ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG​គ្រោង​បើក​ក្រុមហ៊ុន​ផលិត​បន្ទះ​អេ​ក្រង់​OLED​នៅ​ឆ្នាំ​2018

8 ឆ្នាំ មុន

បន្ទាប់​ពី​បង្ហាញ​ទូរទស្សន៍​ប្រភេទ OLED នៅ​ពិធី​តាំងពិព័រណ៍ CES ឆ្នាំ​២០១៥​នេះ ។ ក្រុមហ៊ុន LG បាន​អះអាង​បញ្ជាក់​ចំពោះ​ការ​ប្តេជ្ញារ​ចិត្ត​របស់​ខ្លួន​នូវ​បច្ចេកវិទ្យា OLED ថា ក្រុមហ៊ុន LG Display នឹង​ចំណាយ​លុយ​ច្រើន​ជាង ៨,៧១

បន្ទាប់​ពី​បង្ហាញ​ទូរទស្សន៍​ប្រភេទ OLED នៅ​ពិធី​តាំងពិព័រណ៍ CES ឆ្នាំ​២០១៥​នេះ ។ ក្រុមហ៊ុន LG បាន​អះអាង​បញ្ជាក់​ចំពោះ​ការ​ប្តេជ្ញារ​ចិត្ត​របស់​ខ្លួន​នូវ​បច្ចេកវិទ្យា OLED ថា ក្រុមហ៊ុន LG Display នឹង​ចំណាយ​លុយ​ច្រើន​ជាង ៨,៧១ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ដែល​ផលិត​បន្ទះ​អេ​ក្រង់ OLED ក្នុង​ក្រុង​ប៉ា​ជូ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​វា​នឹង​លេច​រូបរាង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ។

ក្រុមហ៊ុន​នឹង​ចំណាយ​ប្រាក់​ជាបឋម​ចំនួន ១,៦​ពាន់​លាន​ដុល្លារ​សង់រោង​ចក្រ​នោះ​ដែល​នឹង​ផលិត​ទាំង​អេ​ក្រង់​ធំ​សម្រាប់​ទូរទស្សន៍ និង​បន្ទះ​អាច​ពត់​បាន​សម្រាប់​រថយន្ត និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក តូច​ៗ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ជាដើម​។ ចំណែក​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន Sony បាន​ងាក​ចេញពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា OLED សម្រាប់​ទូរទស្សន៍ តែ​បែរជា​ផលិត​បន្ទះ LED ជំនួស​វិញ ។ ជាមួយ​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Panasonic បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន LG ក្នុង​ការ​គាំទ្រ​នូវ​បច្ចេកវិទ្យា OLED ដោយ​បាន​ផលិត​ទូរទស្សន៍ OLED កាលពីដើម​ឆ្នាំ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​គិត​ថា​ពួក​វា​មាន​តម្លៃ​ថ្លៃ​ពេក​ហើយ ។

កាលពី​ខែកញ្ញា​លោក​ម៉ាសា​ហ៊ី​រ៉ូ ហ្ស៊ី​ណា​ដា​នាយក​ជាន់ខ្ពស់​បស់​ក្រុមហ៊ុន Panasonic ទទួល​បន្ទុក​ផ្នែក​ទូរទស្សន៍​និយាយ​ថា វា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា OLED ពីរ​ទៅ​បី​ឆ្នាំ​ក្នុង​ការ​ផលិត​មុន​ពេល​ទីផ្សារ​បច្ចេកវិទ្យា​បើក​ទូលាយ ៕