ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6S មិន​អាច​ការពារ​ការ​ជ្រាប​ទឹកបាន​ទេ

8 ឆ្នាំ មុន

គេហទំព័រ​បរទេស CNN បាន​អះអាង​ថា iPhone 6S របស់​ក្រុមហ៊ុន Apple មិន​អាច​ការពារ​ការ​ជ្រាប​ទឹកបាន​ទេ ។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុមការងារ​សាកល្បង​ទម្លាក់​ទូរស័ព្ទ​នោះ​ចូក​ក្នុង​ទឹក ។ …

គេហទំព័រ​បរទេស CNN បាន​អះអាង​ថា iPhone 6S របស់​ក្រុមហ៊ុន Apple មិន​អាច​ការពារ​ការ​ជ្រាប​ទឹកបាន​ទេ ។ ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុមការងារ​សាកល្បង​ទម្លាក់​ទូរស័ព្ទ​នោះ​ចូក​ក្នុង​ទឹក ។

ក្រុម​ពិសោធ​បាន​ដាក់ iPhone 6S ចូល​ក្នុង​ទឹក​រយៈពេល​៥​នាទី ។ ក្រោយ​ពី​ការ​ត្រាំ​ក្នុង​ទឹក​រយៈពេល​៥​នាទី​វា​បាន​រអាក់រអួល​មុខងារ​មួយ​ចំនួន ពោល​គឺ​បង្ហាញ​ថា​ទឹកបាន​ជ្រាប​ចូល​ទៅ​កាន់​ផ្ទៃ​អេ​ក្រង់ និង​គ្រឿងក្នុង​របស់​វា​មួយ​កម្រិត​។ ខណៈ​ពេល​វា​កំពុង​តែ​មាន​អាសន្ន ក៏​ឈាន​ដល់​ការ​រលត់​តែ​ម្តង ។

ក្រុម​អ្នក​ពិសោធ​បាន​ធ្វើតេស្ត​ពី​ការ​ឆូត​លើ​អេ​ក្រង់ និង​ការ​បំបែក​ជាមួយនឹង​វត្ថុ​រឹង​ផ្សេង​ទៀត ។ ក្រោយ​ពី​សាកល្បង​ពួក​គេ​រក​ឃើញ​ថា iPhone 6S មិន​ងាយ​នឹង​បំបែក​ទេ ។

នេះ​បញ្ជាក់​ថា​ក្រុមហ៊ុន​Apple​មិន​បាន​បន្ថែម​ការ​ការពារ​ពី​ការ​ជ្រាប​ទឹក​ទេ ។ ដូច្នេះ​ហើយ​ទើប​បានជា​ក្រុមហ៊ុន​មិន​បាន​អះអាង​ថា iPhone6S បង្កើត​ឡើង​ការពារ​ការ​ជ្រាប​ទឹក​ទេ​ ៕