ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិចធ្វើជា​ចូលទិញអីវ៉ាន់ចាប់ហួយ ​ឆ្លៀត​ឱកាសស្ងាត់ ​ធ្វើសកម្មភាពលើ​ស្ត្រី​​អ្នកលក់​

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ​តាម​ប្រភពពី​​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​លួច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង​

ខេត្តកំពត​ ៖ ​តាម​ប្រភពពី​​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​លួច​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែមិថុនា ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ​ដែល​បង្ក​ឡើង​ដោយ​ជន​សង្ស័យ​ម្នាក់​​យក​ញញួរ​ដែក​វា.យ​ក្បាល​ស្ត្រី​ចំណាស់​ជា​អ្នកលក់​ចាប់ហួយ​ម្នាក់​ បណ្តាល​​ឱ្យ​​សន្ល.ប់​ រួច​ដោះ​យក​ខ្សែ​ក​​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៥​ជី ​បំរុង​​រត់គេច​ខ្លួន​ដែរ ​ប៉ុន្តែ​ដោយ​សារ​​ស្ត្រី​​រង​គ្រោះ​សន្លប់​តែ​មួយ​ភ្លែត​ រួច​ក៏​ដឹងខ្លួន​វិញ​ ហើយ​ស្រែក​ឆោ​​​ឡោ​ ​បង្កការ​ភ្ញាក់​​ផ្អើល​​ដល់​​ប្រជាពលរដ្ឋ​ និង​សាច់ញាតិ​​ចាប់​បាន​ជនសង្ស័យ ​រួច​​រាយការណ៍​ជូន​កំលាំង​សមត្ថកិច្ច​ និង​ប្រគល់​ឲ្យ​សមត្ថកិ​ច្ច​ភ្លាម​ៗ​ដើម្បីយកទៅសួរនាំ​ ។

លោក​វ​រៈសេនីយ​ឯក លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សុខ អ៊ឹ​ង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ ​បាន​រង​របួស​ក្បាល​ និង​បាត់​ខ្សែ​ក​ប្លា​​ទី​ន​ទម្ងន់​៥​ជី​មួយ​ខ្សែ​។ ចំណែក​ជន​សង្ស័យ​ឈ្មោះ​ង៉ែត យឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

លោក​បាន​បន្ត​ថា​ ​មុន​ពេល​កើតហេតុ ស្ត្រីជន​រង​គ្រោះ​នៅផ្ទះ​តែ​ម្នាក់ឯង​ និង​​លក់​អី​​វ៉ា​ន់​ចាប់ហួយ​ផង ពេល​នោះ​ជន​សង្ស័យ​​​ប្រើ​ល្បិចធ្វើ​​ជា​ចូល​ទិញ​អី​វ៉ា​ន់​​ដូចជា ប្រេងឆា អំពិល​ទុំ ប្រេងខ្យង និង​ប្រេងកូឡា ដោយ​ឃើញ​ឱកាស​ស្ងាត់​ ហើយ​​ស្ត្រី​​រង​គ្រោះ​នៅផ្ទះ​​តែ​ម្នាក់ឯង​ ក៏​យក​ញញួរ​ដែក​ដែល​កាន់​នៅនឹង​​ដៃ​វា.យ​ក្បាល​​ស្ត្រីរងគ្រោះ​​មួយ​ញញួរ​ បណ្តាល​ឱ្យ​ស្ត្រីរងគ្រោះ​ដួល​អុកគូទ​សន្ល.ប់ ​រួច​ជនសង្ស័យ​ដោះ​យក​ខ្សែ​ក​​ប្លា​​ទី​ន​របស់​​ស្ត្រី​​រង​គ្រោះ​​បំរុង​​រត់​ចេញ​​ខ្លួនដែរ ​ប៉ុន្តែ​ដោយ​​ស្ត្រី​​រង​គ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោ​​​ឡោ បង្ក​ការ​ភ្ញាក់​​​​​ផ្អើ.លដល់​​អ្នក​ជិតខាង​ និង​បងប្អូន​សាច់ញាតិ​ក៏​ដេញចាប់​ជន​សង្ស័យ​​បាន​រួច​ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច នាំ​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​សួរនាំ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បានធ្វើវា.យ​​ស្ត្រីរង​គ្រោះ​ បណ្តាល​ឱ្យ​​រង​របួស ​ហើយ​ដោះ​យក​ខ្សែ​ក​ប្រាកដ​មែន​។

ក្រោយ​ពី​សាកសួរ​រួច ​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ ដើ​ម្បី​​ចាត់ការ​តាម​នី​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ