ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តមប្រាជ្ញ ចន្ទជាប្រធានគ.ជ.បថ្មី

2 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​រដ្ឋសភា​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ បាន​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ឯ​ឧត្តម​ប្រាជ្ញ ចន្ទ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ជំនួស ឯកឧត្តម​ស៊ិ​ក ប៊ុ​ន​ហុ​ក​ដែល​លាលែង​ពី​តំណែង…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក​រដ្ឋសភា​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ បាន​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ឯ​ឧត្តម​ប្រាជ្ញ ចន្ទ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​ជំនួស ឯកឧត្តម​ស៊ិ​ក ប៊ុ​ន​ហុ​ក​ដែល​លាលែង​ពី​តំណែង ។

សម័យប្រជុំ​នី​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី ៦ ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ប្រជុំ​ពី​សមាជិក​សមាជិក​រដ្ឋសភា​ចំនួន​៨២​រូប​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

របៀបវារៈ​ដែល​នឹង​លើក​មក​ក្នុង​សម័យប្រជុំ​មាន​ដូច​តទៅ ៖ ១-​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី ៦ នីតិកាល​ទី​៦ ។

២-​របាយការណ៍​សង្ខេប​ស្ដី​ពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យ ប​ជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៦ ។ ៣.​ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់​ឆ្នោត​តំណាង រាស្ត្រ​នៃ​រដ្ឋសភា នីតិកាល​ទី​៦ ចំនួន ២​រូប ៖ ១​ឯកឧត្តម ខឹ​ម ច័ន្ទ​គី​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ជំនួស ឯកឧត្តម ប៉ សុវណ្ណ ដល​បាន​សុំ​លា​លង​។ ២-​ឯកឧត្តម ម៉​ន កួន តំណាងរាស្ត្រ​ម ណ្ឌ​ល​ខេត្ត​ត្បូងឃ្មុំ ជំនួស ឯកឧត្តម ប្រាជ្ញ ចន្ទ ដល​បាន​សុំ​លាលែង​។ ៤-​ការ​បោះ​ឆ្នោត​ទុកចិត្ត​ឯកឧត្តម ប្រាជ្ញ ចន្ទ​ជា​ប្រធាន​គណៈកម្មាធិការ​ជា តិ រៀបចំ​ការ​បោះ​ឆ្នោត​។ ៥-​ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោក​ជំទាវ ពៅ សុភាព ជា​សមាជិក​គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌​។ ៦-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ស្លេ​ថោក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ថៃ ។

៧.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ​អិ​ល​ធី​ឌី សម្រាប់​គ​ម្រោ ង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០ គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ព្រំដែន​កម្ពុជា​ឡាវ​។ ៨-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រុមហ៊ុន​អគ្គិសនី វៀតណាម​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សម្រាប់​ធានា​លើ​ការ​ទិញ​ថាមពល អគ្គិសនី​ពី​ប ទស​វៀតណាម ។

៩-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន ឆាយ ណា​ណេ​សិន ណ​ល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ វា​រី​អគ្គិ​ស នី​ស្ទឹង​តាត​លើ អានុភាព ១៥០ មេ​ហ្គា​វ៉ា​ត់ ខេត្តកោះកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ