ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Black Cat ប្រគល់​ម៉ូតូ Scoopy ២​គ្រឿង ឲ្យ​អ្នក​ឈ្នះ​រង្វាន់​៣​នាក់

8 ឆ្នាំ មុន

បន្ទាប់​ពី​ស្ងប់ស្ងាត់​រក​ឃើញ​អ្នក​ឈ្នះ​ម៉ូតូ Scoopy ស៊េរី​២០១៥ អស់​រយៈពេល​មួយ​រយៈ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា មុន​នេះ ក្រុមហ៊ុនស្រា​បៀរ Black Cat បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​៣​រូប​ទៀត​ហើយ

បន្ទាប់​ពី​ស្ងប់ស្ងាត់​រក​ឃើញ​អ្នក​ឈ្នះ​ម៉ូតូ Scoopy  ស៊េរី​២០១៥ អស់​រយៈពេល​មួយ​រយៈ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា មុន​នេះ ក្រុមហ៊ុនស្រា​បៀរ Black Cat  បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​៣​រូប​ទៀត​ហើយ ដោយ​អតិថិជន​ទាំង​៣ ឈ្នះ​ម៉ូតូ​ចំនួន​២​គ្រឿង​។ ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ឆាក​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​អតិថិជន​ម្នាក់​ឈ្នះ​រង្វាន់​ម៉ូតូ​មួយ​ដាច់​តែឯង និង​អតិថិ​ន​២​រូប​ទៀត ឈ្នះ​មួយ​គ្រឿង​រួម​គ្នា ដោយសារ​ម្នាក់​ជា​អ្នកទិញ ហើយ​ម្នាក់​ទៀត​ជា​អ្នក​គាស់​ត្រូវ​។

អតិថិជន​ដែល​មានសំណាង​ត្រូវ​បាន​ម៉ូតូ Scoopy  មួយ​គ្រឿង​ម្នាក់ឯង គឺ​លោក​ហេង វ៉ា​ន់ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​ថ្ម​សរ ស្រុក​បុ​ទម​សាគរ ខេត្តកោះកុង និង​អតិថិជន​២​រូប​ទៀត ដែល​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ចែក​គ្នា គឺ​លោក​ណា​វ សារី និង​លោ​កន​ន់ វ​ន្តា រស់នៅ​ភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។ អ្នក​ទាំង​ពីរ​ជា​អ្នកមាន​សំណាង​ត្រូវ​បាន​ម៉ូតូ​ចំនួន​២​គ្រឿង  បន្ទាប់​ពី​ក្រុមហ៊ុនស្រា​បៀរ​ប្លេ​ក​ខេត ខកខាន​រក​មិនឃើញ​អ្នក​ឈ្នះ​រង្វាន់​អស់​ជា​ច្រើន​ខែ នា​ពេល​កន្លង​មក​។

លោក​ទេព សុ​ឃៀង ប្រធាន​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន បាន​អះអាង​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​ម៉ូតូ​ចំនួន​២​គ្រឿង​ថ្មី​បន្ថែម​ទៀត បន្ទាប់​ម៉ូតូ Scoopy  ស៊េរី​២០១៥ ត្រូវ​បាន​រក​ឃើញ​ដោយ​អតិថិជន ច្រើន​នាក់​រួច​មក​ហើយ តាំងពី​ដើមឆ្នាំ​២០១៥​។  បើ​ទោះជា​ក្រុមហ៊ុន​បាន​ប្រគល់​រង្វាន់​ជា​សាធារណៈ​ឲ្យ​ដល់​អតិថិជន​បែប​នេះ​ហើយ​ក៏​ដោយ ក៏​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ប្លេ​ក​ខេត​នឹង​យក​រង្វាន់​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​ប្រគល់​ឲ្យ​អ្នក​ទាំង​៣​ដល់​គេហដ្ឋាន​បន្ថែម​ទៀត  ដើម្បី​បញ្ជាក់​ការ​ពិត​ថា អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​មិនមែន​ជា​ក្រុម​បក្សពួក ឬ​ខ្សែស្រឡាយ​របស់​ក្រុមហ៊ុន​ទេ​។

ពាក់ព័ន្ធ​នឹង​ហេតុផល​នៃ​ការ​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​យឺតយ៉ាវ​នោះ ត្រូវ​លោក​ប្រាប់​ថា មក​ពី​ក្នុង​មួយ​រយៈ​មុន ជា​រដូវ​ចូល​វស្សា​មិនសូវ​មាន​មង្គលការ ដែល​ធ្វើ​ឲ្យ​ការ​ទទួលទាន​ស្រា​បៀរ​មិនសូវ​គគ្រឹកគគ្រេង​។ យ៉ាងណាមិញ លោក​រំពឹង​ថា ចាប់ពី​ខែធ្នូ​តទៅ តួលេខ​អ្នក​ត្រូវ​រង្វាន់​ម៉ូតូ​នឹង​ច្រើន​ដូច​មុន ដោយសារ​តែ​ក្នុង​មួយ​រយៈ​នេះ ពិធី​មង្គល ដូច​ជា​បុណ្យ​ការ ត្រូវ​បាន​ផុសផុល​ជា​ធម្មតា​។ ក្រុមហ៊ុន​នៅ​តែ​រក្សា​គោល​ជំហរ​ផ្ដល់​រង្វាន់​ដល់​អតិថិជន​រហូត​ដល់​គ្រប់​២០០​គ្រឿង​នៃ​ម៉ូតូ Scoopy  ដែល​បាន​បង្កប់​នៅ​ក្នុង​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ Black Cat  ។ លោក​ទទូច​ឲ្យ​ជ្រើសរើស​ស្រា​បៀរ​Black cat  ក្នុង​ការ​ទទួលទាន​ស្រា​បៀរ ដោយសារ​តែ​ក្រៅពី​មានឱជារស​ឆ្ងាញ់ ក៏​មាន​រង្វាន់​ម៉ូតូ និង​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀត នៅ​ក្នុង​ក្រវិល​កំប៉ុង​៕