ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ឧស្សាហកម្ម និង​ខ្ទង់ចំណាយ​លើ​ការលក់រាយ​របស់​ជប៉ុន​មិន​ទាន់​ដល់​កម្រិត​រំពឹង​ទុក

8 ឆ្នាំ មុន

ប្រទេស​ជ​បុ​៉​ន ៖ ទិន្នផល​ឧស្សាហកម្ម​ជប៉ុន​បាន​កើនឡើង​១,៤%​ក្នុង​ខែតុលា បើ​ធៀប​នឹង​ខែ​មុន បាន​ស្ថិត​ក្រោម​ការ​ព្យាករ​ទុក ។ រដ្ឋាភិបាល​បាន​ផ្សាយ​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​នេះ ដោយ​បង្ហាញ​ពី​ចំណាយ​លើ​

ប្រទេស​ជ​ប៉ុ​ន ៖ ទិន្នផល​ឧស្សាហកម្ម​ជប៉ុន​បាន​កើនឡើង​១,៤%​ក្នុង​ខែតុលា បើ​ធៀប​នឹង​ខែ​មុន បាន​ស្ថិត​ក្រោម​ការ​ព្យាករ​ទុក ។ រដ្ឋាភិបាល​បាន​ផ្សាយ​ទិន្នន័យ​កាលពី​ថ្ងៃ​ចន្ទ​នេះ ដោយ​បង្ហាញ​ពី​ចំណាយ​លើ​ការ​លក់រាយ​ធ្លាក់​ចុះ​ក្នុង​ខែតុលា បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ការ​បង្អន់ល្បឿន​ក្នុង​ប្រទេស​ចិន បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ជប៉ុន ដែល​ជា​អ្នក​ជាប់​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​៣ នៅ​លើ​ពិភពលោក ឱ្យ​ធ្លាក់​ចូល​ក្នុង​ដំណើរ​មិន​រីក​ចម្រើន​ក្នុង​អំឡុង​រដូវក្តៅ​រួច​ខ្លី​ក្នុង​អត្រា​០,៨% ក្នុង​ត្រីមាស​ទី​៣ នេះ ។

លោក Marcel Thieliant សេដ្ឋវិទូ​របស់ Capital Economics បាន​ថ្លែង​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា ៖ «​ទិន្នផល​ឧស្សាហកម្ម​បាន​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ទាំង​ក្នុង​ខែកញ្ញា និង​តុលា ដែល​ញ៉ាំង​ឲ្យ​ការ​មិន​រីក​ចម្រើន​ទៅ​មុខ​នៃ​សេដ្ឋកិច្ច​ស្ថិត​ក្នុង​រយៈពេល​ដ៏​ខ្លី​វិញ ។ ការ​កើនឡើង​រយៈពេល​២​ខែ​ជាប់​ៗ​គ្នា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ត្រីមាស​នេះ សេដ្ឋកិច្ច​បាន​វិល​ទៅ​រក​ការ​កើនឡើង ដោយ​ផ្អែក​តាម​ការ​រួញ​ខ្លី​នៃ​ទិន្នផល​២​ខែ​ជាប់​ៗ​គ្នា​» ។

រដ្ឋាភិបាល​បាន​លើក​ឡើង​កាលពី​ស​ប្តា​ហ៍​មុន​ថា ខ្លួន​នឹង​ធ្វើ​សេចក្តី​ព្រាង​ថវិកា​បន្ថែម ព្រមទាំង​ផ្តល់​នូវ​សាច់ប្រាក់​ដល់​អ្នក​ទទួល​សោធន ដើម្បី​ទប់ទល់​នឹង​តម្រូវការ​ខ្សោយ។
ចំណែក​ទិន្នផល​រោងចក្រ​បាន​ធ្លាក់​ចុះ​១,៤%​ក្នុង​ខែតុលា បើ​ធៀប​នឹង​ឆ្នាំទៅ ស្រប​ពេល​ដែល​ផលិតកម្ម​ជាតិ​គីមី លោហៈធាតុ​គ្មាន​ជាតិ​ដែក និង​គ្រឿងបន្លាស់​ទូរគមនាគមន៍​បាន​ធ្លាក់​ចុះ ។

ប៉ុន្តែ​បណ្តា​ផលិតករ​ទាំងឡាយ​បាន​បង្កើន​ផលិតកម្ម​រថយន្ត គ្រឿងចក្រ និង​សមាសធាតុ​គ្រឿង​អេ​ឡិច​ត្រូ​និក ជា​គ្រឿង​ជំរុញ​កំណើន​ដ៏​ធំ​សម្រាប់​ប្រទេស​ជប៉ុន ៕