ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​​ម្នាក់​ទើបមកពីថៃ លួច​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​តា្ត​ឡី​ស័ក​ត្រឹម​១ម៉ោង រកឃើញវិញ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​៖ ​កងកំលាំង​ចម្រុះ​ការពារ​នៅ​ម​ណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​បឋម​សិក្សា​អន្លង់​វែង បាន​​តាម​​រក​​យុវជន​ម្នាក់​ដែល​លួច​

ខេត្តឧត្តរមានជ័យ ​៖ ​កងកំលាំង​ចម្រុះ​ការពារ​នៅ​ម​ណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​បឋម​សិក្សា​អន្លង់​វែង បាន​​តាម​​រក​​យុវជន​ម្នាក់​ដែល​លួច​រត់គេច​ខ្លួន​ចេញពី​ម​ណ្ឌ​ល​ច​ត្តា​ឡីស័ក​កាលពី​វេលា​ម៉ោង​១០​ព្រឹក​​ថ្ងៃ​ទី​២៧ ​មិថុនា ​ឆ្នាំ​២០២១​ ហើយ​ត្រូវ​សមត្ថកិច្ច​​​ប្រទះឃើញតាម​ដង​ផ្ល​វ​ជាតិ​លេខ​២៦​ ស្ថិត​ក្នុងភូមិ​ទួល​ក្រលាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ ​​​នៅវេលា​ម៉ោង​១១ព្រឹកថ្ងៃដដែល និង​នាំ​ខ្លួន​យកមកកាន់មណ្ឌលចត្តាឡីស័កវិញ។

​យុវជន​​ដែល​រត់គេច​ខ្លួន​ចេញពី​ម​ណ្ឌល​​ធ្វើច​ត្តា​ឡី​ស័ក​បឋម​សិក្សា​អន្លង់​វែង​ឈ្មោះមុខ ឈូក ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​បច្ចុប្បន្ន​រស់​នៅ​​ភូមិ​ឃុំ​ស្រុក ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ។ ​យុវជន​រូប​នេះ​ជាប់​ទោស​នៅ​ក្នុង​ប្រ​ទេស​ថៃ​អស់​រយៈពេល​២​ឆ្នាំ​ ​​ហើយ​ត្រូវ​បាន​ក្រុម​អាជ្ញា​ធរ​ថៃ​ដោះ​លែងវិញ​​កាលពី​​ថ្ងៃ​ទី​២៦ ​មិថុនា​ ​ឆ្នាំ​២០២១ ​និង​ត្រូវបាន​​ក្រុមការងារ​នាំ​ខ្លួន​​​យក​មក​ធ្វើច​ត្តា​ឡី​ស័ក ​ស្រាប់តែ​រត់​ចេញពី​មណ្ឌ​ល​​តែម្តង​។

កងកំលាំង​សមត្ថ​កិច្ច​ចម្រុះ​បានឱ្យ​ដឹង​ថា មុនពេលកើតហេតុ ​បន្ទាប់​​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​បាត់មនុស្ស​ម្នាក់ ទើប​សមត្ថកិច្ច​បាន​ចាត់​កំលាំងតាម​រក​ភ្លាម​ៗ​ ហើយ​បាន​ជួប​ប្រទះ​ឃើញ​យុវជន​រូប​នោះ​នៅ​តាម​ដង​ផ្ល​វ​ជាតិ​លេខ​២៦​ ស្ថិត​ក្នុងភូមិ​ទួល​ក្រលាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ រួច​នាំ​ខ្លួន​យក​មក​មណ្ឌល​ច​ត្តា​ឡីស័ក​បឋម​សិក្សា​អន្លង់​វែង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ