ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​អីុ​អន​ម៉​ល​រៀបចំ​ភ្លើងពណ៌​ត្រៀម​អបអរ​ក្នុង​ពិធីបុណ្យ​ណូអែល និង​ចូល​ឆ្នាំ​សាកល​ខាង​មុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាល់ពេល​មានកម្ម​វិធី​បុណ្យ​ធំ​ៗ ទាំង​បុណ្យ​ជាតិ បុណ្យ​សាកល និង​បុណ្យប្រពៃណី​របស់​បស្ចិមប្រទេស ផ្សារ​ទំនើបអីុអន​ម៉​ល តែងតែ​រៀបចំ​តុបតែង​សម្រាប់​ស្វាគមន៍ និង​លម្អ

រាជធានី​ភ្នំពេញ ៖ រាល់ពេល​មានកម្ម​វិធី​បុណ្យ​ធំ​ៗ ទាំង​បុណ្យ​ជាតិ បុណ្យ​សាកល និង​បុណ្យប្រពៃណី​របស់​បស្ចិមប្រទេស ផ្សារ​ទំនើប​អីុ​អន​ម៉​ល តែងតែ​រៀបចំ​តុបតែង​សម្រាប់​ស្វាគមន៍ និង​លម្អ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្នែក​ភ្ញៀវ​ដែល​ចូល​មក​ទស្សនា និង​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ វិ​ចិ្ឆ​កា ២០១៥ ផ្សារ​ទំនើប​អីុ​អនបាន​រៀបចំ​សម្ពោធ​ដើម​ណូអែល និង​វិ​ថី​ភ្លើង មាន​ពណ៌​ស្រស់​ស្អាត​សម្រាប់​ស្វាគមន៍​បុណ្យ​ណូអែល និង​បុណ្យចូលឆ្នាំ​សាកល ២០១៦ ខាង​មុខ​នេះ ។

នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដើម​ណូអែល និង​វិ​ថី​ភ្លើង នៅ​ក្នុង​ផ្សារ​ទំនើប​អីុអន ឃើញ​មាន​វត្តមាន​របស់​លោក សេ​នុ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ផ្សារ​ទំនើបអីុអន​ម៉​ល​ភ្នំពេញ និង​កញ្ញា ឱ​ក សុគន្ធ​កញ្ញា តារាចម្រៀង​ល្បីឈ្មោះ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

ផ្សារ​អីុ​អន​ម៉​ល​ភ្នំពេញ តែងតែ​ផ្តល់​នៅ​អី្វ​ដែល​ថ្មី​ៗ ហើយ​ក៏​ដើម្បី​អតិថិជន​ចូលរួម​មានការ​សប្បាយ​រីក​រី​យ​។ កម្មវិធី​នេះ បាន​រៀបចំ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៤ វិ​ចិ្ឆ​កា ម្តង​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ការ​ប្រារព្ធ​ពិធី​មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំ​មុន ដោយ​ដើម​ណូអែល មាន​កម្ពស់​ប្រវែង​៨​ម៉ែត្រ ហើយ​សម្រាប់​ភ្លើង​តាម​ដង​វិ​ថី​ខាងក្រៅ​មាន​កម្ពស់​ប្រវែង​១១​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៧២​ម៉ែត្រ លំអរ​ទៅ​ដោយ​ភ្លើង​គ្រប់​ពណ៌​ចម្រុះ ។ ដូច្នេះ​សូម​ចូលរួម​នឹង​ទទួលយក​នៅ​ការ​សប្បាយ​រីករាយ​ជាមួយ​ផ្សារ​ទំនើបអីុអន​ម៉​ល​ទាំងអស់​គ្នា ។

គួរ​បញ្ជាក់​ថា ត្រឹម​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​បើក​ឱ្យ​ដំណើរការ​ផ្សារ​ទំនើបអីុអន​ម៉​ល​ភ្នំពេញ ចាប់ពី​ខែកក្កដា ២០១៤ ដល់​ខែកក្កដា ២០១៥ អតិថិជន​ចូល​ផ្សារ​ទំនើបអីុ​អន​ម៉​ល​ចំនួន​១៥​លាន​នាក់​លើស​ការ​គ្រោងទុក ដោយ​គម្រោង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​រំពឹង​មាន​អតិថិជន​ចូល​ផ្សារ​ទំនើប​ត្រឹមតែ​១០​លាន​នាក់​ប៉ុណ្ណោះ​៕