ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Huawei ផ្តល់​រង្វាន់​សន្ធឹកសន្ធាប់​ដល់​អាជីវករ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

8 ឆ្នាំ មុន

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន ឈានមុខ​គេ​របស់​ពិភពលោក​ថ្មី​ៗ​នេះ បាន​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អាជីវករ​

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន ឈានមុខ​គេ​របស់​ពិភពលោក​ថ្មី​ៗ​នេះ បាន​ផ្តល់​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អាជីវករ​ចែកចាយ​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំ​ព្រះ​ខែ និង​អកអំបុក​។ កម្មវិធី​ចាប់ឆ្នោត​ចំណេញ​ទ្វេរ​ដង​នេះ សម្រាប់​អាជីវ​ករស្មាត​ហ្វូ​ន Huawei ប្រព្រឹត្តិ​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ នៅ Showroom របស់ Huawei ដែល​មា​នទី​តាំងនៅ​ផ្សារ​ទំនើប​សុ​វ​ណ្ណា ជាន់​ទី​៤ ក្រោម​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់ Huawei អាជីវករ​ចែកចាយ និង​បណ្តាញ​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។

លោក​អែម យុទ្ធ​ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់​ក​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា  កម្មវិធី​ចំណេញ​ទ្វេរ​ដង​សម្រាប់​អាជីវករ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​លើកទឹកចិត្ត​ជូន​ដល់​អាជីវករ​ទាំងអស់​របស់ Huawei ដែល​បាន​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ចែកចាយ​ផលិតផល Huawei ទៅ​កាន់​អ្នក​ប្រើប្រាស់​ទូ​ទាំង​ប្រទេស​។ ការ​គាំទ្រ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ក្រុម​អាជីវករ​ទាំងអស់ គឺជា​គន្លឹះ​សំខាន់​នៃ​កំណើន​អាជីវកម្ម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​ជា​ចំណងទាក់ទង​ដ៏​រឹង​មាំ​ជាមួយ​អតិថិជន​។ លោក​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា អាជីវករ​របស់ Huawei មិនមែន​ត្រឹមតែ​លក់​ស្មា​ត​ហ្វូ​ន Huawei ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​ភាព​ស៊ី​វិ​ល័យ និង​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។ ដូច្នេះ Huawei បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​ទំនាក់ទំនង​រឹង​មាំ​រវាង​អាជីវករ ក៏​ដូច​ជា​អតិថិជន​ទាំងអស់​។ គួ​បញ្ជាក់​ថា រង្វាន់​នៅ​ក្នុង​កម្មវិធី​ចំណេញ​ទ្វេរ​ដង​សម្រាប់​អាជីវករ​នេះ រួម​មាន ម៉ូតូ Yamaha Tuarus ១​រង្វាន់​, រង្វាន់​ទូរស័ព្ទ​ដៃ​ម៉ាក Huawei Honor 6Plus ចំនួន​៤​រង្វាន់​, Huawei G7 ចំនួន​៥​រង្វាន់​, Huawei Y520 ចំនួន​៧​រង្វាន់ Mobile Wi-Fi ចំនួន​៧​រង្វាន់ និង​ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ​ចំនួន​២០០​រង្វាន់​។

គិត​មក​ត្រឹម​ឆ្នាំ​២០១៣ ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែកចាយ​ទៅ​ដល់​ជាង​១៧០​ប្រទេស បម្រើ​ឱ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​។ ក្រុមហ៊ុន Huawei ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​នាម​ជា​ក្រុមហ៊ុននាំចេញ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​ទូ​ទាំង​ពិភពលោក​នៅ​ឆ្នាំ​២០១៣​។ ក្រុមហ៊ុន Huawei បាន​បង្កើត​ឡើង​ផង​ដែរ នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​(R&D) ជាង​១៦​កន្លែង​នៅ​ជុំវិញ​ពិភពលោក ដូច​ជា សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ ស៊ុ​យ​អែ​ត រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​៣​របស់ Huawei គឺ​អាជីវកម្ម​សម្រាប់​អតិថិជន​ទទួល​ចែកចាយ​នូវ​ផលិតផល​នានា រួម​មាន ទូរស័ព្ទ​ដៃ ឧបករណ៍​អ៊ី​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ (MBB) ឧបករណ៍​អ៊ី​ន​ធើ​រ​ណេ​ត​តាម​ផ្ទះ​និង​សេវាកម្ម Clould​។

ជាមួយនឹង​បទ​ពិសោធន៍​អាជីវកម្ម​ដ៏​លើសលប់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូ​គមនាគមន៍ (ICT) អស់​រយៈពេល​ជាង​២០​ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ទូលំ​ទូលាយ​ប្រតិបត្តិការ​អាជីវកម្ម​លំដាប់​ពិភពលោក ព្រមទាំង​ជា​ដៃគូ​ដ៏​មានបទពិសោធន៍​ក្នុង​វិស័យ​ទូរគមនាគមន៍​ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ប្រតិបត្តិការ​សកល​មួយ រួម​ជាមួយ​ដៃគូ​ការងារ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​។​ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជូន​ដល់​អតិថិជន ផ្តល់​ជូន​ពិភពលោក​នូវ​លទ្ធភាព​នានា និង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​។