ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍ ​ទី​៥ ធ្នូ ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៥​គូ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍ ​ទី​៥ ធ្នូ ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​ប្រចាំ​ស​ប្ដា​ហ៍​ប្រមូលផ្ដុំ​ទៅ​ដោយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​៥​គូ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​គឺ​កីឡាករ​ចាន់ រក្សា មក​ពី​ក្លិប​អេ​ភូ​ថង កីឡា​ដែល​ពី​មុន​មានឈ្មោះ​ថា អេ អូត ប្រកួត​ជាមួយ​កីឡាករ
ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ។

កីឡាករ​ទាំង​២​នាក់​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​ទោះបី​ទាំង​សងខាង​មាន​ប្រវត្តិ​ប្រកួត​ជោកជាំ​ដូច​គ្នា​ក្ដី ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ចាន់ រក្សា មានចិត្ត​សឿង​ខ្លាំង​ណាស់​អត់​ចេះ​ខ្លាច​អ្នក​ណា​ម្នាក់​ឡើយ​។ កីឡាករ​រូប​នេះ​ពូកែ​ស្នៀត​ជើងពេល​ទាត់​ចេញ​ម្ដង​ៗ​បើ​គូប្រកួត​ភ្លាត់ស្នៀត​បណ្ដោយ​ឱ្យ​គេ​ទាត់​ត្រូវ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន​។ ចំណែក​ស្នៀត​ដៃ​អាច​ធ្វើការ​ម៉ាត់​ចេញ​បាន​ត្រង់​ល្អ​និង​រហ័ស​ទៀត​ផង តែបើ​និយាយ​ពី​ស្នៀត​កែង​និង​ជង្គង់​វិញ​កីឡាករ​រូប​នេះ​ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ ។ ទោះបី​យ៉ាង​ណា ចាន់ រក្សា ពេល​នេះ​ត្រូវ​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​នឹង​គេ​ដែរ​ដោយសារលទ្ធផល​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​គេ​ឈ្នះច្រើន​ជាង​ចាញ់​។

ចំណែក​ផា​ន់ សា​រុន ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​ល្បីឈ្មោះ​ជា​យូរ​មក​ហើយ​។ រហូត​មក​ទល់​នឹង​ពេល​នេះ ភាព​ខ្លាំង​របស់​គេ​មិន​ទាន់​បាត់បង់​នៅឡើយ​ទេ ។ កីឡាករ​រូប​នេះ​ក្រៅពី​មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​គេ​ក៏​មានចិត្ត​អំណត់​ខ្លាំង​ណាស់​ដែរ​និង​មិន​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ដាក់​គូប្រកួត​ទៀត​ផង​។ ក្រុម​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ចាត់​ទុក​ផា​ន់ សា​រុន ជា​អ្នក​ប្រដាល់​ដែល​មាន​ល្បិច​ខ្ពស់ និង​មានចិត្ត​ស្ងប់​មិន​ងាយ​ច្រឡោត​ផ្ដេសផ្ដាស់​ឡើយ​ទើប​ជោគជ័យ​រមែងរ​ត់ម​ករក​គេ​ភាគច្រើន ។ ចាំ​មើល​គូ​នេះ​លទ្ធផល​ចុង​ក្រោយ​នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន?

ក្រៅពី​គូ​ឯក​នេះ​ទៅ​កីឡាករ​៤​គូ​ទៀត​ក៏មិន​គួរ​នឹង​មើល​រំលង​នោះ​ដែរ​ដូច​ជា​កីឡាករសុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ព្រី​ម ព្រេ​ម មក​ពី​ក្លិប​បាគង​មាន​ជ័យ​ខេត្តសៀមរាប ។ កីឡាករ​ឈុ​ន បញ្ញា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​ណ​ក់ ស៊ីនួន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាក​រយ៉ា​ម ឡ​យ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ប្រកួត​ជាមួយ​កីឡាករតាំ សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ​ស៊ុំ សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕