ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​លួងលោម​! លើក​ទី​១​បាន​សម្រេច​២​នាក់ ញ៉ាម​​មក​លើក​ទី​២​ទៀត ចប់​ត្រឹម​ឃើញ​ផ្ទាល់​នឹង​ភ្នែក

2 ឆ្នាំ មុន
  • កណ្តាល

ចោរ​ស្រី​ជំនាញ​ខាង​លួងលោម​ដោះ​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់​បាន​ហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​វេលា​ម៉ោង​០៩​និង​៥០​នាទី នៅ​ចំណុច

ខេត្តកណ្តាល ៖ ចោរ​ស្រី​ជំនាញ​ខាង​លួងលោម​ដោះ​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់​បាន​ហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១​វេលា​ម៉ោង​០៩​និង​៥០​នាទី នៅ​ចំណុច​ក្នុង​ផ្សារ​ព្រែក​តូច​ខាងជើង ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​ចោរ​ស្រី​រូប​នេះ​លួងលោម​ដោះ​យក​ទ្រព្យសម្បត្តិ​នេះ មាន​ទី​១-​ឈ្មោះ​រស់ វណ្ណ​ម៉ូ​នី​កា ភេទ​ស្រី អាយុ​៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ទី​២-​ឈ្មោះ ចំណាប់ ស​ក្ក័​ណា ភេទ​ស្រី អាយុ​១០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។ និង​ទី​៣- ឈ្មោះ អាន សៀវ​ម៉ី ភេទ​ស្រី អាយុ​៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

ចំណែក​ជនសង្ស័យ​វិញ ឈ្មោះ ប៊ិ​ន សំណល់ ហៅ​មុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​មានស្រុក​កំណើត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។
បើ​តាម​នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា កន្លង​មក ជនសង្ស័យ​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល រយៈពេល​១៨​ខែ​មក​ហើយ ពី​បទ​អំពើ​លួច នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។ ហើយ​នៅ​មុន​ពេល​កើតហេតុ គឺ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១១​និង​០០​នាទី​នេះ ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួងលោម​ជន​រង​គ្រោះ​ឈ្មោះ ចាន់ ស​ក្ក័​ណា និង​ជន​រង​គ្រោះ​ឈ្មោះ អាន សៀវ​ម៉ី ដើម្បី​នាំ ទៅ​កន្លែង​ស្ងាត់ រួច​បាន​ដោះ​យក​ខ្សែ​.​ក និង​ក្រវិល​ពី​ជន​រង​គ្រោះ បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

នគរបាល​ស្រុក​ស្អាត​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩​និង​៥០​នាទី​នេះ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ម្ដងទៀត ដោយ​បាន​លួងលោម​ជន​រង​គ្រោះ​ឈ្មោះ រស់ វណ្ណ​ម៉ូ​នី​កា ទៅ​កន្លែង​ស្ងាត់ រួច​បាន​ដោះ​យក​កងដៃ និង​ខ្សែ​.​ក​ពី​ជន​រង​គ្រោះ តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​មក​ឃើញ​ទាន់ ហើយ​ក៏​បាន​ស្រែ​កថា «​ចោរ​ៗ» រួច​ក៏​នាំ​គ្នា​ចាប់ខ្លួន​ជនសង្ស័យ​បាន​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ហើយ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ