ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​៣​គ្រួសារ​នៅ​ឃុំ​គគីរ​ធំ

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុ​សាខា​កាកបាទក្រហម​ស្រុក បាន​នាំ​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ…

ខេត្តកណ្ដាល ៖ កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុ​សាខា​កាកបាទក្រហម​ស្រុក បាន​នាំ​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​៣​គ្រួសារ​នៅ​ក្នុងភូមិ​រាំង​ដេក និង​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ការ​ចុះ​ចែក​អំណោយ​ដល់​ផ្ទះ​គ្រួសារ​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​៣​គ្រួសារ​នា​ថ្ងៃ​នោះ ចែក​ជា​ពីរ​វេន គឺ​នៅ​ពេល​ព្រឹក លោកស្រី សុខ វីឡា ដឹកនាំ​ក្រុមការងារ​គណៈ​ពង្រឹង​ឃុំ​គគីរ​ធំ តំណាង​ឲ្យ​លោក ង៉ោ សុវណ្ណ អនុប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កៀនស្វាយ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​សំរោង​ធ​ម និង​ឃុំ​គគីរ​ធំ នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​៣​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម​, ស័ង្កសី​៣០​សន្លឹក​, ចាន​បាយ​១០, ឆ្នាំងបាយ​២, ខ្ទះ​១, កា​ធុន​ធំ​១, ជ្រុ​ញ​១, វែក​ឆា​១, វែក​សម្ល​១, វែក​បាយ​១, កន្ទេល​១, មុង​១, ភួយ​-​ខ្នើយ​២, សាប៊ូ​ដុស​ខ្លួន​៤​ដុំ​, សាប៊ូ​ម្ស៉ៅ​១​កញ្ចប់​ធំ​, ខោអាវ​១​ថង់ និង​ថវិកា​២០​ម៉ឺន​រៀល ។

លុះដល់​រសៀល​ថ្ងៃ​ដដែល លោក អ៊ួ ឈាង អភិបាលស្រុក​កៀនស្វាយ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ស្រុក និង​ព្រះ​វិជ្ជា​នុ​រ​ក្ខ​ញ្ញាណ ខឹ​ម សុ​ផ​ន ព្រះ​អនុគណ​ស្រុក និង​ជា​ចៅអធិការ​វត្ត​ស្លា​កែ​ត និង​អាជ្ញាធរ​ស្រុក​-​ឃុំ មន្ត្រី​សង្ឃ​គ្រប់​ជាន់ថ្នាក់ បាន​នាំ​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ទាំង​៣​គ្រួសារ​បន្ថែម​ទៀត ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​១០០​គីឡូក្រាម​, ទឹកត្រី​៣​យួរ​, ទឹកស៊ីអ៊ីវ​៣​យួរ​, ត្រីខ​៣​យួ​, មី​៣​កេស​, ធុង​ទឹក​ជ័រ​ធំ​១, តង់​១, មុង​១, ភួយ​១, កន្ទេល​, ខ្នើយ​, កា​ធុន​ធំ​, ចាន​, ឆ្នាំង​, ស្លាបព្រា ព្រមទាំង​សម្ភារ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​៩៣​ម៉ឺន​រៀល ក្នុង​នោះ​ថវិកា​កាកបាទក្រហម​ស្រុក​៤០​ម៉ឺ​រៀល ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព