ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ខ្លា​ជាប់​ក្បាល​ក្នុង​កំសៀវ
ខ្លា​មួយ​ក្បាល​ជាប់​ក្បាល​ក្នុង​កំសៀវ​ទឹក នៅ​ភូមិ​មួយ​ក្នុង​រដ្ឋ​រាជ​សា​ថា​ន ប្រទេស​ឥណ្ឌា ដោយសារ​តែ​វា​ស្រេកទឹក​ពេក ក៏​មុជ​ក្បាល​ចូល​ផឹក​។ អាជ្ញាធរ​ព្រៃឈើ បាន​ជួយ​សង្គ្រោះ​ខ្លា​នោះ

១-​ខ្លា​ជាប់​ក្បាល​ក្នុង​កំសៀវ
ខ្លា​មួយ​ក្បាល​ជាប់​ក្បាល​ក្នុង​កំសៀវ​ទឹក នៅ​ភូមិ​មួយ​ក្នុង​រដ្ឋ​រាជ​សា​ថា​ន ប្រទេស​ឥណ្ឌា ដោយសារ​តែ​វា​ស្រេកទឹក​ពេក ក៏​មុជ​ក្បាល​ចូល​ផឹក​។ អាជ្ញាធរ​ព្រៃឈើ បាន​ជួយ​សង្គ្រោះ​ខ្លា​នោះ ដោយ​បាញ់ថ្នាំ​សណ្តំ​ដើម្បី​ដក​កំសៀវ​ចេញ ។

២-​ស្នាម​ផ្តិត​បាតជើង
ស្ត្រី​ដែល​ជាប់​សង្ស័យ​ថា ភៀសខ្លួន​ចូល​ក្រុង​ស៊ី​ល្លី​វ៉េ​ន ស៊ី​ទី រដ្ឋ​តិច​សាស់ បាន​បង្ហាញ​ដានជើង​របស់​កូនស្រី ដែល​នាង​បញ្ជាក់​ថា ចាប់កំណើត​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម​ទទួលស្គាល់ ខណៈ​ពេល​មេធាវី​បញ្ជាក់​ថា នឹង​ព្យាយាម​តស៊ូ​លើ​រឿង​ក្តី​នេះ​បន្ត​ទៀត ។

៣-​ប្រឆាំង​ការ​បរិភោគ​ព្រុយ​ឆ្លាម
ស្ត្រី​ម្នាក់​ដើរ​ពីក្រោម​រូបគំនូរ​ហ្វូង​ឆ្លាម នៅ​ហាង​ទំនិញ​មួយ​ក្នុង​ក្រុង​ប៉េ​កាំ​ង ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​នឹក​ពី​ការ​អភិរក្ស​លើ​ឆ្លាម និង​សត្វ​ក្នុង​ទឹកដទៃ​ទៀត ។

៤-​ការពារ​ដំរី
សមាជិក​អង្គការ​សប្បុរសធម៌ «​ការពារ​ដំរី​» ដើរ​ក្បួន​ដោយ​កាន់​ផ្ទាំង​រូប​ដំរី ក្នុង​ក្រុង​ណៃ​រ៉ូ​ប៊ី នៃ​ទិវា​អំពាវនាវ​ឱ្យ​ជួយ​គ្រប់គ្រង​សត្វព្រៃ ។ បច្ចុប្បន្ន​កេ​ន​យា​៉ មាន​ដំរី​ប្រហែល​៣៨.០០០​ក្បាល និង​ក្នុង​មួយ​ឆ្នាំ​មានការ​សម្លាប់​ដំរី​ជា​ច្រើន​ក្បាល​ដើម្បី​យក​ភ្លុក ។

៥-​យក​កុមារ​តែងខ្លួន​ជា​កងទ័ព
ចិន​បាន​យក​កុមារ​តែងខ្លួន​ក្នុង​ឯកសណ្ឋាន​កងទ័ព កាន់​កាំភ្លើង​ជ័រ ចូលរួម​ដើរ​ព្យុហយាត្រា នៅ​ក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី​១ តុលា ២០១៥ ។

៦-​បាក់​ភ្នំ
ភ្នំ​មួយ​បាន​បាក់​ក្នុង​ទីក្រុង​គ្រេ​ម​ប្រេ ចម្ងាយ​ពី​ក្រុង​ក្វា​តេ​ម៉ា​ឡា ភាគ​ខាងកើត​១៦​គីឡូម៉ែត្រ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​នាំ​ដីល្បាប់ និង​ថ្ម​សង្កត់​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​គ្មាន​របាយការណ៍​បញ្ជាក់​ថា មាន​ស្លាប់ ឬ​របួស​ទេ ។

៧-​ទ្វារ​រថយន្ត​ដូច​ស្លាប​បក្សី
ប្រធាន​ក្រុមហ៊ុន​រថយន្ត «Tesla» បាន​ឃោសនា​រថយន្ត​សេ​៊​រី​ចាស់ «Tesla» សេ​៊​រី «X» នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ក្នុង​ក្រុង​ហ្វ្រ៊ី​ម៉ឺន រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។ លក្ខណៈ​លេចធ្លោ​របស់​រថយន្ត​គឺ​ទ្វារ​ខាងក្រោយ​មាន​លក្ខណៈ​ដូច​ស្លាប​បក្សី ។

៨-​អគារ​ខ្ពស់​ជា​ច្រើន​ជាន់​នៅ​អេ​ហ្ស៊ី​ប
ដីធ្លី​នៅ​អេ​ហ្ស៊ី​ប​ជា​ច្រើន​កន្លែង ត្រូវ​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​វិនិយោគទុន​សាងសង់​អគារ​ខ្ពស់​ជា​ច្រើន​ជាន់​នៅ​ក្រុង​គី​សា ខាងក្រៅ​ក្រុង​គែ​រ៍​។ ប្រសិនបើ​សំណង់​នៅ​តែ​មាន​កំណើន​បន្ត​ទៅ​អនាគត ក្រុង​នេះ​នឹង​មាន​អគារ​ខ្ពស់​រីក​ដូច​ផ្សិត ៕