ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស៦នាក់​លក់ប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយ ត្រូវ​ឃាត់ខ្លួន​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​២៥ ​មិថុនា​ ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន​​ជនសង្ស័យ​​ចំនួន​​៦​នាក់ ពាក់​ព​ន្ធ័​នឹង​ការ​លក់ប​ណ្ណ័​ស្នើ​សុំ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ក្លែងក្លាយ (​ប​ណ្ណ័​ថត​ចម្លង​) នាំ​យក​មក​សាកសួរ និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ផ្លូវច្បាប់​។

បុរសជា​ជនសង្ស័យដែលត្រូវឃាត់ខ្លួន​ទាំង​៦​នាក់​ខាងលើនេះ មិនស្គាល់អត្តសញ្ញាណនោះទេ ។

បើ​តាម​ចម្លើយ​សារភាព​​របស់​​ជន​ស​ង្ស័យ​ដែល​ជា​អ្នកលក់​ប​ណ្ណ័​ចាក់វ៉ាក់សាំង​ថតចម្លង​ក្លែងក្លាយ​នេះ​​ បាន​​ប្រាប់​សមត្ថកិច្ច​ថា ប​ណ្ណ័​មួយ​ច្បាប់​លក់​បាន​តម្លៃ​២​ម៉ឺន​រៀល ។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​៦​នាក់​ពាក់​ព​ន្ធ័​ការ​លក់​ប​ណ្ណ័​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ​ខាងលើ​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ និង​កំពុង​សាកសួរ​តាម​និ​តិ​វិធី​ ។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា សកម្មភាព​ជន​ស​ង្ស​យ័​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ខាងលើ​នេះ​ជា​អំពើ​ខុសច្បាប់​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តល់​​ប័ណ្ណ​​​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​​ពលរដ្ឋ​ដោយ​មិន​គិត​ប្រាក់ ក្នុង​នោះ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត ដែល​មាន​លោក​គួ​ច ចំរើន អភិបាលខេត្ត​ បាន​ប្រកាស​ថា នឹង​មិន​លើកលែង​ឡើយ​ចំពោះ​បុគ្គល​ដែល​ពាក់​ព​ន្ធ័​​នឹងករណី​ខាងលើ​នេះ ។

លោក ឃាង ភារ​ម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា អ្នកមាន​សិទ្ធិ​ចែ​កប​ណ្ណ័​ចាក់វ៉ាក់សាំង​នេះ​ជូន​ប្រជា​​ពលរដ្ឋ​តាម​លំនៅ​ដ្ឋា​ន ​ដើម្បី​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង គឺ​មាន​តែ​មន្ត្រី​មូលដ្ឋាន ក្រុម ភូមិ តាម​ឃុំ​សង្កាត់​និ​មួយ​ៗ ដោយ​មិន​តម្រូវ​​ឱ្យ​ប្រជា​ពលរដ្ឋណាម្នាក់​បង់ប្រាក់​ឡើយ ហើយ​ក្នុង​ករណី​មានការ​តម្រូវ​ឲ្យ​បង់ប្រាក់​ពី​បុគ្គល​ណាមួយ សូម​​​បង​ប្អូន​ប្រជា​ពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង ស្រុក​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។ លោក​បាន​បន្ត​​ថា ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់​រូប ​កុំ​ព្រួយបារម្ភ វ៉ាក់សាំង​មាន​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជា​​ពលរដ្ឋ​គ្រប់​ៗគ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ