ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ឆេះផ្ទះ២ល្វែង ឆក់យកជីវិត​បុគ្គ​លិក​ផលិត​សាច់ប៉ាតេ​៤នាក់​ក្នុងភ្នក់ភ្លើង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​ឆាបឆេះផ្ទះជាន់ផ្ទាល់ដីចំនួន២ល្វែង ធ្វើឲ្យបុគ្គលិកផលិត​សាច់ប៉ាតេ​ចំនួន​​​​៤នាក់​រត់ចេញ​អត់រួច ​

រាជធានីភ្នំពេញ ៖ ​អគ្គិភ័យ​ឆាបឆេះផ្ទះជាន់ផ្ទាល់ដីចំនួន២ល្វែង ធ្វើឲ្យបុគ្គលិកផលិត​សាច់ប៉ាតេ​ចំនួន​​​​៤នាក់​រត់ចេញ​អត់រួច ​បណ្តាល​​​​ឱ្យ​ភ្លើងឆេះរហូត​​បាត់បង់ជីវិត​​ទាំង​៤នាក់ ​និងរបួសស្រាល១នាក់ ​ព្រមទាំង​ខូចខាតរថយន្ត​​ចំនួន​២គ្រឿង និងម៉ូតូ​ចំនួន​៦​គ្រឿង ព្រមទាំងសម្ភារៈក្នុងផ្ទះត្រូវភ្លើងឆេះ​ខូចខាតអស់​ទាំងស្រុង ។​

ហេតុការណ៍​​ខាងលើ​​​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង4​និង​30​ទៀប​ភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ2021 នៅ​ចំណុច​​ផ្ទះ​លេខ​44​និង​46 ផ្លូវ​លេខ​200 ក្រុម​2 ភូមិ​1 សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ម្ចាស់ផ្ទះ​កើតហេតុ​​ខាងលើ​ឈ្មោះ​ ហុង ពេជ្រ​ហោះ ភេទ​ប្រុស អាយុ​71​ឆាំ្ន មុខរបរ​នៅផ្ទះ​ ។​ ចំណែក​បុរស​​រងគ្រោះ​ដែលបាត់បង់ជីវិត​ទាំង៤នាក់​ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ​ដឹងថា ជា​បុគ្គលិក​ផលិត​សាច់ប៉ាតេ​ ស្នាក់នៅ​ផ្ទះ​កើតហេតុ​​​ខាងលើ។​ រីឯ​អ្នករងរបួសស្រាលម្នាក់​ឈ្មោះ ម៉ូ​ច សីហា ភេទ​ប្រុស អាយុ​24​ឆ្នាំ ​ជា​មន្ត្រី​កិច្ចសន្យា​អគ្គិភ័យ ។

យោងតាមប្រភពព័ត៌មាន​នៅ​ជុំវិញកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញមាន​ផ្សែង​ហុយឃ្មួលឃ្មាញ់បង្កជាអណ្តាតភ្លើងចេញពីផ្ទះជាន់ផ្ទាល់ដី​២ល្វែងជាប់គ្នា មានកម្ពស់៣ជាន់ ដែលគេដឹងថា ជាកន្លែងសិប្បកម្មផលិតសាច់ បាត់តេ មានបុគ្គលិកស្នាក់នៅក្នុងផ្ទះនោះ​ ទើបប្រជាពលរដ្ឋជា​អ្នកជិតខាងបានរាយការណ៍ទៅ​សមត្ថកិច្ចចុះ​មកជួយអន្តរាគមន៍ដោយ​ហៅរថយន្តពន្លត់អគ្គីភ័យមកដល់បានគាស់ទ្វារផ្ទះបាញ់ទឹកពន្លត់ជិត១ម៉ោង ទើបរលត់ ។

តាម​ប្រភពព័ត៌មានដដែល​បានឲ្យដឹងទៀតថា ខណៈពេលមានផ្សែងហុយឆេះជាអណ្តាតភ្លើងនោះបុគ្គលិកចំនួន៤នាក់ដែលរត់ចេញមិនទាន់ត្រូវបានអណ្តាតភ្លើងឆាបឆេះរហូតខ្លោ.ច​បាត់បង់ជីវិត​ក្នុងភ្នក់ភ្លើង ក្នុងនោះ​មាន២នាក់ដេកឱប​គ្នានៅក្នុងបន្ទប់ឡៅតឿ ដោយឡែក​ម្នាក់ក្នុងបន្ទប់ទឹកឡៅតឿ និងម្នាក់​ទៀត​បាត់បង់ជីវិត​នៅមុខរថយន្តនៅជាន់ផ្ទាល់ដី ។

ហេតុការណ៍​អគ្គីភ័យខាងលើ​បាន​ឆេះខូចខាត​ផ្ទះ​ជាន់ផ្ទាល់ដីអស់​ទាំងស្រុង និងមានផ្សែងហុយរោលខ្មៅទៅដល់ជាន់ទីមួយនិងទី២ ចំណែកបុគ្គលិកដែលសម្រាកនៅជាន់ខាងលើ​នោះ​រត់ផ្លោះទៅផ្ទះអ្នកជិតខាង ដោយ​មានអ្នករងរបួសស្រាលខ្លះ​ផងដែរ។ ចំពោះការខូចខាតទ្រព្យសម្បត្តិ​​​រួម​មាន​រថយន្ត​ចំនួន​២គ្រឿង ​និង​ម៉ូតូ​ចំនួន​៦គ្រឿង ព្រមទាំងសម្ភារៈក្នុងផ្ទះនៅជាន់ ផ្ទាល់ដីត្រូវអគ្គិភ័យ​ឆាបឆេះ​ខូចខាតអស់​ទាំងស្រុង ដោយអគ្គិភ័យពុំបានឆេះឆ្លងរាលដាលដលផ្ទះអ្នកជិត​ខាងណាម្នាក់ឡើយ ។ ដោយឡែកមូលហេតុនៃការឆាបឆេះ​ខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ​។

​ក្នុងហេតុការណ៍​ខាងលើ ​បាន​​ប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ​អស់​ចំនួន​38​គ្រឿង ទើប​ភ្លើង​បាន​ទាំង​ស្រុង​នៅ​វេលា​​ម៉ោង6​ព្រឹក ​ថ្ងៃ​ដដែល​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​ជូន​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ