ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៨ ចំណុច ពិសេសជួយ​សន្សំ​សំចៃលុយ​ក្នុង​គ្រួសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​គ្រួសារ​មួយ​ប្រសិនបើ​យើង​តែ​ម្នាក់​សន្សំ​សំចៃ​តែ​ម្នាក់ឯង នោះ​ប្រហែលជា​​ពិបាក​ហើយ ប៉ុន្តែ​បើ​យើង​ជា​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​ចេះ​ជួយ​សន្សំ​សំចៃ​គ្នា នោះ​គ្រួសារ​អ្នក​អាច​សល់​លុយ ដើម្បី​ធ្វើ​រឿង​ធំ​ៗ​ជា​ច្រើន​ ។ ជួនកាល​យើង​មិន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​សន្សំ​ទាំងនេះ​ទេ ព្រោះថា ​វា​មើលទៅ​តូចតាច​ប៉ុណ្ណោះ ​។…

នៅ​ក្នុង​គ្រួសារ​មួយ​ប្រសិនបើ​យើង​តែ​ម្នាក់​សន្សំ​សំចៃ​តែ​ម្នាក់ឯង នោះ​ប្រហែលជា​​ពិបាក​ហើយ ប៉ុន្តែ​បើ​យើង​ជា​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​ចេះ​ជួយ​សន្សំ​សំចៃ​គ្នា នោះ​គ្រួសារ​អ្នក​អាច​សល់​លុយ ដើម្បី​ធ្វើ​រឿង​ធំ​ៗ​ជា​ច្រើន​ ។ ជួនកាល​យើង​មិន​បាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​សន្សំ​ទាំងនេះ​ទេ ព្រោះថា ​វា​មើលទៅ​តូចតាច​ប៉ុណ្ណោះ ​។ លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត​វៃ បានឱ្យ​ដឹង​ថា ការ​សន្សំ​នោះ​មាន​ន័យ​សន្សំ​លើ​ការ​ចំណាយ​លើ​អ្វី​ដែល​ចាំបាច់ និង​ត្រឹមតែ​គ្រប់​ល្មម​ គឺ​បាន​ហើយ ប្រសិនបើ​អ្នក​ចំណាយ​ហូរ​ហៀរ​ ឬ​ខ្ជះខ្ជាយ នោះ​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ពិតជា​មិន​អាច​សល់​លុយ​ច្រើន​នោះ​ទេ យើង​មើលទៅ​តិចតួច​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​បូក​ការ​ចំណាយ​របស់​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​ចូល​គ្នា គឺ​ធំ​ ។

ខាងក្រោម​នេះ​ជា​ការ​ចែករំលែក វិធីសាស្ត្រ ៨ ចំណុច ​៖

១. សន្សំ​ទៅ​លើ​ការ​ចាយវាយ​ទូទៅ​ ៖ ការ​ទិញ​របស់របរ​ប្រើប្រាស់ក្នុងផ្ទះ ឬ​ក៏​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​ជា​រឿង​កំ​ប៊ិក​កំ​ប៊ុ​ក ប៉ុន្តែ​បើ​មិន​បាន​យកចិត្តទុកដាក់​ទេ ហើយ​ចេះ​តែ​នាំ​គ្នា​ចាយ នៅ​ទីបំផុត​លុយ​វា​ចេះ​តែ​ចេញពី​ដៃ​របស់​យើង​អស់ ម្នាក់​បន្តិច​ៗ​ដល់​ពេល​ផ្គួប​ចូល​គ្នា​ទៅ​វា​ច្រើន ​។

២. សន្សំ​ទឹក​ ៖ មិន​ថា​ជា​ទឹក​ប្រើប្រាស់​ក្តី ដូច​ជា​ទឹក​សម្រាប់​ងូត ទឹក​សម្រាប់​បោក​ខោអាវ និង​ទឹក​ប្រើប្រាស់​ក្នុង​បង្គន់ អ្នក​មិន​គួរ​ចាក់​ហូរ​ហៀរ ចាក់​ឱ្យ​ខ្ជាយ​ទៅ​ក្រៅ អ្នក​ត្រូវ​ចាក់​ឱ្យ​សម​ល្មម​ដែល​អ្នក​ត្រូវ​ប្រើ​ ។

៣. សន្សំ​ភ្លើង​ ៖ ការ​ប្រើប្រាស់​ភ្លើង​ទៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​នៅ​ក្នុងផ្ទះ ដូច​ជា​ការ​ប្រើប្រាស់​ទៅ​លើ​អំ​ពូ​ល​ភ្លើង ការ​ប្រើប្រាស់​ទៅ​លើ​ម៉ាស៊ីនត្រជាក់ ទៅ​លើ​កង្ហារ ទៅ​លើ​ទូទឹកកក ទៅ​លើ​ឆ្នាំងអ៊ុត​ ។​ល​។ យើង​អាច​ជួយ​សន្សំ​ដោយ​កុំ​បើក​ទូរទស្សន៍​ច្រើន​ពេក កន្លែង​ដែល​មិន​មាន​មនុស្ស​មិន​គួរ​បើកភ្លើង​ចោល​នោះ​ទេ​ ។ ប្រសិនបើ​ឧបករណ៍​ខ្លះ​ចាស់​ខ្លាំង​អ្នក​គួរតែ​ដូរ​ចេញ ព្រោះ​របស់​កាន់តែ​ចាស់​ស៊ី​ភ្លើង​កាន់តែ​ខ្លាំង​ ។

​៤. ការ​សន្សំ​ទៅ​លើ​សាំង​ ៖ អ្នកខ្លះ​ជិះឡាន​ម៉ូតូ​ឆ្វែល​លេង​ឥតប្រយោជន៍ ប្រសិនបើ​អ្នកមាន​ភាព​ចាំបាច់ យើង​មិន​គួរ​ជិះ​ចុះ​ជិះ​ឡើង​នោះ​ទេ​ ។ ហើយ​ជា​ពិសេស​នោះ បើ​គ្រាន់តែ​ជិះឡាន​ថ្មី ម៉ូតូ​ថ្មី​ដើម្បី​អួត​គេ​ទេ កុំ​ល្អ​ជាង ប្រសិនបើ​អ្នក​មិន​ទាន់​មាន​លុយ​ច្រើន មិន​មាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ កុំ​ទាន់​អាល​ធ្វើ​ប្ញ​ក​ឡូយឆាយ ​ឬ​ក្រអឺត​ក្រ​ទ​ម​អី ​។

៥. ការ​ប្រើប្រាស់​សម្ភារ​ឧបករណ៍​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ ​៖ សម្ភារ​ និង​របស់របរ​នៅ​ក្នុងផ្ទះ ត្រូវ​ប្រើប្រាស់​ឱ្យ​ចេះ​ថែទាំ កុំឱ្យ​វា​ខូច ឬ​បែកបាក់ បើសិន​បើ​មាន​បាក់បែក​ត្រូវ​តែ​ចេះ​ជួសជុល​វាយ​កមក​ប្រើ​វិញ កុំឱ្យ​បោះចោល​ហើយ​អាង​ទិញ​ថ្មី​ទៀត នោះ​វា​នឹង​អស់​លុយ​ច្រើន ​។

​៦. សន្សំ​ទៅ​លើ​អាហារ​ ៖ ទាំង​អាហារ​ទាំង​ភេសជ្ជៈ យើង​ធ្វើ​ល្មម​ឱ្យ​តែ​គ្រប់​ហូ​ប​មួយ​ពេល​ៗ​ទៅ​បាន​ហើយ ចៀសវាង​ការ​សល់​ហូរ​ហៀរ យើង​ត្រូវ​គិត​មើល​នៅ​ពេល​ដែល​យើង​ខ្ជះខ្ជាយ​អាហារ​ និង​ភេសជ្ជៈ​ទាំងនេះ មាន​មនុស្ស​ជា​ច្រើន​កំពុង​អត់​អាហារ ដូចនេះ​យើង​ធ្វើ​អាហារ​ល្មម​មួយ​គ្រ​សារ​ទៅ​បាន​ហើយ​ ។ ម្យ៉ាងវិញទៀត​ប្រសិនបើ​យើង​បោះចោល​អាហារ គឺ​ប្រៀប​បាន​ដូច​យើង​បោះចោល​លុយ​អ​៊ីចឹងដែរ​ ។

​៧. សន្សំ​លើ​ការ​កម្សាន្ត​ ៖ យើង​គួរតែ​ជ្រើសរើស​ការ​កម្សាន្ត​ណា​ដែល​ចំណេញ កុំឱ្យ​ជ្រើសរើស​ការ​កម្សាន្ត​ណា​ដែល​ចំណាយ​ច្រើន ដូច​ជា​ការ​កម្សាន្ត​ទៅ​ការ​ចិញ្ចឹមសត្វ សត្វ​ចិញ្ចឹម​ខ្លះ​អស់​លុយ​ច្រើន​ណាស់ ដូច​ជា​ការ​ចិញ្ចឹម​ត្រី យើង​ត្រូវ​ចំណាយ​ធ្វើ​អាង​ត្រី​រាប់​ពាន់​ដុល្លារ ថ្លៃ​ចំណី​ត្រី ឬ​ក៏​សត្វ​មួយ​ចំនួន​ទៀត​ផង​ដែរ ​។ សត្វ​យើង​ស្រឡាញ់​វា​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​យើង​មើល​កាលៈទេសៈ​ដែរ ព្រោះថា​ការ​កម្សាន្ត​ដូច​បាន​រៀបរាប់​នឹង​ជា​ការ​កម្សាន្ត​របស់​អ្នកមាន​នោះ​ទេ សត្វ​ខ្លះ​ចិញ្ចឹម​ស្មើនឹង​មនុស្ស​ម្នាក់​ទៅ​ហើយ ដូចនេះ​ចាំ​ដល់​ពេល​យើង​មាន​លុយ​ចាយ​មិន​អស់​សឹម​យើង​ចិញ្ចឹម​វា​ក៏​បាន ​។ ការ​កម្សាន្ត​មួយទៀត​គឺជា ដូច​ជា​ការ​រៀប​កា​រ៉ា​អូ​ខេ អស់​រាប់​ម៉ី​ន​នៅ​ក្នុងផ្ទះ ប្រសិនបើ​យើង​មិន​ទាន់​មាន​នោះ​ទេ យើង​រៀប​កា​រ៉ា​អូ​ខេ​ល្មម​ៗ​នៅ​ក្នុងផ្ទះ​សិន​ក៏​បាន​ ។

​៨. សន្សំ​សម្លៀក​បំពាក់ ​៖ អ្នកខ្លះ​មាន​ខោអាវ ស្បែកជើង​ហៀរ​ទូ ស្ទើ​រតែ​គ្មាន​កន្លែង​ដាក់ ប៉ុន្តែ​នៅ​តែ​បន្ត​ទិញ​ថែម​រហូត ខណៈ​ដែល​ខោអាវ​ ឬ​ស្បែកជើង​ទាំងនោះ​មិន​ទាន់​រហែក​ឬ​ចាស់​ផង​ ។ មួយវិញទៀត​គ្រឿង​តុបតែង​ខ្លួន នៅ​មិន​ទាន់​អស់នោះ​ទេ ប៉ុន្តែ​ត្រូវ​ទិញ​មក​ទៀត អ្វី​ទាំងអស់​នឹង​មិនមែន​ថា​ យើង​មិន​មាន​សត​ម្ថ​ភាព​ធ្វើ​ទៅ​បាន​នោះ​ទេ ប៉ុន្តែ​វា​ជា​មារយាទ​ដ៏​ត្រឹមត្រូវ​មួយ​ប្រសិនបើ​យើង​អាច​យល់​ដឹង​អំពី​ការ​សន្សំ​សំចៃ​ទាំងនេះ​បាន​ ៕

អត្ថបទសរសេរ ដោយ