ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសាង​ទម្លាប់​​រៀងរាល់ថ្ងៃ អាច​ជួយ​អ្នក​សន្សំ​លុយដើម្បី​សម្រេច​គោលដៅ​អនាគត​បាន

2 ឆ្នាំ មុន

តើ​អ្នកដឹង​ទេ​ថា ការ​ផ្លាស់​ប្តូរ​ម្តង​បន្តិច​ៗ វា​ផ្តល់​ផល​ឱ្យ​អ្នក​ច្រើន​នៅ​ថ្ងៃ​មុខ ។ យើង​អាច​កសាង​ទម្លាប់​ល្អ​តូច​ៗ ប៉ុន្តែ​វា​នឹង​ផ្តល់​ផល​ធំ​មក​វិញ ​។ នៅ​ក្នុង​សៀវភៅ The Millionaire…

តើ​អ្នកដឹង​ទេ​ថា ការ​ផ្លាស់​ប្តូរ​ម្តង​បន្តិច​ៗ វា​ផ្តល់​ផល​ឱ្យ​អ្នក​ច្រើន​នៅ​ថ្ងៃ​មុខ ។ យើង​អាច​កសាង​ទម្លាប់​ល្អ​តូច​ៗ ប៉ុន្តែ​វា​នឹង​ផ្តល់​ផល​ធំ​មក​វិញ ​។ នៅ​ក្នុង​សៀវភៅ The Millionaire Next Door បាន​ចែករំលែក​លទ្ធផល​នៃ​ការ​សិក្សា​របស់​មហាសេដ្ឋី ជា​ច្រើន​ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ ១០០ លាន​ដុល្លារ ឡើង​ទៅ ប៉ុន្តែ​ពួក​គេ​សុទ្ធតែ​ចាប់ផ្តើមតាំង​ ១ ​ដុល្លារ​មក​ ។ ក្នុង​ករណី​ជា​ច្រើន​អ្នកមាន​ទាំងនេះ ចេញ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​វណ្ណៈ​កណ្តាល ពួក​គេ​បាន​ធ្វើការ​រក​ប្រាក់ និង​សន្សំ ដើម្បី​ក្លាយជា​មហាសេដ្ឋី​ ។

ការ​ប្រែ​ក្លាយជា​មហាសេដ្ឋី​របស់​ពួក​គេ​ជា​ច្រើន ពួក​គេ​មិន​បាន​ទទួល​មរតក ​ឬ​កេរ្តិ៍​ពី​គ្រួសារ​របស់​ពួក​គេ​នោះ​ទេ ហើយ​ពួក​គេ​មិន​បាន​ឈ្នះ​ឆ្នោត​ដែរ​ ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​ខិតខំ​ថែរក្សា​ប្រាក់​​ដែល​ពួក​គេ​មាន និង​បន្ថែម​ការ​សន្សំ​របស់​ពួក​គេ​ ។ បើ​ទោះបី​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ក្លាយជា​សេដ្ឋី​ក៏​ដោយ តែ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​សន្សំ​ប្រាក់​តាម​ពេលវេលា​ជាក់លាក់ អាច​ជួយ​អ្នក​ឱ្យ​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​បាន ​។

ខាងក្រោម​នេះ ​គឺជា​វិធី​មួយ​ចំនួន ដើម្បី​ជួយ​អ្នក​ពិចារណា​ឡើង​វិញ អំពី​របៀប​ដែល​អ្នក​សន្សំ​ប្រាក់​ ។ ចាប់ផ្តើម​ជាមួយ​ប្រាក់​ដែល​មាន មុន​អ្នក​ចង់​ទិញ​របស់​អ្វីមួយ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ថា «តើ​ខ្ញុំ​ពិតជា​ត្រូវការ​ចំណាយ​ប្រាក់​នេះ​មែន​ទេ ?​» សូម​ចាំ​ថា ​ប្រាក់​ដែល​អ្នក​មិន​ចំណាយ ប្រាក់​នោះ​អាច​ធ្វើ​ឱ្យ​អ្នក​ខិត​ជិតទៅ​ដល់​គោលដៅ​របស់​អ្នក​ ៖

ចាប់ផ្តើម​បង្កើត​ប្រាក់​ដោយ​ប្រើ​គំនិត​បី​យ៉ាង​
១. ដឹង​ពី​អ្វី​ដែល​អ្នក​រកបាន​ទល់​នឹង​អ្វី​ដែល​អ្នក​ចំណាយ
២. ប្រកាន់​ភ្ជាប់​ថា ​ប្រាក់​សន្សំ ​គឺជា​អាទិភាព
៣. ត្រូវ​ចេះ​បត់បែន ។

នា​ពេល​បច្ចុប្បន្ន​ការ​ប្រើប្រាស់ កាត​ឥណទាន អេ​ធី​អឹ​ម និង​សេវាកម្ម​តាម​អ៊ិ​ន​ធឺរ​ណែ​ត ការ​បញ្ជា​រទិញ​តាម​អន​ឡាញ ពិតជា​មានការ​ពេញ​និយម និង​ឆាប់រហ័ស ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា ​ប្រាក់​សន្សំ​របស់​អ្នក​ក៏​ឆាប់​អស់​ដែរ ហើយ​វា​ក៏​ជា​ឧបសគ្គ​ក្នុង​ការ​សន្សំ​ប្រាក់​ថែម​ទៀត​ ។ ឧទាហរណ៍​ថា អ្នក​បានឃើញ​របស់​មួយ​ស្អាត​ហើយ​វា​បាន​ទាក់ទាញ​ចិត្ត​អ្នក​យ៉ាង ប៉ុន្តែ​វា​ថ្លៃ ហើយ​ក៏​មាន​លុយ​គ្រប់​ដែរ (​លុយ​សន្សំ​​) ប៉ុន្តែ​សួ​រថា​ របស់​នោះ​ចាំបាច់​ឱ្យ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​លើ​វា​ដែរ​ ឬទេ ​ក្នុង​ពេល​នេះអ៊ីចឹងដើម្បី​ចៀសវាង​វា យើង​អាច​ថា ​ចាំ​ពីរ​បី​ថ្ងៃ​ទៀត​ចាំ​ទិញ​ក៏​បាន ដូចនេះ​នៅ​ពេល​អ្នក​ប្រាប់​ខ្លួនឯង​បែប​នេះ នោះ​ក្នុង​កំឡុង​នឹង​អ្នក​នឹង​គិត​សា​ជា​ថ្មី ហើយ​អ្នក​នឹង​មិន​ចង់​ទិញ​វា​នោះ​ទេ​ ។ ជា​ពិសេស​នោះ ​គឺ​ស្មា​ត​ហ្វូ​ន​ថ្មី មនុស្ស​ភាគច្រើន ច្រើន​តែ​ចំណាយ​ទៅ​លើ​វា​ច្រើន បើ​ទោះបី​ទូរស័ព្ទ​រាល់ថ្ងៃ​នៅ​ប្រើ​បាន​ក្តី​ ។

នេះជាការសន្សំសំចៃជាទម្លាប់ដែលអ្នកតែងតែធ្វើ

ការ​ទស្សនា​ភាពយន្ត​នៅ​ក្នុង​រោង​កុង ​៖ កាលពី​ក្នុង​ឆ្នាំ ២០១៧ ថ្លៃដើម​សំបុត្រ​កុន​ទូ​ទាំង​ប្រទេស​មាន​តម្លៃ ៨,៩៧ ដុល្លារ ​។ សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក ៤ នាក់​ការ​ចំណាយ​គឺ ៣៥,៨៨ ដុល្លារ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ការ​ជាវ​ជា​កញ្ចប់​ដែល​ទស្សនា​តាម​អន​ឡាញ (​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នៅផ្ទះ​) ក្នុង​មួយ​ខែ​អ្នក​ចំណាយ​ត្រឹមតែ ៧,៩៩ ដុល្លារ​ប៉ុណ្ណោះ ដូចនេះ​អ្នក​គួរ​ប្រើប្រាស់​ការ​បង់ថ្លៃ​ដែល​បាន​មើល​គ្រប់​គ្នា​ហើយ​ចំណាយ​តិច​ថែម​ទៀត​ផង នេះ​មិន​ទាន់​គិតថ្លៃ​អ្នក​ទៅ​ដល់​រោងកុន ត្រូវ​ទិញ​របស់​ញុំ​ា​ថែម​ទៀត​ផង (​ពោត​លីង ​ឬ​ខុ​ក​)​ ។

ចំណាយ​លុយ​ទិញ​សៀវភៅ​ ៖ អ្នកខ្លះ​បាន​ចំណាយ​លុយ​ជា​ច្រើន​ទៅ​លើ​សៀវភៅ បច្ចុប្បន្ន​អ្នក​អាច​រក​មើល​អាន​សៀវ​តាម​បណ្តា​ល័យ ​ឬតាម​អី​ន​ធើ​ណែ​ត​រួច​ដោ​ន​ឡូត​បាន មាន​កន្លែង​ខ្លះ​គេ​លក់​សៀវភៅ​មួយ​ទឹក​ថែម​ទៀត​ផង ហើយ​ប្រសិនបើ​អ្នក​វ៉ក់​នឹង​អាន​ខ្លាំង ហើយ​សៀវភៅ​ក្នុងផ្ទះ​អាច​ចប់​អស់ហើយ អ្នក​អាច​រក​មើល​ជួល​សៀវភៅ​គេ​អាន​ក៏​បាន ​។ ​កន្លែង​ខ្លះ គេ​មានកម្ម​វិធី​ដូរ​សៀវភៅ​គ្នា​អាន​ទៀត ​។

ការ​ផឹក​កាហ្វេ ​៖ ប្រសិនបើ​អ្នកជា​អ្នក​ញុំ​ា​កាហ្វេ​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ អ្នក​គួរ​ទិញ​ម៉ាស៊ីន​ ឬ​ធ្វើ​កាហ្វេ​ឆុង​ញុំ​ា​នៅផ្ទះ ព្រោះ​ថាបើ​អ្នក​ទៅ​ទិញ​កាហ្វេ​នៅ​ក្រៅ តំលៃ​មួយ​កែវ​មិន​ក្រោម​ ២ ​ដុល្លារ​នោះ​ទេ ចុះបើ​ថ្ងៃ​ខ្លះ​អ្នក​ញុំ​ា ២ ​កែវ​ ឬ​ ៣​ កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​ញុំ​ា​រាល់ថ្ងៃ ដូចនេះ​ជំរើស​ល្អ​គឺ​ព្យាយាម​ទិញ​ម៉ាស៊ីន និង​គ្រាប់​កាហ្វេ​មក​ធ្វើ​ខ្លួ​ឯង​នៅផ្ទះ ​។ បើ​ទោះបី​អ្នក​ចំណាយ​ត្រឹមតែ​ ៣ ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​សម្រាប់​ការ​ញុំ​ា​ក្រៅ​ក៏​មើលទៅ ស្មើ​ឹ​នឹង​អ្នកមាន​ទិញ​កាហ្វេ​មក​ឆុង​ញុំ​ា​នៅផ្ទះ​មួយ​ខែ​ដែរ​ ៕ ប្រភព​ ៖ Discover

អត្ថបទសរសេរ ដោយ