ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អាជីវករ​ផ្សា​របឹង​កេងកង២៤៦​នាក់ វិជ្ជមាន​​កូ​វី​ដ១៩ ក្នុង​ចំណោម១២១១នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កេងកង​រហូត​ទៅ​ដល់​ចំនួន ២៤៦​នាក់​ឯ​ណ្ណោះ ក្នុង​ចំណោម​អ្នក​ដែល​មក​ធ្វើតេស្ត​សរុប​ចំនួន ១២១១ នាក់ ​ដែល​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ១៩ ក្រោយ​ពី​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កេងកង​រហូត​ទៅ​ដល់​ចំនួន ២៤៦​នាក់​ឯ​ណ្ណោះ ក្នុង​ចំណោម​អ្នក​ដែល​មក​ធ្វើតេស្ត​សរុប​ចំនួន ១២១១ នាក់ ​ដែល​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ១៩ ក្រោយ​ពី​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ មិន​អោយ​លក់ដូរ ហើយ​តម្រូវ​អោយ​ក្រុម​អាជីវករ​ទាំងអស់​នាំ​គ្នា​ទៅ​យក​សំណាក នៅ​ក្នុង​សាលា​វិទ្យាល័យ ជា ស៊ី​ម បឹង កេងកង កាលពី​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០២១ តែ​រយៈពេល​តែ​មួយ​ថ្ងៃ​នោះ ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​អាជ្ញាធរ​បាន​ធ្វើការ​បិទ​ខ្ទប់​ផ្សា​របឹង​កេងកង កាលពី​ព្រឹក​ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ដើម្បី​តម្រូវ​អោយ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងអស់​នាំ​គ្នា​ទៅ​ធ្វើ​សំណាក នៅ​ក្នុងសាលា​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង​នោះ ។

កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើការ​សហការ​ជាមួយ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏​បាន​ធ្វើ​សំណាក​ទៅ​លើ​ក្រុម​អាជីវក​ប្រុស ស្រី សរុប​មាន​ចំនួន ១២១១​នាក់ បាន​នាំ​គ្នា​មក​ធ្វើ​សំណាក​វីរុស​កូ​វី​ដ​១៩ ។ ដោយ​ចាប់​តាំង​ព្រឹក​រហូត​ដល់​យប់ ជា​លទ្ធផល​រក​ឃើញ​ថា មាន​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​រហូត​ទៅ​ដល់ ២៤៦ នាក់ ក្នុង​ចំណោម​អ្នក​ដែល​មក​យក​សំណាក​ក្នុងថ្ងៃនេះ ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើន​រក​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​នៅ​មាន​អាជីវករ​មួយ​ចំនួន​ទៀត ក៏​មិន​ទាន់​បាន​មក​យក​សំណាក​ដែរ ។

ពាក់ព័ន្ធ​ទៅ និង​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នៅ​ផ្សា​របឹង​កេងកង​នេះ​ដែរ គេ​មិន​អាច​បានដឹង​ពី​ប្រភព​នៃ​ការ​ចម្លង​រីក​រាលដាល​ពី​អ្នក​ណា​ម្នាក់​ច្បាស់លាស់​ឡើយ ដោយសារ​តែ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ វា​កំពុង​តែ​ឆ្លង​រីក​រាលដាល​ទៅ​កាន់​មនុស្ស​យ៉ាងច្រើន​នៅ​គ្រប់​ទីកន្លែង​នោះ ។ សំរាប់​អ្នក​ដែល​មក​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ ដែល​រក​ឃើញ​មាន​វិជ្ជមាន​ទាំង ២៤៦​នាក់​នេះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ធ្វើការ​ព្យាបាល​នៅ កន្លែង​ព្យាបាល​នៅ​កោះ​ពេជ្រ​ទាំងអស់ ចំណែកឯ​អ្នក​អវិជ្ជមាន​ទាំង ៩៦៥​នាក់ តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន រង់ចាំ​យក​សំណាក់​ជា​លើក​ទី​២​ផង​ដែរ និង​ក្រុម​អាជីវករ​ណា​ដែល​មិន​បាន​មក​ធ្វើតេស្ត​នៅ​ពេល​នេះ ក៏​សូម​អោយទៅ​ធ្វើ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ឬ​ក៏​សាលា​វិទ្យាល័យ បាក់​ទូក ជា​បន្ត​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ក្នុង​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ដែរ អាជ្ញាធរ​ក៏​បាន​ធ្វើការ​បិទ​កុដិ លេខ​១៧ ស្ថិត​នៅ​ក្នុង​វត្ត​មហាមន្ត្រី ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង​១​ផង​ដែរ និង​តម្រូវ​អោយ​ព្រះសង្ឃ​ដែល​ពាក់ព័ន្ធ​ចំនួន ១៣​អង្គ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ពី​មាន​សិស្ស​ស្នាក់​នៅ​ក្នុង​វត្ត​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​ដែល​ទៅ​យក​សំណាក​នៅ​ក្នុង​សាលា​វិទ្យាល័យ ជា ស៊ី​ម បឹង​កេងកង​ដែរ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ