ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់មាន​ទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំបិត​ផ្គាប់​កា.ប់ រងរបួស អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ

2 ឆ្នាំ មុន
  • កណ្តាល

​កណ្តាល​៖ ករណី​ហិង្សា​មួយ បានកើត​ឡើង បណ្តាលអោយ​បុរស​ម្នាក់ រងរបួស បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហិង្សា​នេះ គើ​ត​ឡើង ដោយសារ​ធ្លាប់​មានទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំ​ប៊ិ​ត​ផ្គាប់​កាប់​តែម្តង​។…

​កណ្តាល​៖ ករណី​ហិង្សា​មួយ បានកើត​ឡើង បណ្តាលអោយ​បុរស​ម្នាក់ រងរបួស បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហិង្សា​នេះ គើ​ត​ឡើង ដោយសារ​ធ្លាប់​មានទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំ​ប៊ិ​ត​ផ្គាប់​កាប់​តែម្តង​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤ និង ៣០​នាទី នៅ​ចំនុច​ទំនប់​តា​កុល​ភូមិ​ព្រែក​តា​មែ ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជនរងគ្រោះ ឈ្មោះ ឃួន ច​ន្តា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​មែ ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជនរងគ្រោះ ត្រូវរបួស​ខ្នង​។​ ជនសង្ស័យ ឈ្មោះ ស៊ុំ ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ក្នុងភូមិ ព្រែក​តា​មែ ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។

​នគរបាល​ស្រុក​ពញ្ញាឮ បានអោយដឹងថា នៅ​ថ្ងៃទី​២៧​មិថុនា ជនរងគ្រោះ​ឈ្មោះ ឃួន ច​ន្តា បាន​ជិះ​ម៉ូតូ ម៉ាក Air BLADE ពណ៌​ខ្មៅ ចេញពីផ្ទះ​តែម្នាក់ឯង ដើម្បី​យក​ទឹក​សុទ្ធ ឲ្យ​ពូ ឈ្មោះ ពូន ស៊ីណាន និង ពូ ឈ្មោះ សាន ចាន់ណា ដែល​កំពង់​រៀបចំ​បូមទឹក នៅ​ទំនប់​តា​កុល​។ លុះ​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដល់​កន្លែងកើតហេតុ ជនរងគ្រោះ បាន​ឈប់​ម៉ូតូ ហើយ​ចាក់​កែបម៉ូតូ ដើម្បី​យក​ទឹក​សុទ្ធ​ឲ្យ​ពូ ខណៈពេល​នោះ ស្រាប់តែ​ជនសង្ស័យ ឈ្មោះ ស៊ុំ ផានិត បាន​យក​កាំបិតផ្គាក់​ពី​ក្នុង​រោង​របស់​បងប្រុស​បង្កើត​ឈ្មោះ ស៊ុំ សុ​ភ័​ក្រ កាប់​ទៅលើ​ជនរងគ្រោះ ពីក្រោយ​ចំនួន ០១​កាំបិតផ្គាក់ បណ្តាលអោយ​ត្រូវ​ខ្នង​ផ្នែក​ខាងស្តាំ រងរបួស ហូរឈាម​។

បន្ទាប់មក ​ជនរងគ្រោះ បានមក​ប្តឹង​នគរបាល​ប៉ុស្តិ៍​កំពង់​អុស​។ ភ្លាមនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះទៅ​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ