ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​នៅ​បន្ត​លួច​ឆ្លង​ដែន ​ខណៈ​ប្រទេស​ថៃ​កំពុង​ឆ្លង​កូ​វី​ដ​ខ្លាំង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មេខ្យល់ និង​អ្នក​មើលផ្លូវ​ជា​ជនជាតិ​ថៃ ចំនួន​៣​នាក់ និង​ពលករ​ខ្មែរ​២១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង នៅ​ភូមិ​ផឹ​ត​ប្ល​យ ឃុំ…

បន្ទាយ​មាន​ជ័យ ៖ មេខ្យល់ និង​អ្នក​មើលផ្លូវ​ជា​ជនជាតិ​ថៃ ចំនួន​៣​នាក់ និង​ពលករ​ខ្មែរ​២១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង នៅ​ភូមិ​ផឹ​ត​ប្ល​យ ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ជិត​ព្រំដែន​កម្ពុជា ក្នុងស្រុក​ថ្មពួក​កាលពី​វេលា​ម៉ោង​ជិត​៥​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០២១ ។

ពលករ​ទាំង​២១​នាក់ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​មាន​ប្រុស​១២​នាក់ និង​ស្រី​៩​នាក់​នេះ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ និង​កាសែត​ក្នុងស្រុក​ថៃ​មួយ ។

ប្រភព​ថា ពលករ​ទាំង​២១​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន​ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង ខណៈ​ពួក​គេ​ទើប​ចេញពី​កម្ពុជា​គ្រោង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ។

ពលករ​ទាំងនេះ រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ជា​ជនជាតិ​ថៃ​៣​នាក់ ក្រោយ​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទាយ​តម្រួត​ជាយ​ដែន​ក្នុងស្រុក​កើតហេតុ ដើម្បី​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ថៃ ។

ពលករ​ទាំង​២១​នាក់ និង​បញ្ជូន​ត្រឡប់​ឲ្យ​កម្ពុជា​វិញ តាម​ច្រករបៀង​កិច្ចព្រមព្រៀង​វៀង​ខេត្តបន្ទាយមានជ័យ កម្ពុជា និង​ខេត្ត​ស្រះ​កែវ​ថៃ គឺ​ច្រករបៀង​អូរ​បី​ជាន់ ខណៈ​មេខ្យល់ និង​អ្នក​មើលផ្លូវ​៣​នាក់ ជា​ជនជាតិ​ថៃ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ថៃ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ