ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៧ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩៤២
ប្រតិបត្ដិការ​សំងាត់​ឈ្មោះ​អាន​ត្រូ​ប៉ូ​តដើម្បី​ធ្វើឃាត​មេដឹកនាំ​កងទ័ព​ណា​ហ្ស៊ី Reinhard Heydrich របស់​អា​ល្លឺ​ម៉​ង់​នៅ ទីក្រុង​ប្រា​គ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី មិន​បានទទួល​ជោគជ័យ​ទេ ក្នុង​ពេល​ដែល​គាត់​ចេញដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​នៅ​ម៉ោង​១០ និង​៣០​នាទី ។ Gabcik និង Kubis បានឈរ​ចាំ​រថយន្ដ​លោក​ជិត​ផ្លូវ​រថភ្លើង​ហើយ​ពួក​គេ​ក៏​បាន​បើក​ការ​ បា.ញ់ប្រហារ​លើ​រថយន្ដរបស់​លោក ។ ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យអ្នកបើកបរ​ឈប់​ហើយ​ក្រោកឈរ​ឡើង​បា.ញ់​លើ​ពួក​អ្នក​ ធ្វើឃាត​លោក​តែ​មាន​គេ​បោះគ្រាប់បែក​ប្រឆាំង​រថក្រោះ​ទៅ​កាន់​រថយន្ដលោក​វិញ ​ធ្វើ​ឱ្យ​លោក​រង​របួស​នឹង​ត្រូវ​ Gabcik​បា.ញ់ ​ត្រូវ​ពីរ​គ្រាប់ ។ បន្ទាប់​ពីលើក​ហេតុការណ៍​នោះ​លោក​បាន​ត្រូវ​នាំ​ទៅមន្ទីរពេទ្យ​ដែល​មាន​ ចំងាយ​២,៥​គីឡូម៉ែត្រពី​កន្លែង​កើតហេតុ​និង​ធ្វើការ​វះកាត់​ជាង​១ម៉ោង ។

ឆ្នាំ​១៩០៥
ក្នុង​អំឡុង​មាន​សង្គ្រាម​រវាង​ប្រទេស​រុ​ស្ស៊ី​និង ប្រទេស​ជប៉ុនការ​ប្រយុទ្ធ​គ្នា​ដោយ​នាវានៅ​ច្រក​សមុទ្រ​សឺ​ស៊ី​ម៉ា បាន​ចាប់ផ្ដើម​ដោយខាង​ប្រទេស​ជប៉ុន​មាន​នាវាចំបាំង​៤​គ្រឿងនាវា​ពិឃាត​២១​គ្រឿង ចំណែក​ប្រទេស​រុ​ស្ស៊ី មាន​នាវាចំបាំង​៨​គ្រឿង​នាវា​ពិឃាត​៩គ្រឿង ។
ឆ្នាំ​១៩៤១
-​ក្នុង​ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ លោក​ប្រធានាធិបតី​អា​មេ​រិ​កហ្វ្រេ​ង​គ្លី​ន រ៉ូ​ស្វែ​ល បាន​ប្រកាស​ដាក់​ប្រទេស​ស្ថិត​ក្នុង ភាព​អាសន្ន​ដោយ​គ្មាន​ដែន​កំណត់​។
-​នាវាចំបាំង​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ឈ្មោះ​ប៊ី​ស​ម៉ាកបាន​លិច​នៅ​ក្នុង​សមុទ្រ អា​ត្ល​ង់​ទិ​ក​ខាងជើងក្រោម​ការ​វាយប្រហារ របស់​កងទ័ពអាកាស​អង់គ្លេស​ដែល​នៅ​លើនាវា  HMS Ark Royal ក្នុង​ពេល​ព្យាយាមគេច​ទៅ​រក​ទីកន្លែង​សុវត្ថិភាព បណ្ដាល​ឱ្យស្លាប់​កងទ័ព​អា​ល្លឺ​ម៉​ង់​ជិត​២.១០០​នាក់ ។
ឆ្នាំ​១៩៤២
ប្រតិបត្ដិការ​សំងាត់​ឈ្មោះ​អាន​ត្រូ​ប៉ូ​តដើម្បី​ធ្វើឃាត​មេដឹកនាំ​កងទ័ព​ណា​ហ្ស៊ី Reinhard Heydrich របស់​អា​ល្លឺ​ម៉​ង់​នៅ ទីក្រុង​ប្រា​គ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី មិន​បានទទួល​ជោគជ័យ​ទេ ក្នុង​ពេល​ដែល​គាត់​ចេញដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​នៅ​ម៉ោង​១០ និង​៣០​នាទី ។  Gabcik និង Kubis បានឈរ​ចាំ​រថយន្ដ​លោក​ជិត​ផ្លូវ​រថភ្លើង​ហើយ​ពួក​គេ​ក៏​បាន​បើក​ការ​បាញ់ប្រហារ​លើ​រថយន្ដរបស់​លោក ។ ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យអ្នកបើកបរ​ឈប់​ហើយ​ក្រោកឈរ​ឡើង​បាញ់​លើ​ពួក​អ្នក​ធ្វើឃាត​លោក​តែ​មាន​គេ​បោះគ្រាប់បែក​ប្រឆាំង​រថក្រោះ​ទៅ​កាន់​រថយន្ដលោក​វិញ​ធ្វើ​ឱ្យ​លោក​រង​របួស​នឹង​ត្រូវ​ Gabcik បាញ់​ត្រូវ​ពីរ​គ្រាប់ ។ បន្ទាប់​ពីលើក​ហេតុការណ៍​នោះ​លោក​បាន​ត្រូវ​នាំ​ទៅមន្ទីរពេទ្យ​ដែល​មាន​ចំងាយ​២,៥​គីឡូម៉ែត្រពី​កន្លែង​កើតហេតុ​និង​ធ្វើការ​វះកាត់​ជាង​១ម៉ោង ។
ឆ្នាំ​១៩៥៧
CHUM-AM បាន​ក្លាយជា​ស្ថានីយ​វិទ្យុ ទី​មួយ​ក្នុង​ប្រទេស​កា​ណា​ដា តាម​រយៈ​រលក ធាតុអាកាស​1050KHz
ឆ្នាំ​១៩៥៨
យន្ដហោះ​ចំបាំង F-4 Phantom II បានធ្វើការ​ហោះហើរ​ជា​លើក​ទី​មួយ​របស់​ខ្លួន​។ វា​ជា​ប្រភេទ​យន្ដហោះ​មាន​ល្បឿន​លឿន​ជាងសម្លេង​របស់​អា​មេ​រិ​ក​មាន​តម្លៃ​២,៤​លានដុល្លារ និង​ផលិត​បាន​ចំនួន​៥.១៩៥​គ្រឿង ។ បច្ចុប្បន្ន​ប្រទេស​ដែល​ប្រើ​យន្ដហោះ​ប្រភេទ នេះ​មាន​អេ​ហ្ស៊ី​ប អូស្ដ្រាលី អា​ល្លឺ​ម៉​ង់ ក្រិ​ច អ៊ី​រ៉​ង់ ជប៉ុន កូរ៉េ​ខាងត្បូង អេ​ស្ប៉ា​ញ ទួ​រ​គី និងអង់គ្លេស ។
ឆ្នាំ​១៩៦០
រដ្ឋប្រហារ​យោធា​កើតឡើង​នៅ​ប្រទេសទួ​រ​គី ដើម្បី​ទំលាក់​ប្រធានាធិបតី​ទី​៣ លោកសែ​ឡា​ល បា​យ៉ា​រ និង​មន្ដ្រី​ទាំងអស់​របស់រដ្ឋាភិបាល ។ លោក​ប្រធានាធិបតី​បាន​ឡើងកាន់​តំំ​ណែ​ង​ពី​ឆ្នាំ​១៩៥០ ហើយ​បាន​ក្លាយជា​ប្រមុខរដ្ឋ​ដែលរ​ស់បាន​យូរ​បំផុត និង​ស្លាប់ ក្នុង​អាយុ​១០៣​ឆ្នាំ ។
ឆ្នាំ​១៩៦៥
កង​នាវា​របស់​សហរដ្ឋអាមេរិកបាន​បើកការ​វាយប្រហារ​តាម​ផ្លូវអាកាស​ដោយទំលាក់​គ្រាប់បែក​ជា​លើក​ទី​មួយ​លើ​រណសិរ្ស សង្គ្រោះ​ជាតិ​ដែល​មាន​គោលដៅ​ដណ្ដើមដែនដី​វៀតណាម​ខាងត្បូង ។
ឆ្នាំ​១៩៧១
-​មាន​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ទីក្រុងដា​ឡេ​រ៉ូ​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៤៦​នាក់របួស​២៥ នាក់ ហើយ​នេះ​គឺជា​គ្រោះថ្នាក់​ដ៏​អាក្រក់បំផុត ។
ឆ្នាំ​១៩៨០
នៅ​ទីក្រុង​ក្វា​ង​ជូ មានការ​បះបោរ​ប្រឆាំងការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូងតែ​ត្រូវ​កងទ័ព​កូរ៉េ​ខាងត្បូង​គ្រប់គ្រង​បាន តែ​ក្នុង​រយៈពេល​៣​ម៉ោង ។ ហេតុការណ៍នេះ​គេ​ឱ្យឈ្មោះ​ថា ៥១៨ គឺ​សំដៅ​ទៅ​លើ ថ្ងៃ​ចាប់ផ្ដើម​នៃ​ព្រឹត្ដិការណ៍​។ ក្រោយ​ពី បញ្ចប់​ការ​បង្ក្រាបមាន​របាយការណ៍​របស់រដ្ឋាភិបាល​ថា​មាន​មនុស្ស​ស្លាប់​១៩១​នាក់ ក្នុងនោះ​ជន​ស៊ី​វិល​១៦៤​នាក់ ទាហាន​២៣​នាក់  របួស​៨៥២​នាក់ ក្នុង​នោះ​របួសធ្ងន់​១២២​នាក់ តែ​របាយការណ៍​ផ្សេង​ទៀត​ថា​មាន​មនុស្សស្លាប់​១.០០០​នាក់ ចាប់ខ្លួន​២.៥២២​នាក់ ។ ភ្លាម​ៗ​នោះ​ដែរ ទឹកប្រាក់​២​លាន​ដុល្លារ ត្រូវចំណាយ​លើ​ជំនួយ​ស្បៀងអាហារ​និង​ប្រាក់ ១៦.០០០​ដុល្លារត្រូវ​ប្រគល់​ដល់​គ្រួសារ ដែល​បាត់​បង់ជីវិត​ទាំងអស់ ។
ឆ្នាំ​១៩៩៦
ប្រធានាធិបតី​រុ​ស្ស៊ី លោក​បូ​រី​ស​យ៉ែ​ល​ស៊ី​ន បានជួប​ប្រជុំ​ជាមួយ​ពួក​ឧទ្ទាម​ឆេ​ក​ឆេ​នី ជា​លើក​ទី​មួយ​ដើម្បី​ចរចា​ពី​បទ​ឈប់​បាញ់ ។
ឆ្នាំ​២០០៤
អង្គការ​ណា​សាបាន​ប្រកាស​ថា ឧបករណ៍រុករក​រយៈ​ចំងាយ​ឆ្ងាយ​ក្នុង​ទី​អវកាស​ទី​មួយបាន​រក​ឃើញ​ថា មាន​ភព​ដែល​ទើបតែ​មានអាយុ​តិច​ជាង​១​លាន​ឆ្នាំ ។
ឆ្នាំ​២០០៥
នាង​ឆាប​ប៉ែល គ័​រ​ប៊ី ជនជាតិ​អូស្ដ្រាលី ត្រូវ​បាន​តុលាការ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​ជួញដូរ ថ្នាំ​ញៀន​នៅ​កោះ​បាលី ។
ឆ្នាំ​២០០៦
-​មាន​គ្រោះ​រញ្ជួយ​ដី​នា​ម៉ោង​៥​និង​៥៣នាទី ៥៨​វិនាទី​ម៉ោង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីបាន​សំលាប់​មនុស្ស​ជាង​៦.៦០០​នាក់​។ 
-​ប្រទេស​ភូមា​បាន​ប្រកាស​បន្ដ​រយៈពេល ឃុំខ្លួន​អ្នកស្រី​អ៊ួ​ង​សានស៊ូ​ជី នៅ​ក្នុងផ្ទះ​រយៈពេល​មួយ​ឆ្នាំ​ទៀត ។
ឆ្នាំ​២០០៩
ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង អាវុធ​មី​ស៊ី​ល​ទី​៥​របស់​ខ្លួន ៕