ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ថ្ងៃ​ទី​២៨​ម្សិល​ម៉ិ​ញ​នេះ រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​៤៣១​នាក់​​ហើយ​នៅ​ក្នុង​ខេត្ត​​ឧត្តរមាន​ជ័យ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៤៣១​នាក់​ហើយ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ នេះ​បើ​គិត​ត្រឹម​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​៤៣១​នាក់​ហើយ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ នេះ​បើ​គិត​ត្រឹម​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ ។

លោក​ឃ្លាំង ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩ ចំនួន​១៣៤​នាក់ អ្នក​ដែល​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​១៧​នាក់ លើស​ពី​នោះ​គឺ​រក​ឃើញ​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​មាន​ប្រសាសន៍​បន្ត​ថា អ្នក​ដែល​ឆ្លង​ចាស់​ដែល​មាន​ចំនួន​១៣៤​នាក់​បូក​រួម​ទាំង​អ្នក​ដែល​រក​ឃើញ​ឆ្លង​ថ្មី​ចំនួន​២៩៧​នាក់ ស្មើនឹង​៤៣១​នាក់ ហើយ​អ្នក​ដែល​បាន​ឆ្លង​ក្នុង​សហគមន៍ អ្នក​ឆ្លង​ចាស់​ចំនួន​១៧​នាក់​បូក​នឹង​អ្នករក​ឃើញ​ថ្មី​ចំនួន​៣៨​បន្ថែម​ទៀត ស្មើនឹង​ចំនួន​៥៥​នាក់​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត ក្រុមការងារ​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក រួម​ទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​បាន​សម្រេច​រៀបចំ​ទីតាំង​ចំនួន​៤​ទីតាំង​សម្រាប់​ចូល​សំរាក​ព្យាបាល​អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩ ដោយ​ទីតាំង​ទី​១ នៅផ្ទះ​សំណាក់​ឧត្តមរ​ដ្ឋា ទីតាំង​ទី​២ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ទីតាំង​ទី​៣ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្ក​ង់​វែង និង​ទីតាំង​ទី​៤ នៅ​វិទ្យាល័យ​អន្លង់​វែង​។

លើស​ពី​នោះ​ទីតាំង​លំនៅ​ឋាន​ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​បិទ​ខ្ទប់​ជា​បន្តបន្ទាប់​ហើយ ចំណែក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ ក៏​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន​រយៈពេល​១៤​ថ្ងៃ​ដើម្បី​យក​សំណាក​ពិនិត្យ​លើ​ទី​១ និង​លើក​ទី​២​ផង​ដែរ​។

ហើយ​ខណៈ​ពេល​នេះ ក្រុមការងារ​គ្រូពេទ្យ​ផ្នែក​ច​ត្តា​ឡី​ស័ក រួម​ទាំង​ក្រុម​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​កំពុង​តែ​ខិតខំ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ជា​ប្រចាំ ដើម្បី​រុករក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ