ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេសចរប្រមាណ​ជា​១០០​លាន​នាក់​​ចូល​មក​កំសាន្ត​នៅ​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ​កន្លង​ទៅ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ ប្រមាណ​ជា​១០០​លាន​នាក់​បាន​ចូល​សម្រាក​កំសាន្ត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ​ក្នុង​នោះ​ទាំង​ទេសចរណ៍​នៅ​ក្នុងអាស៊ាន ​និង​ទេសចរណ៍​

រាជធានី​ភ្នំពេញ ​៖ ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​មាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ ប្រមាណ​ជា​១០០​លាន​នាក់​បាន​ចូល​សម្រាក​កំសាន្ត​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ​ក្នុង​នោះ​ទាំង​ទេសចរណ៍​នៅ​ក្នុងអាស៊ាន ​និង​ទេសចរណ៍​មក​ពី​ខាងក្រៅ​សហ​គម​ន៍អាស៊ាន​។

នេះ​ជា​ការ​អះអាង​របស់​លោក ទិ​ត្យ ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅ​ក្រោយ​កិច្ចប្រជុំ​ក្រុមការងារ​កាលពី​ថ្ងៃ​ទី​០១ ​ធ្នូ ​​២០១៥ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​។

លោក ទិ​ត ច​ន្ថា បាន​ថ្លែង​ថា បើ​ទោះជា​ចំនួន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ ​ក៏​អាស៊ាន​មាន​ម​ហិ​ច្ឆិ​តា​ធ្វើ​ឱ្យ​ទេសចរណ៍ មក​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ឱ្យ​អាស៊ាន​ក្លាយជា​ទេសចរណ៍​លំដាប់​ពិភពលោក មាន​ភាព​កក់ក្តៅ​ទាំង​ការ​ទស្សនា ទាំង​គុណភាព បដិសណ្ឋារកិច្ច សេវា រួម​ទាំង​ផលិតផល​ទាំងអស់ ត្រូវ​បាន​លើកកម្ពស់ និង​មាន​លក្ខណៈស្តង់ដា​។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ភាព​ជោគជ័យ​ទាំងនោះ គឺ​អាស្រ័យ​ដោយ​អាស៊ាន មាន​យុទ្ធសាស្ត្រ​ជម្រុញ​នូវភាព​រួបរួម​គ្នា​អនុវត្ត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ និង​ធ្វើ​យ៉ាងណា​ឱ្យ​ទេសចរណ៍​មក​កំសាន្ត នៅ​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ​បាន​ជាង​១០០​លាន​នាក់ ​ឬ​អាច​និយាយ​បាន​ថា ឱ្យ​មាន​កំណើន ជាង​១០​ភាគរយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​តាម​រយៈ​ការ​ដូរ​វេន​គ្នា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដើម្បី​ឱ្យអាស៊ាន​មានការ​រីក​ចំរើន​ ពិសេស​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ពី​ផ្នែក​ដៃគូអភិវឌ្ឍក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ផ្សេង​ៗ​ទៀត​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​