ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​អ្នកទោស​ខ្មែរ​ម្នាក់ បញ្ជូនមក​មាតុប្រទេស​វិញ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ អ្នកទោស​ខ្មែរ​ម្នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង និង​នាំខ្លួន យកមក​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ អ្នកទោស​ខ្មែរ​ម្នាក់ ត្រូវបាន​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង និង​នាំខ្លួន យកមក​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​។​

​អ្នកទោស​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​នោះ មានឈ្មោះ ព្រំ ម៉ា​ណាត់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ដោយ​ជាប់ចោទ​ពីបទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ប្រទេស​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ រស់នៅ​ភូមិ​មាន់ចែ ឃុំ​មាន់ចែ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។​

​ក្រុម​អាជ្ញាធរ​កម្ពុជា ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹងថា ក្រោយពី​បានទទួល​អ្នកទោស​ខ្មែរ​ម្នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ នាំខ្លួន​យកមក​ប្រគល់ឱ្យ​នោះ ខាង​សមត្ថកិច្ច បានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ឈប់​ឆ្លងដែន និង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​បន្តទៀត​។​

​បន្ទាប់មក សមត្ថកិច្ច បានប្រគល់​ទៅឱ្យ​លោកគ្រូ​ពេទ្យ ប្រចាំការ​ច្រក​អន្តរជាតិ​ជាំ បាញ់​អាកុល និង​វាស់​កំដៅ រួច​ក៏​បញ្ជូនបន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា​អន្លង់វែង​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ