ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ នៅ​បន្ត​លួច​ឆ្លងដែន ខណៈ​ប្រទេស​ថៃ កំពុង​ឆ្លង​កូ​វីដ​ខ្លាំង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ មេខ្យល់ និង​អ្នក​មើលផ្លូវ ជា​ជន​ថៃ​ចំនួន ៣​នាក់ រួមទាំង​ពលករ​ខ្មែរ ២១​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ ឃាត់ខ្លួន ក្នុង​ចំការ​ដំឡូង​មី​មួយកន្លែង…

បន្ទាយមានជ័យ​៖ មេខ្យល់ និង​អ្នក​មើលផ្លូវ ជា​ជន​ថៃ​ចំនួន ៣​នាក់ រួមទាំង​ពលករ​ខ្មែរ ២១​នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ ឃាត់ខ្លួន ក្នុង​ចំការ​ដំឡូង​មី​មួយកន្លែង នៅ​ភូមិ​ផឹ​ត​ប្ល​យ ឃុំ និង​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ​ជិត​ព្រំដែន​កម្ពុជា ក្នុងស្រុក​ថ្មពួក កាលពី​វេលា​ម៉ោង​ជិត ៥​ទាបភ្លឺ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​។​

​ពលករ​ខ្មែរ ទាំង ២១​នាក់ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ គឺមាន​ប្រុស ១២​នាក់ និង​ស្រី ៩​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ និង​កាសែត​ក្នុង​ស្រុកថៃ​។​

​ប្រភព​ថា ពលករ​ទាំង ២១​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ ឃាត់ខ្លួន​ក្នុង​ចំការ​ដំឡូង​មី​មួយកន្លែង ខណៈ​ពួកគេ ទើប​ចេញពី​កម្ពុជា គ្រោង​ទៅរក​ការងារ​ធ្វើ​លើទឹក​ដី​ថៃ​។​

​ពលករ​ទាំងនេះ រួមទាំង​អ្នកពាក់ព័ន្ធ ជា​ជនជាតិ​ថៃ ៣​នាក់ ក្រោយ​ឃាត់ខ្លួន ត្រូវបាន​បញ្ជូនទៅ​បន្ទាយ​តម្រួត​ជាយដែន ក្នុងស្រុក​កើតហេតុ ដើម្បី​ពិនិត្យ​សុខភាព តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ថៃ​។​

​ពលករ​ទាំង ២១​នាក់ នឹងត្រូវ​បញ្ជូន​ត្រឡប់​ឲ្យ​កម្ពុជា​វិញ តាម​ច្រករបៀង​កិច្ចព្រមព្រៀង រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ គឺ​ច្រករបៀង​អូរ​បី​ជាន់ ខណៈ​មេខ្យល់ និង​អ្នក​មើលផ្លូវ ៣​នាក់ ជា​ជនជាតិ​ថៃ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ថៃ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ មុត សារុន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ