ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដាំ​កូន​ឈើ​លម្អ​បរិស្ថាន​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​ស​ង្កើ​ប

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស រួម​និង​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​នាំ​យក​កូន​ឈើ និង​អ្នក​មានបទពិសោធន៍​លេង​បាល់ទះ​ទៅ​លេង

ខេត្តកំពង់ចាម ៖ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស រួម​និង​នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​បាន​នាំ​យក​កូន​ឈើ និង​អ្នក​មានបទពិសោធន៍​លេង​បាល់ទះ​ទៅ​លេង និង​ដាំ​កូន​ឈើ​នៅ​វិទ្យាល័យ ហ៊ុន​សែន​ស​ង្កើ​ប ក្នុងស្រុក​បា​ធា​យ ខេត្តកំពង់ចាម កាលពី​ពេល​ថ្មី​នេះ​ៗ​។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ តាំងពី​ការ​កកើត​របស់​ខ្លួន ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​បង្កើត​ដោយ​បុគ្គលិក​ដោយ​មានការ​គាំទ្រ​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល សម្រាប់​រាល់​សកម្មភាព​ការងារ​សង្គម​ទាំង​អស់ហើយ​កម្មវិធី​នេះ ផ្តោត​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​វិស័យ​អប់រំ និង​បរិស្ថាន​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ជា​ពិសេស​កុមារ​នៅ​តាម​បណ្តា​ខេត្ត​។ តាម​រយៈ​កម្មវិធី​ការងារ​សង្គម​របស់​យើង យើង​បាន​ផ្តល់​កម្មវិធី​ជា​ច្រើន​ដូច​ជា ការ​បណ្តុះបណ្តាល​កីឡា​បាល់ទាត់ និង​ការ​ចែក​សម្ភារ​កីឡា ការ​បង្កើត​បណ្ណាល័យ ការ​រៀបចំ​ការ​ប្រឡងប្រជែង​កម្មវិធី​អប់​រំជា​ច្រើន ការ​ចែក​សម្ភារ​សិក្សា ការ​កសាង​សាលារៀន ការ​ប្រមូល​សំរាម និង​សម្អាត​បរិស្ថាន​ទីក្រុង ការ​ដាំ​ដើមឈើ និង​ការ​រៀបចំ​កម្មវិធី​ប្រឡង​គូ​គំនូរ​ប្រធានបទ​ទាក់ទង​នឹង​បរិស្ថាន​ជាដើម​»​។

លោក​បន្ថែម​ទៀត​ថា «​តាម​រយៈ​កម្មវិធី​ការងារ​សង្គម​របស់​យើង  វា​បាន​បង្កើត​នូវ​ទំនុក​ចិត្តជា​វិជ្ជមានក្នុង​ចំណោម​កុមារ​កម្ពុជា ជា​ពិសេស​សម្រាប់​អ្នក​ដែល​មានឱកាស​តិចតួច​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កុមារ​កម្ពុជា​ជាង​៦០.០០០​នាក់ នៅ​ក្នុង​១១​ខេត្ត ដែល​បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​ជា​ច្រើន​ដែល​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នឹង​បន្តសកម្មភាព​ទាំងនេះ​ក្នុង​ឆ្នាំ​ក្រោយ​»​។

លោក​ប៉ោ សុខ​ឃឿ​ន នាយក​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស​ង្កើ​ប​មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ យើង​សប្បាយ​រីករាយ​ណាស់ ដោយ​បុគ្គលិក​ណា​ហ្គា​វើ​ល ដែល​បាន​មក​ទី​នេះ​ក្នុង​ការ​នាំ​យក​នូវ​ការ​ផ្តាស់​ប្តូរ​ដល់​សាលា​របស់​យើង​។ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​នាំ​យក​នូវ​សម្ភារ​កីឡា និង​ដើមឈើ ដើម្បី​ដាំ​ក្នុង​បរិវេណ​សាលារៀន​របស់​យើង​។ បន្ថែម​ពីលើ​នេះ​ទៀត សិស្សានុសិស្ស​របស់​យើង​បាន​អនុវត្ត​មេរៀន​ដែល​បាន​រៀន​នៅ​សាលា​របស់​ពួក​គេ​ស្តី​ពី​បរិស្ថាន ដោយ​ដាំ​ដើមឈើ​ជាមួយ​បុគ្គលិក​ណា​ហ្គា​វើ​ល​។ បុគ្គលិក​ណា​ហ្គា​វើ​ល​បាន​ចែករំលែក​បទ​ពី​សោធន៍​របស់​ពួក​គេ​ក្នុង​ការ​បាល់ទះ​ជាមួយ​សិស្ស​របស់​យើង​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​សាលា​វិទ្យាល័យ​ហ៊ុន​សែន​ស​ង្កើ​ប ដែល​បាន​ទទួល​នូវ​ការ​យកចិត្តទុកដាក់ និង​ការ​លើកទឹកចិត្ត​ពី​វិស័យ​ឯកជន​។ យើង​សូម​ថ្លែងអំណរគុណ​សម្រាប់​ការ​ចែករំលែក​ជាមួយ​ពួក​យើង​»​។

ផា​ន់​ណា ជា​សិស្ស​ថ្នាក់​ទី​១១ បាន​និយាយ​ថា «​នៅ​ព្រឹក​ព្រហាម ខ្ញុំ​បាន​ទទួល​ស្វាគមន៍​ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ដែល​ទឹកមុខ​របស់​ពួក​គេ​ពោរពេញ​ដោយ​ស្នាមញញឹម​រាក់ទាក់​។ នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ដាំ​ដើមឈើ​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។ លើស​ពី​នេះ​ទៀត ខ្ញុំ​បាន​លេង​បាល់ទះ​មិត្តភាព​ជាមួយ​ពួក​គេ​ទៀត​ផង​។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ហើយ​ខ្ញុំ​មាន​បំណង​ចង់ទៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​មក​ចែករំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​ជាមួយ​យើង​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត​»៕