ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេខ្យល់និងពលករត្រូវចាប់បានបន្តបន្ទាប់​ទាំង​យប់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ខ្មែរ​-ថៃ​៥​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​លួច​ឆ្លង​ដែន​ខុសច្បាប់​ជា​បន្តបន្ទាប់​២​លើក​​ក្នុង​យប់​តែ​មួយ​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​(​មេខ្យល់​)៤​នាក់ ​កាលពី​ថ្ងៃ​ទី​២៥​ មិថុនា ​២០២១ ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ព្រិច​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ខ្មែរ​-ថៃ​៥​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​លួច​ឆ្លង​ដែន​ខុសច្បាប់​ជា​បន្តបន្ទាប់​២​លើក​​ក្នុង​យប់​តែ​មួយ​ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​(​មេខ្យល់​)៤​នាក់ ​កាលពី​ថ្ងៃ​ទី​២៥​ មិថុនា ​២០២១ ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ព្រិច​ និង​ភូមិ​ទួល​ប្រាសាទ​សង្កាត់ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ករណី​ទប់ស្កាត់​និង​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​លើក​ទី​១​ កើតឡើង​ម៉ោង​២០​និង​២០​នាទី​យប់​មាន​មនុស្ស​៩​នាក់​ស្រី​៣​នាក់​កុមា​ម្នាក់​។​ក្នុង​ចំណោម​មនុស្ស​៩​នាក់​ខាងលើ​៤​នាក់​ជា​អាជីវករ​ និង​កម្មករ​ ។ ​ក្នុង​នោះ ​ជនសង្ស័យ​(​មេខ្យល់​)​ចំនួន​៣​នាក់ ​និង​អ្នក​ម៉ូតូឌុប​ដឹក​ជញ្ជូន​២​នាក់​ ។​ សមត្ថកិច្ច​ប្រាប់​ថា​ជនសង្ស័យ​ក្នុង​ករណី​ទី​១ ​មាន​ម្នាក់​ត្រូវ​ខាង​លោក​ទាក់ទង​ទៅ​សមត្ថកិច្ច​ថៃ​សហ​ការណ៍​ឃាត់ខ្លួន​បញ្ជូន​ឲ្យ​ក្រោយ​ពី​គេ​មក​ចាំ​ទទួល​អាជីវករ និង​កម្មករ​ខាងលើ​ដែ​ប្រុង​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា​ទៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​។

ដោយឡែក​ ករណី​ទី​២​បាន​កើតឡើង​នៅ​ម៉ោង​ជិត​១២​អ​ធ្រា​ត្រ​យប់​ថ្ងៃ​ដដែល​កម្លាំង​ប៉ុស្តិ៍​​បឹង​សាគូ​បាន​ធ្វើការ​ទប់ស្កាត់​និង​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​ថៃ​ឈ្មោះ​ស៊ុ​ង ​ស័ក​ ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ ​ប្រុង​លួច​ឆ្លង​ដែន​ និង​មេខ្យល់​ម្នាក់ ​ព្រមទាំង​ម៉ូតូ​៣​គ្រឿង​និង​មនុស្ស​អមដំណើរ​៤​នាក់​ផ្សេង​ទៀត​។

​លោក​វរសេនីយ៍ត្រី​រស់​ ពិសិដ្ឋ​ នាយ​ប៉ុស្តិ​បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ប្រាប់​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​កម្លាំង​របស់​លោក​បាន​ទប់ស្កាត់​ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥​នាក់​ដោយ​៥​នាក់​​ប្រុង​លួច​ឆ្លង​ដែន​ខ្មែរ​៤​នាក់​ថៃ​១​នាក់​,​ជនសង្ស័យ​(​មេខ្យល់​)​ចំនួន​៤​នាក់​និង​ម៉ូតូ​សរុប​៥​គ្រឿង​មនុស្ស​៦​នាក់ ​ជាប់​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​និង​អមដំណើរ​។

​លោក​បញ្ជាក់​ថា​ ករណី​ទប់ស្កាត់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ​គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​សិទ្ធ​ ឡោះ​ស្នងការ​នគរបាល​ខេត្ត​ ក៏ដូច​ជា​កា​ណែនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​សូ​ ចាន់​ណា​រី​ មេបញ្ជាការ​វរៈ​របស់​លោក​ក្នុង​កា​ទប់ស្កាត់​រាល់​បទល្មើស​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​តែ​ម្តង​។ ​លោកនាយ​ប៉ុស្តិ​ប្រាប់​ថា​ទាំង​ពលករ​,​ជនសង្ស័យ​,​ម៉ូតូ​និង​អ្នក​ពាក់ព័ន្ធ​ក្រោយ​ឃាត់​និង​ទប់ស្កាត់ បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​វរៈ​ដើម្បី​សាកសួរ​និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕​​

អត្ថបទសរសេរ ដោយ