ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែមុន ​បង្កការ​​ផ្អើលលើស្ពានជ្រោយចង្វា​ ខែ​​នេះ​បង្ក​​ការ​ផ្អើលនៅស្ពាន​អាកាស​​ក្បាល​ថ្នល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ និង​កម្លាំង​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​ស្ពានអាកាស​ក្បាលថ្នល់​ទៅ​ជួយ​ចាប់​ឃាត់​ មិន​ឱ្យ​លោត​ចូល​ទៅ​ក្នុង​ទឹក ខណៈ​ដែល​រូប​នាង​ឡើង​ទៅ​លើ​បង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ប៉ង​លោតទឹក​ធ្វើ​អត្តឃាត ។ នារី​ម្នាក់​នេះ​…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ និង​កម្លាំង​នគរបាល​ចរាចរណ៍​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​ស្ពានអាកាស​ក្បាលថ្នល់​ទៅ​ជួយ​ចាប់​ឃាត់​ មិន​ឱ្យ​លោត​ចូល​ទៅ​ក្នុង​ទឹក ខណៈ​ដែល​រូប​នាង​ឡើង​ទៅ​លើ​បង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ប៉ង​លោតទឹក​ធ្វើ​អត្តឃាត ។ នារី​ម្នាក់​នេះ​ កាលពី​១​ខែ​មុន បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ម្ដង​រួច​ទៅ​ហើយ ដោយ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា និង​ត្រូវ​បាន​គេ​ចាប់​ឃាត់​ទាន់ ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ក្នុង​ខណ្ឌដង្កោ​ម្ដង​ដែរ ត្រូវ​បាន​គេ​នាំ​គ្នា​រៃ​អង្គាស​បាន​លុយ​មួយ​ចំនួន ឲ្យ​នាង​ក៏​បន្តដំណើរ​ចេញ​ទៅ​បាត់​ទៀត​ទៅ ។

ករណី​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ មន្ត្រី​នគរបាល​ចរាចរណ៍ ប្រចាំការ​នៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​នេះ​មាន​ទឹកមុខ​ស្រងូតស្រងាត់ បាន​ដើរទៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ដោយ​ក្នុង​ដៃ​មាន​កាន់​ថង់​ខោអាវ​មួយ​ថង់​ផង​ដែរ ។ លុះ​ទៅ​ដល់​ជិត​ពាក់កណ្ដាល​ស្ពាន ក៏​បាន​ឡើង​លើ​បង្កាន់ដៃស្ពាន​ឈរ​ប្រឹង​ប៉ង​លោត​ចូល​ក្នុង​ទឹកទន្លេ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ឃើញ​បែប​នេះ​ក៏​បង្កការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចោមរោម​មើល និង​រាយការណ៍​មក​ដល់​ពួក​គាត់ ​ដែល​ជា​កម្លាំង​មាន​សមត្ថកិច្ច​ប្រចាំការ​នៅ​គោលដៅ​ខាងលើ ​ឲ្យ​ទៅ​ជួយ​ឃាត់នាំ​មក​រក្សា​ទុក​១​កន្លែង ហើយ​បាន​រាយការណ៍​ទៅ​កាន់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ​ផង​ដែរ ។ ក្រោយ​ពេល​មានការ​ភ្ញាក់​ផ្អើល​កើតឡើង ទើបត្រូវ​បាន​គេ​ស្គាល់​ថា រូប​នាង​កាលពី​មួយ​ខែ​មុន​ធ្លាប់​បង្ក​ការ​ភ្ញាក់ផ្អើល​ម្ដង​ដែរ ដោយ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ហើយ​ត្រូវ​បាន​គេ​ឃាត់​ទាន់ និង​មានការ​រៃ​អង្គាស​លុយ​គ្នា​បាន​មួយ​ចំនួន​ឱ្យ​នាង​ក៏​ចេញ​បាត់​ទៅ​ម្ដង​រួច​មក​ហើយ ។

មិនតែប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ រូប​នាង​ក៏​បង្ក​ការ​ភ្ញាកផ្អើល​នៅ​ឯ​ខណ្ឌដង្កោម្ដង​ដែរ និង​ត្រូវ​បាន​គេ​រៃ​អង្គាស​បាន​ប្រាក់​មួយ​ចំនួន​ឲ្យ​ទៅ​នាង​ជា​ការ​ជួយ​លួង​ចិត្ត​ក៏​បន្តដំណើរ​ចេញ​បាត់​ទៅ​ដែរ ព្រោះ​អ្នក​មិនដឹង​ក៏​មានការ​អាណិត ។ លុះ​មក​ដល់​ពេល​នេះ​ក៏​ស្រាប់តែ​លេចមុខ​នាង​ចេញ​មក​ បង្ក​ការ​ភ្ញាក់ផ្អើល​សា​ជា​ថ្មី​ម្ដងទៀត នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​នេះ​ម្តងទៀត​ដូច​លើក​មុន​ដដែល ហាក់ដូចជា​យកមុខ​របរ​នេះ​លេងសើច​ពេក​ហើយ ៕


អត្ថបទសរសេរ ដោយ