ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មួយ​ខ្សែ​ក្លាយជា​កន្លែង​លក់ដូរ​ព្រោះ​ខណ្ឌ​២​ក្នុង​រាជធានី​ប្រចាំ​គ្នា

14 ឆ្នាំ មុន

កំណាត់​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅ​ជាប់​ផ្សារ​ទួល​សង្កែ ផ្នែក​ខាងត្បូង ជាប់​ព្រំប្រទល់​សង្កាត់ ចំនួន​២ គឺ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​តាំង អីវ៉ាន់​លក់ដូរ​ណែនណាន់តាន់តាប់​លើ​ទ្រូងផ្លូវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ របស់​ប្រជាពលរដ្ឋ យ៉ាង​ខ្លាំង ហើយ​និយាយ​ឱ្យ​ច្បាស់​តែ​ម្ដងនោះ គឺ​បើករថយន្ដ និង​ម៉ូតូ លែង​រួច​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ

កំណាត់​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅ​ជាប់​ផ្សារ​ទួល​សង្កែ ផ្នែក​ខាងត្បូង ជាប់​ព្រំប្រទល់​សង្កាត់ ចំនួន​២ គឺ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាក់​តាំង អីវ៉ាន់​លក់ដូរ​ណែនណាន់តាន់តាប់​លើ​ទ្រូងផ្លូវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ របស់​ប្រជាពលរដ្ឋ យ៉ាង​ខ្លាំង ហើយ​និយាយ​ឱ្យ​ច្បាស់​តែ​ម្ដងនោះ គឺ​បើករថយន្ដ និង​ម៉ូតូ លែង​រួច​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ជាមួយនឹង​បាតុភាព​អាក្រក់​ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ នៃ​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នោះ ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងលើ​នេះ បាន​ទាមទារ​សូម​ឱ្យ​អាជ្ញាធរ នៃ​ខណ្ឌ​ទាំង​២ រួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ មេត្ដា​មាន​វិធានការ​បញ្ឈប់​សកម្មភាព​លក់ដូរ នៅ​លើ ទ្រូងផ្លូវ ហើយ​រៀបរយ​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​មុន ឆ្នាំ​២០១០ ខាង​មុខ​នេះ​ផង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ដ្រ​ខាងលើ​នេះ ពិសេស​មន្ដ្រីរាជការ​ដែល​មាន​រថយន្ដ ជិះ​ចេញចូល​លំនៅ ឋាន​បាន​បង្ខំចិត្ដ ត្រូវ​បើក​វាង​ផ្លូវ​ទើប​អាច​ចូល​លំនៅ​ឋាន​របស់​ខ្លួន​បាន ។ លោក​កែប ជុតិមា អភិបាល​រាជ ធានី​ភ្នំពេញ តែងតែបាន​ដាក់​វិធានការ​ហាមឃាត់ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​លុប​បំបាត់​ការ​ដាក់​តាំង លក់ទំនិញ​លើ​ទ្រូងផ្លូវ ឬ​សូ​ម្បី​តែ​ព្យួរ​អីវ៉ាន់រ​ណេ​ង​រណោង​នៅ​ពីមុខ​ផ្ទះ ដែល​មើលទៅ​មិន​សម​ភ្នែក​ក៏​មិន អនុញាត​ដែរ​។ វិធានការ​នោះ​ឃើញ​ថា បណ្ដា​ខណ្ឌ​មួយ​ចំនួន​បាន​អនុវត្ដ​រួច​មក​ហើយ ប៉ុន្ដែ​ដោយឡែក អាជ្ញាធរ​ខណ្ឌដូនពេញ និង​ខណ្ឌឫស្សីកែវ បែរជា​នាំ​គ្នា​មិន អើពើ​អំពី​បញ្ហា​មាន​ផ្សា​រលើ​ទ្រូងផ្លូវ ដោយ​បង្ក ផល​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ របស់​សាធារណជន​នោះ​ទេ ។

ដោយសារ​តែ​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ សូម​មេត្ដា​មាន វិធានការ​ទៅ​លើ​អាជ្ញាធរ​ខណ្ឌ​ទាំង​២ ដែល​កំពុង​នាំ​គ្នា​ឈរ​ទ្រឹង​ហាក់ដូចជា មិនរ​វីរ​វល់​ក្នុង​ការ​រៀបចំ​សណ្ដាប់ ធ្នាប់​លើ​ផ្លូវ​ខាងលើ​នោះ​សោះ ដែល​ជា​ហេតុ​នាំ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​បាត់បង់ សណ្ដាប់ធ្នាប់​សាធារណៈ​ផង​ដែរ ព្រោះតែ​គេ​យក​ផ្លូវ​ធ្វើ​ផ្សារ​ទៅ​វិញ​។ ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា សាលា​រាជធានី​ភ្នំពេញ នឹង​មាន វិធានការ​ជា​បណ្ដើរ​ៗ​ចំពោះ​បាតុភាព ដែល​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ប្រើប្រាស់​ទ្រូងផ្លូវ ធ្វើ​ជា​កន្លែង​លក់ដូរ បែប​នេះ​។ រីឯ​អាជីវករ​លក់ដូរ នៅ​ទីតាំង​ខាងលើ​នេះ បាន​និយាយ​ថា ពួក​គាត់​គ្មាន​កន្លែង​លក់ដូរ ទើប​នាំ គ្នា​មក​លក់​លើ​ផ្លូវ​បែប​នេះ ។

ក្រុម​អាជីវករ​បាន​បន្ដ​ថា បើ​អាជ្ញាធរ​រក​កន្លែង​លក់ដូរ​សមរម្យ​ដែល​អាច​ប្រកប​របរ រកស៊ី​កំប៉ិកកំប៉ុក​ចិញ្ចឹម ឆ្នាំង​បាន ពួក​គាត់​មិន​លក់ដូរ​លើ​ទ្រូងផ្លូវ​តទៅ​ទៀត​ឡើយ ។