ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្ទេលកក់​ខ្មែរ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ កន្ទេល​ជា​របស់​ប្រើប្រាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ថា អ្នក​នៅ​ទីក្រុង ឬ​ជនបទ​ទេ តែងតែ​និយម​ចូល​ចិត្ដ ប្រើប្រាស់​ក្រាល​ធ្វើ​ជា​កម្រាល​សំរាប់​អង្គុយ ក្រាល​ដេក​ក្រាល​ហាល​របស់​ផ្សេង​ៗ​មាន​​ហាល​ស្រូវ​អង្ករ​ជាដើម​។ ជា​ពិសេស​កន្ទេលត្រូវ​ ​បាន​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តាម​ជនបទក្រាល ដើម្បី​ទទួល​ពេល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូ​ម្បី​តែ​នៅ​ក្នុង​​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​ក៏​មានការ​ធ្វើ​ជា​​បុណ្យ

ខេត្ដកណ្ដាល ៖ កន្ទេល​ជា​របស់​ប្រើប្រាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ថា អ្នក​នៅ​ទីក្រុង ឬ​ជនបទ​ទេ តែងតែ​និយម​ចូល​ចិត្ដ ប្រើប្រាស់​ក្រាល​ធ្វើ​ជា​កម្រាល​សំរាប់​អង្គុយ ក្រាល​ដេក​ក្រាល​ហាល​របស់​ផ្សេង​ៗ​មាន​​ហាល​ស្រូវ​អង្ករ​ជាដើម​។ ជា​ពិសេស​កន្ទេលត្រូវ​ ​បាន​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តាម​ជនបទក្រាល ដើម្បី​ទទួល​ពេល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូ​ម្បី​តែ​នៅ​ក្នុង​​ព្រះពុទ្ធ​សាសនា​ខ្មែរ​យើង​ក៏​មានការ​ធ្វើ​ជា​​បុណ្យ មួយ​ដែល​ទាក់ទង​នឹង​កន្ទេល​នេះ​ដែរ គឺ​ហៅ​ថា បុណ្យផ្កា​កន្ទេល​សាមគ្គី​ដែល​ជា​បុណ្យ​មួយ​ពុទ្ធ សាសនិកជន​ធ្វើ​ឡើង​ដើម្បី​រៃ​អង្គាស​កន្ទេល យក​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ទុក​ប្រើប្រាស់​នៅក្នុង​ទីវ​ត្ដ​អារាម ហើយ​កន្ទេល​នេះ​ដែរ ចាត់​ចូល ជា​សេនាសនទាន​។ ទាក់ទង​នឹង​កន្ទេល​នេះ នៅ​ឃុំ​ព្រែក​តា​មា​ក់ និង​ឃុំ​ព្រះ​ប្រសប់​ស្ថិត​នៅ ក្នុងស្រុក​ខ្សាច់កណ្ដាល​ប្រជាជន​ភាគច្រើន ក្រៅពី​ការ​ប្រកប​របរ​ផ្សេង​ៗ ពួក​គាត់​ចាប់​យកមុខ របរ​មួយទៀត គឺ​សិប្បកម្ម​ត្បាញកន្ទេល​។

លោកយាយ​យ៉ង់ ណាត អាយុ​៧២​ឆ្នាំ រស់ នៅ​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់បាន​ប្រាប់ ត្រួស​ៗ​ពី​ការ​ត្បាញកន្ទេល​នេះ​ថា ដំបូង​ឡើយត្រូវ​យក​កក់​ទៅ​ជ្រលក់​នឹង​ល័ក្ដ​ឱ្យ​ចេញ​ជាពណ៌​ផ្សេង​ៗ​មាន​ពណ៌​លឿង ក្រហម ស្វាយ បៃតង​ជាដើម​។ បន្ទាប់​មក​ត្រូវ​រៀបចំ​កី តម្បាញ​មាន​អន្ទង​ខ្សែ ហើយ​ខ្សែ​នោះ​ជា​អំបោះ ឬ​ខ្សែ​ក្រចៅ​ទៅ​តាម​ប្រភេទ​កន្ទេល​។ លោកយាយ​បន្ដ​ឱ្យ​ដឹង​ទៀត​ថា ការ​ត្បាញ កន្ទេល​មាន​ពីរ​បែប គឺ​មួយ​ត្បាញ​ដោយ​ប្រើមនុស្ស​ពីរ​នាក់ និង​មួយទៀត​ត្បាញ​ដោយប្រើ​មនុស្ស​បី​នាក់​។ ការ​ត្បាញ​ដោយ​ប្រើមនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​អ្នក​ចាក់ និង​ម្នាក់ទៀត​ជា​អ្នក​ដំ​។ ការ​ត្បាញ​បែប​នេះ​គេ​ហៅ​ថា ត្បាញកន្ទេល​រាយ ឬ​កន្ទេល​ខ្សែ ឬ​ក៏​កន្ទេលបន្ទាត់​ជា​កន្ទេល​ដែល​មាន​ប្រវែង​វែង​ៗ​អាច មាន​ប្រវែង​ចាប់ពី​៥​ម៉ែត្រ ទៅ​១០​ម៉ែត្រឯណោះ​។ ចំពោះ​កន្ទេល​ប្រភេទ​នេះ​អាច​ត្បាញទៅ​តាម​ប្រវែង​ដែល​គេ​ចង់បាន និង​ទៅ​តាម ទំហំ​គ្រែ​។ កន្ទេល​ដែល​មានគុណ​ភាពល្អ​ប្រើ បាន​យូរ​នោះ​គេ​ឱ្យឈ្មោះ​ថា កន្ទេល​លើ​គោម​។ រីឯ​កន្ទេល​ដែល​ត្បាញ​ប្រើ​មនុស្ស​បី​នាក់ គឺ​អ្នក ដំ​ម្នាក់ និង​អ្នក​ចាក់​សងខាង​ពីរ​នាក់។ ការ​ត្បាញ​បែប​នេះ​ហៅ​ថា កន្ទេល​ត ព្រោះ​កក់ត្រូវ​ត្បាញ​មាន​ប្រវែង​ខ្លី​។ កន្ទេល​ត​នេះ ឥឡូវ​គេ​មិនសូវ​ត្បាញ​ទេ ព្រោះ​អតិថិជន​មិន និយម​ប្រើ ម្យ៉ាងទៀត​ការ​ត្បាញ​ប្រើ​មនុស្សច្រើន​។

លោក​ម៉េ​ង ច​ន្ធី ជា​អាជីវករ​លក់​កន្ទេល​ម្នាក់ ឱ្យ​ដឹង​ថា កន្ទេល​មានការ​និយម​ចូល​ចិត្ដ​ប្រើ ច្រើន​ពី​សំណាក់​អតិថិជន​ទូទៅ​។ កក់​ដែលយក​មក​ធ្វើ​កន្ទេល​នេះ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស វៀតណាម ព្រោះ​មាន​តំលៃ​ថោក ឯ​កក់​ខ្មែរ យើង​វិញ​មាន​តំលៃ​ថ្លៃ ហើយ​ការ​ត្បាញកន្ទេល កក់​ខ្មែរ​មានគុណ​ភាពល្អ​ច្រើន​នាំ​ចេញ​ទៅ​បរទេស​។ កក់​ខ្មែរ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​។ អ្នកស្រី​ស្រេង លី​អៀង ប្រធាន​សមាគម អាជីវកម្ម​កន្ទេលកក់​កម្ពុជា​ឱ្យ​ដឹង​ថា កន្ទេល មិន​ត្រឹមតែ​ប្រើ​បាន​ក្នុង​ការ​ក្រាល​ដេក​ក្រាល អង្គុយ​ប៉ុណ្ណោះ​ទេ​តែ​អាច​កែ​ច្នៃ​ជា​របស់ ប្រើប្រាស់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ ក្នុង​នោះ រួម​មាន​កាបូប កា​តាប​ សាមី​ដាក់​ឯកសារ ទ្រនាប់​កែវ​ចាន​ជាដើម​។
អ្នកស្រី​ប្រធាន​សមាគម​បាន​បន្ដ​ឱ្យ​ដឹង ទៀត​ថា កន្ទេលកក់​ខ្មែរ​យើង​មាន​ភាព​ពេញ និយម​ណាស់ សព្វ​ថ្ងៃនេះ​ត្រូវ​បាន​នាំ​ចូល​ទៅ កាន់​បរទេស​ជា​ច្រើន ដែល​កន្លង​មក​សមាគម របស់​អ្នកស្រី​បាន​នាំ​ចេញ​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ កា​ណា​ដា អូស្ដ្រាលី អា​មេ​រិ​ក ហើយ​ទីផ្សារ​ធំ សំរាប់​កន្ទេលកក់​ខ្មែរ​គឺ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​។ អ្នកស្រី​បញ្ជាក់​ថា នេះ​ជា​មោទនភាពមួយ ដែល​សិប្បកម្ម​កន្ទេលកក់​ខ្មែរ​បាន​នាំ​ចូលទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​៕