ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យ​គេ​ឮ ៖ ដោះស្រាយ​មិន​ចេញ ប្រយ័ត្ន​គេ​មិន​បោះ​ឆ្នោត​ឱ្យ

8 ឆ្នាំ មុន

-​នៅ​អាណាចក្រ​ខណ្ឌមានជ័យរាជធានី​ភ្នំពេញ មានរឿង​ធំ​២​កន្លែង ដែល​អាជ្ញា​ខណ្ឌ​បិទ​ភ្នែក​មិន​ដោះស្រាយ​ឱ្យ​អ្នក​ភូមិ បាន​សុខ​ស្រួល​​ទេ ដែល​សង្ស័យ​ថា មាន​អ្វី​នៅ​ក្រោម​តុ​សម្រាប់​រំខាន​ហើយ​មើលទៅ ។

*​នៅ​អាណាចក្រ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ មានរឿង​ធំ​២​កន្លែង ដែល​អាជ្ញាធរ​ខណ្ឌ​បិទ​ភ្នែក​មិន​ដោះស្រាយ​ឱ្យ​អ្នក​ភូមិ បាន​សុខ​ស្រួល​ទេ ដែល​សង្ស័យ​ថា មាន​អ្វី​នៅ​ក្រោម​តុ​សម្រាប់​រំខាន ហើយ​មើលទៅ ។

*​រឿង​ធំ​ទី​១ គឺ​ទីតាំង​កុងស៊ី​កាប់​ជូ​ក នៅ​ភូមិ​ដំណាក់​២ ស្ទឹង​មាន​ជ័យ ចោល​ក្លិនស្អុយ​សាយភាយ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ ។ បើ​មិន​ជឿ អញ្ជើញ​ទៅ​ជួយ​ស្រង់ក្លិន​ផង ច្បាស់​ជា​នៅ​មិន​សុខ ដូច​អ្នក​នៅ​តំបន់​នោះ​មិន​ខាន ។

*​អ្នកស្រុក​និយាយ​ថា ប្តឹង​ច្រើន​ដង​ហើយ ដូច​ប្តឹង​ឱ្យ​រដ្ឋអំណាច​បាន​ទទួល​លាភ ។ ព្រោះ​មិនឃើញ​មាន​ចំណាត់ការ​ទេ នៅ​តែ​ដដែល ។

*​ឯ​រឿង​ធំ​ទី​២ គឺ​បណ្តោយ​ឱ្យ​ឧកញ៉ា ទី ពិសិដ្ឋ ចាក់​ដី​លុប​យក​ប្រឡាយ​បឹង​ក្រពើ ។ គេ​ចាក់​ដី​ទាំង​យប់​ទាំង​ថ្ងៃ រាប់​ខែ អត់​រារាំង​ទេ សំងំ​ធ្វើ​មិនដឹង មិន​ឮ ។

*​ពួក​គេ​និយាយ​ថា ពី​មុន​មក បើ​អ្នកស្រុក​ចាក់​ដី​លុប​បន្តិចបន្តួច គេ​មក​ហាម មក​គំរាម​ឱ្យ​ឈប់ ។ ចំណែក​សេដ្ឋី មក​ចាក់​ដី​លុប បែរជា​ស្ងៀមឈឹង ។

*​អាជ្ញាធរ​ខណ្ឌ​ស្ទឹង​មាន​ជ័យ គួរ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដំណាក់​ធំ​ខ្លះ​ផង ។ ប្រយ័ត្ន​ដល់​ពេល​បោះ​ឆ្នោត គេ​មិន​បោះ​ឱ្យ​នាំ​យ៉ាប់​ទាំងអស់​គ្នា ដោយសារ​តែ​រឿង​បុគ្គល និង​បុគ្គល​លោភលន់ ។