ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ចាប់​ខ្លួន​អ្នក​ភូមិ៤នាក់ តាម​បណ្តឹង​ក្រុមហ៊ុន​​CIV អ្នក​ភូមិ​លើក​គ្នា​សុំ​ដោះ​លែង

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ប្រជាពលរដ្ឋ​ស្រី​ប្រុស​ក្មេង​ចាស់​សុ​ទ្ធសឹង​ជា​ជនជាតិ​ភាគតិច​មាន​ចំនួន​រាប់​រយនាក់​ មក​ពី​ភូមិមាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល បាន​នាំ​គ្នា​​ទៅ​កាន់​សាលាដំបូង និង​សាលា ខេត្ដ ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​បុរស​៤​នាក់ដែល​ត្រូវ​កំលាំង​ប៉េ​អឹម​​ស្រុក​ស្នួល​ចាប់ខ្លួន​ ខ​ណៈ​ពួក​គេ​បានកា​ប់រាន​ដី​ព្រៃ​ធ្វើ​ចំការ​​ ។​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុ​ម្ភៈ វេលា​ម៉ោង​១១​​​ព្រឹក​ គេឃើញ​ប្រជាពលរដ្ឋ​ប្រមាណ​ជាងមួយ​រយ​នាក់​​ដើរ​ដង្ហែគ្នា​​ពាសពេញ​ផ្លូវ​ពីមុខ​ទីបញ្ជា​ការ​កង​រាជអាវុធហត្ថ​ខេត្ដ ដោយ​ម្នាក់​ៗ​មាន​កាន់ និង​ទូលចំណីអាហារ និងទឹកធ្វើ​ដំណើរឆ្ពោះ​មក​កាន់​សាលាដំបូង​ខេត្ដ និង​សាលាខេត្ដ ក្នុង​គោល​​បំណង​សុំឱ្យ​តុលាការ​ដោះ​លែង​បុរស​ចំនួន​​​៤​នាក់ដែលត្រូវកម្លាំង​ប៉េ​អឹម​ស្រុកស្នួល ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ខែ​កុ​ម្ភៈ ខ​ណៈ​ពេល​ពួក​គេ​ទាំង​បួន​នាក់​បានកាប់​​រានដី​ព្រៃ​នៅ​ចំណុច​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។ ​ការ​​ចាប់​ខ្លួន​​នេះ​​គឺ​យោង​​តាម​​បណ្តឹង​​របស់​​ក្រុម​ហ៊ុន​ដែល​ប្ដឹង​ចោទប្រកាន់​ថា​ពួកគេ​លួច​កាប់​ដី​ព្រៃ​ក្រុមហ៊ុន និង​ប្ដឹង​ទៅ​ប៉េ​អឹម​ឱ្យ​​ចាប់ខ្លួន​​និង​ចោទ​ពី​បទ​កាប់​រាន​ដី​ព្រៃខុសច្បាប់​។

បុរស​ឈ្មោះសា​ រ៉ែ​ន​កើត អាយុ​៥១​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ជា​តំណាង​​ប្រជា​ពលរដ្ឋបាន​និយាយ​ថា បុរស​ទាំង​បួន​នាក់​ដែល​ត្រូវ​កម្លាំង​ប៉េ​អឹម​ស្រុក​ស្នួល​ចាប់ខ្លួនតាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​នេះ មាន​១-ឈ្មោះ​ញ៉ែ​ម ឧត្ដម ជនជាតិ​ស្ទៀង​ អាយុ​៣២​ឆ្នាំ ២-ឈ្មោះ រា កើន អាយុ​៣១​ឆ្នាំ ៣-ឈ្មោះ វែង សុខ​ខេ​ង អាយុ​៣៧​ឆ្នាំ និង​៤-​ឈ្មោះសារី ​ដា អាយុ​២០ ជា​សិស្ស រៀន​ថ្នាក់​ទី​១១ អ្នក​​ទាំង​បួន​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

ក្រុមហ៊ុនស៊ីអាយវី(CIV)ជា​ក្រុមហ៊ុន​វិនិយោគឯកជន​លេ​ិ​វិស័យ​កសិ-ឧស្សាហកម្ម​ដំណាំ​កៅស៊ូ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្នួល​ ខេត្ដ​ក្រចេះ ហើយ​​កន្លង​មក​ក្រុមហ៊ុន​នេះតែងតែមាន​ទំនាស់​រឿង​ដីធ្លី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ភូមិ​មាន​ជ័យ ទោះជា​មាន​ការ​សំរប​សំរួល​ពី​អាជ្ញា​ធរថ្នាក់​ខេត្ដ​-ស្រុក ព្រម​ទាំង​អង្គ​ការ​​ពាក់​ព័ន្ធ​មួយ​ចំនួន​ជា​ច្រើន​លើក​ច្រើន​សា​យ៉ាងណា​ក៏ដោយ​។​ទោះបីជា​យ៉ាងណា​ បុរស​ទាំង​បួន​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​គឺ​មិន​បាន​បញ្ជូនទៅកាន់​សាលាដំបូង​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភៈ​ ដោយ​ត្រូវ​ឃុំខ្លួន​មួយ​ថ្ងៃ​ដើម្បី​សាកសួរ​នៅ​ទី​បញ្ជា​ការ​កង រាជ​អាវុធហត្ថ​ខេត្ដ ហើយក៏ត្រូវ​បាន​​ដោះ​លែង​ឱ្យ​​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ កុ​ម្ភៈ ក្រោយ​ពេល​ដែល​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ជំរុញ​ឱ្យធ្វើ​កិច្ច​សន្យា​រួច​មក ។​

លោក​វរ​សេនីយ៍​ទោ ស្រី វុ​ត្ថា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទី​រស្រាវជ្រាវ​និង​យុត្ដិធម៌​នៃ បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ដ​ បានឱ្យ​ដឹង​ថា អ្នក​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សំរេច​ដោះលែង​ឱ្យត្រឡប់​ទៅ​លំនៅ​ឋាន​ធម្មតា​វិញ​ហើយ ក្រោយ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​​ជំរុញ​ឱ្យ​ពួក​គេ​ធ្វើកិច្ចសន្យា​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ខុសច្បាប់​នេះ​តទៅ​ទៀត ​។ លោក​វរ​សេនីយ៍​​ទោ បាន​បញ្ជាក់​ថា បុរស​ទាំង​បួន​នាក់​នេះ​មិន​បានកា​ប់រាន​ដី​ព្រៃ​ធ្វើ​ជាក​ម្មសិ​ទ្ធិ​នោះ​ទេ គឺ​ពួក​គេ​បានទៅ​ស៊ីឈ្នួល​កាប់​ព្រៃ​ឱ្យ​គេ​ក្នុង​តម្លៃ​​មួយ​ម៉ឺន​ពីរ​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ រីឯ​ជន​ដែល​នៅ​ពី​ក្រោយ​ខ្នង​ និងជា​អ្នក​ជួល​បុរស​ទាំង​បួន​នាក់​​​នេះ​សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវ​ ៕