ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Ducati សាខា​ភ្នំពេញ​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៥ នេះ​ហើយ !

8 ឆ្នាំ មុន

ក្រុមហ៊ុន Ducati កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ល្បីល្បាញ​បាន​ប្រកា​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ដាក់​តាំង​ផលិតផល និង​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Ducati នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៥​។

ក្រុមហ៊ុន Ducati កម្ពុជា ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ដ៏​ល្បីល្បាញ​បាន​ប្រកា​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ដាក់​តាំង​ផលិតផល និង​មជ្ឈមណ្ឌល​សេវាកម្ម​របស់ Ducati នៅ​ថ្ងៃ​ទី​១២ ធ្នូ ២០១៥​។

ក្រុមហ៊ុន Ducati កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​នូវ​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​ភាព​ជា​ម្ចាស់​សម្រាប់​អ្នក ដែល​និយម​ចូល​ចិត្ត​ម៉ូតូ​ធំ រួម​ទាំង​សហគមន៍​អ្នកគាំទ្រ​ម៉ាក Ducati  និង​អ្នកគាំទ្រ​នៅ​កម្ពុជា ដែល​ស្រលាញ់ និង គាំទ្រ «RED» ក្នុង​ការ​ប្រណាំង​ម៉ូតូ MotoGP និង WorldSBK និង​បណ្តាញ​អ្នក​ចែកចាយ​ម៉ូតូ Ducati ។

Ducati សាខា​ភ្នំពេញ បំពាក់​ទៅ​ដោយ​សម្ភារ​បរិក្ខារ និង​សេវាកម្ម​ទំនើប​របស់ Ducati ជាមួយ​សម្ភារ និង ឧបករណ៍​ពិសេស​ៗ រួម​ទាំង​គ្រឿង​ម៉ាស៊ីន​ដើម​របស់ Ducati ។ បន្ទប់​ដាក់​តាំង​ផលិតផល​ផ្តល់​ជូន​នូវ​ម៉ូ​ឌែ​ល​ម៉ូតូ ជា​ច្រើន ដូច​ជា Diavel, Superbike, Hypermotard និង Monster ព្រមទាំង​សម្លៀក​បំពាក់ និង​គ្រឿង តុបតែង​ខ្លួន​ម៉ាក Ducati ដែល​លើកកម្ពស់​បទ​ពិសោធន៍​ជា​ម្ចាស់​របស់​ម៉ាក Ducati របស់​អ្នក​បន្ថែម​ទៀត​។

បុគ្គលិក​របស់​ក្រុមហ៊ុន Ducati សាខា​ភ្នំពេញ បាន​ធ្វើការ​ហ្វឹកហាត់​ត្រឹមត្រូវ និង​បាន​ទទួលស្គាល់​ពី​ក្រុមហ៊ុន Ducati ដោយ​ផ្ទាល់ ព្រមទាំង​បម្រើ​ជូន​នូវ​ភាព​ស្វាហាប់​ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ល្បីល្បាញ​នៃ​ម៉ាក Ducati ។ Ducati សាខា​ភ្នំពេញ ផ្តល់​ជូន​នូវ​សេវាកម្ម និង​ស្តង់ដា​ខ្ពស់​ដូចដែល​បាន​ស្គាល់​ទូ​ទាំង​ពិភពលោក​។

ភ្ជាប់​ជាមួយនឹង​ការ​បើក​សម្ពោធ​នៃ​ការិយាល័យ​ដាក់​តាំង​ផលិតផល​នៃ​ម៉ាក Ducati សាខា​ភ្នំពេញ ក្រុមហ៊ុន Ducati កម្ពុជា ក៏​បាន​ដាក់​សម្ពោធ​នៃ​ម៉ូតូ Scrambler ម៉ាក Ducati ដ៏​ថ្មីស្រឡាង​ជាមួយនឹង Scrambler Pop-Up-Club ។ ម៉ូតូ  Scrambler ICON នឹង​ដាក់​បង្ហាញ​ផ្តាច់មុខ​សម្រាប់​តែ​អ្នក​សារ​ព​ត៌​មាន តារា​សិល្បៈ ភ្ញៀវ​កិត្តិយស VIP ជាដើម​។ 

ម៉ូត Scrambler Ducati គឺជា​ការ​សម្ពោធ​នៃ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​លំដាប់​ពិភពលោក​ដ៏​ថ្មីស្រឡាង​មួយ​។ ជា​ម៉ូតូ​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល និង​រូបរាង​ស្ទីល​សម័យ​សតវត្ស​ទី​៦០ និង​៧០, ម៉ូតូ Scrambler គឺជា​ម៉ូតូ​ដែល​តំណាង​នូវ​ជីវិត​រីករាយ ការ​ច្នៃប្រឌិត និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ បូក​បញ្ចូល​នៃ​ការ​រចនា​បែប​បុរាណ និង​សម័យ Ducati បាន​បង្ហាញ​នៃ​ភាព​សប្បាយ​រីករាយ​នៃ​ការ​ជិះ​ម៉ូតូ ដែល​មាន​កង់​ពីរ ចង្កូត​មួយ គ្រឿង​ម៉ាស៊ីន​ដ៏ សាមញ្ញ​មួយ  និង​ការ​កម្សាន្ត​សប្បាយ​ជា​ច្រើន ។

ម៉ូតូ Scrambler សម្លៀក​បំពាក់ និង​គ្រឿង​តុបតែង​ខ្លួន​របស់ Ducati ផ្តល់​ជូន​នូវ​ពាក្យ​មួយ​ឃ្លា​សម្រាប់​ការ បង្ហាញ​ពី​ខ្លួន​អ្នក​។ ទាំង​អស់នេះ​ផ្តល់​ជូន​អ្នក​នូវ «​ទឹកដី​នៃ​ភាព​រីករាយ​»​។

Ducati សាខា​ភ្នំពេញ មា​នទី​តាំងនៅ​ផ្លូវ​លេខ​៩៦ ផ្លូវ​១១0 មហាវិថី សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ សម្រាប់​ព័​ត៌​មាន​លម្អិត​ទៅ​លើ​ម៉ូតូ Scrambler ម៉ាក Ducati ដ៏​លឿន​របស់​អីុតា​លី សូម​ទំនាក់ទំនង​មក​កាន់ +៨៥៥ ២៣ ៩៩៣ ៩៣៣ ឬអីុម៉ែ​ល info@ducati.com.kh​។