ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុតទឹកសម្លឹងកាក…

8 ឆ្នាំ មុន

វិ​ថី​ចោម​ចៅ ហៅ​ផ្លូវ​វេ​ង​ស្រេង ពី​ដើម​មក​តូច​ចង្អៀត សម្រាប់​រថយន្ត​មួយ​ទៅ​មួយ​មក​ប៉ុណ្ណោះ ជា​ពិសេស ជា​ផ្លូវ​សម្រាប់​រថយន្ត​ធុន​ធំ ធុន​ដឹក​ជញ្ជូន ឬ​ធុន​យក្ស​ធ្វើ​ដំណើរ ។ ពី​មុន​មក ផ្លូវ​នេះ

វិ​ថី​ចោម​ចៅ ហៅ​ផ្លូវ​វេ​ង​ស្រេង ពី​ដើម​មក​តូច​ចង្អៀត សម្រាប់​រថយន្ត​មួយ​ទៅ​មួយ​មក​ប៉ុណ្ណោះ ជា​ពិសេស ជា​ផ្លូវ​សម្រាប់​រថយន្ត​ធុន​ធំ ធុន​ដឹក​ជញ្ជូន ឬ​ធុន​យក្ស​ធ្វើ​ដំណើរ ។

ពី​មុន​មក ផ្លូវ​នេះ បើ​និយាយ​ពី​ចរាចរណ៍​សែន​មហា​ស្ទះ​… បើ​ថ្ងៃ​ណា​មាន​បាតុកម្ម​រោងចក្រ​ទៀត​… បិតា​ស្ទះ​… ស្ទះ​អី​ស្ទះ​ទៅ​… ក្រុមហ៊ុន​ដឹង​តែ​ពី​ប្រមូលប្រាក់​ដាក់​បាវ​… ។ គេ​មិន​យក​ប្រាក់​ពី​រថយន្ត​តូច​ៗ​ទេ​… គេ​យក​តែ​អាធំ​ៗ… ។

ឈាន​ចូល​មក​ដល់​ខែធ្នូ ភ្លាម វិ​ថី​ចោម​ចៅ​បាន​ស្ថាបនា​ថ្មី​រួចរាល់​ហើយ​… ជា​ផ្លូវ​ធំ​រឹង​មាំ ។ តាម​ការ​អួតអាង​ជា​វិ​ថី​ទៅ​មក លែង​ស្ទះចរាចរណ៍​ហើយ​… ធំ​ស្អាត​ខ្នាត​អន្តរជាតិ​របស់​គេ​មែន ។

ប៉ុន្តែ​គួរ​ឱ្យ​កត់សម្គាល់​មែន​… គួរ​ឱ្យ​ផ្ទុះ​ប្រតិកម្ម​មែន​! ឈាន​ចូល​ថ្ងៃ​ទី​១ ធ្នូ ស្រាប់តែ​ចាប់ផ្តើម​យក​ប្រាក់​ពី​រថយន្ត​ធុន​តូច​… ចត​តម្រង់​ជួរ​គ្នា​បង់ប្រាក់​យ៉ាង​ភ្ញាក់ផ្អើល ទើប​អាច​មាន​សិទ្ធិ​បើកបរ​លើ​ផ្លូវ​ថ្មី​នេះ​បាន ។ គ្មាន​អ្នក​ណា​ដឹង រឿង​កំណត់​ថ្ងៃ​បង់ប្រាក់​ទេ​… ស្ងាត់​ៗ​ប្រមូលប្រាក់​ច្រក​បាវ​… សម្រាប់​រថយន្ត​ធំ​ៗ ដឹក​ជញ្ជូន​គេ​បង់​ធម្មតា​… ប៉ុន្តែ​អា​ក្តាម​តូច​ៗ​បង់​ស្អី​នឹង​គេ​ដែរ ?

គួរ​ដឹង​ថា នៅ​តាម​ដង​វិ​ថី​ចោម​ចៅ​នេះ មាន​សង្កាត់​២ គឺ​សង្កាត់​ស្ទឹង​មាន​ជ័យ និង​សង្កាត់​ចោម​ចៅ ។ ជា​តំបន់​ដែល​មាន​អ្នក​រស់នៅ​រាប់​ម៉ឺន រាប់​សែន​គ្រួសារ ។ មាន​រថយន្ត​ធុន​តូច ចេញចូល​ផ្ទះសម្បែង ព្រោះ​ពួក​គេ​ជា​មន្ត្រីរាជការ ជា​បុគ្គលិក​ក្រុមហ៊ុន យ៉ាង​ហោច​មួយ​ថ្ងៃ ៤​ដង​ដែរ ទៅ​មក​ធ្វើការ ។ បើ​អ្នក​ទាំងនោះ ដឹង​តែ​ពី​បង់ប្រាក់​ច្បាស់​ជា​ទៅ​មិន​រួច​ទេ​… ម្ចាស់​ថ្លៃ​!

ប្រសិនបើ​រថយន្ត​តូច​បើកបរ​ឆ្លងកាត់​ទៅ​ឆ្ងាយ គួរតែ​បង់ប្រាក់​ដូច​ជា​គ្មាន​បញ្ហា ។ ប៉ុន្តែ​បើ​គេ​បើកបរ​ចេញចូល​ឆ្ពោះទៅ​ផ្ទះ ដែល​នៅ​ក្នុង​តំបន់​នោះ មិន​គួរ​យក​ទេ​… ប្រសិនបើ​ធ្វើ​មិន​បាន​ទេ​… ការ​ផ្ទុះ​ប្រតិកម្ម ប្រាកដជា​ជះ​ឥទ្ធិពល​ដល់​នយោបាយ​របស់​បក្ស​កាន់​អំណាច​យ៉ាង​ពិតប្រាកដ ។

សាងសង់​មិន​ទាន់​បាត់​ក្តៅ​ផង​… ប្រមូលប្រាក់​ដាក់​បាវ​ទៅ​ហើយ​… អី​ប្រញាប់​ម្ល៉េះ? ឬ​មួយ​អាណា​ខឹង​អី​ខឹង​ទៅ​… ប្រតិកម្ម​អី​ប្រតិកម្ម​ទៅ​…!

បើ​ប្រញាប់​ស្រង់​ដើម​យ៉ាងនេះ មតិ​នានា​និយាយ​ថា​… មិន​ខុស​ពី «​ហុត​ទឹក សម្លឹង​កាក​» ឡើយ ។

                                អា​ឡេវ