជាមួយ​ក្រុមហ៊ុន Damiani បង្កើត​អាវទ្រនាប់​មានឈ្មោះ​ថា «Bombshell Fantasy Bra» កាលពី​ឆ្នាំ​២០១០ ។ វា​មាន​ត្បូង​កណ្តៀង និង​ត្បូង​ពេជ្រ ហើយ​បាន​បង្ហាញ​ដោយ​នាង Adriana Lima នៅ​ពិធី​បង្ហាញ​ម៉ូ​ដ​កាលពី​ខែវិច្ឆិកា ២០១០ ៕