ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​អ្នកទោស​ខ្មែរ ៧​នាក់ បញ្ជូនមក​កម្ពុជា​វិញ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ អ្នកទោស​ខ្មែរ ៧​នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​ ហើយ​បញ្ជូន​មក​​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ អ្នកទោស​ខ្មែរ ៧​នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​ ហើយ​បញ្ជូន​មក​​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​។​

អ្នកទោស​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ បានធ្វើការ​ដោះលែង​នោះ រួមមាន​៖ ១-​ឈ្មោះ ឈុន ឆន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​តេ​ជោ ឃុំ​តេ​ជោ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ២-​ឈ្មោះ ទូច ធួ​ង ភេទ​ប្រុស អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​រុងរឿង​មួយ ឃុំ​ត្រដរ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ៣-​ឈ្មោះ ខា វី ភេទ​ប្រុស អាយុ ១៣​ឆ្នាំ ៤-​ឈ្មោះ ទី ជាតិ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ៥-​ឈ្មោះ សូត្រ តុលា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​។ អ្នក​ទាំង ៣​នាក់​នេះ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុ​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ អ្នក​ទាំង ៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ចូល​តាម​ច្រ​កមុំ​បី ៦-​ឈ្មោះ សូន្យ កក្កដា ភេទ​ប្រុស អាយុ ១០​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ ឃុំ​ដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួន​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ ចូល​តាម​ច្រក​មុំ​បី និង​ម្នាក់ទៀត ឈ្មោះ មុខ ឈូក ភេទ ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ចាប់​ខ្លួន​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ចូល​តាម​ច្រក​អានសេះ​។​

អ្នក​ទាំង ៧​នាក់ ក្រុម​អាជ្ញាធរ​ថៃ ដាក់​ការ​ចោទ​ពីបទ​ឆ្លងដែន កាប់​ឈើ​ក្រញូង​ខុសច្បាប់ ដោយ​ត្រូវ​ជាប់គុក នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​។​

​ក្រុម​អាជ្ញាធរ​កម្ពុជា ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹងថា អ្នកទោស​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ នាំយកមក​ប្រគល់ឱ្យ​កម្ពុជា​នោះ ខាង​សមត្ថកិច្ច បាន​អប់រំ បន្ទាប់មក​ប្រគល់​ឲ្យ​គ្រូពេទ្យ​ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាញ់​អាកុល និង​វាស់​កំដៅ រួច​ក៏​បញ្ជូនបន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អន្លង់វែង​។​

​គួ​រំលឹកថា អ្នកទោស​ខ្មែរ​ឆ្លងដែន ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ជាប់ចោទ​ពីបទ​កាប់​ឈើ​គ្រ​ញួ​ង ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ដោះ​លេង​ជា​បន្តបន្ទាប់​ផងដែរ​នេះ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ